“ភូមិរបរត្បាញគ្រែបត់” នៅ ឃុំ Yen Binh ស្រុក Vinh Tuong ខេត្ត Vinh Phuc

(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេស នៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើន មកពី ប្រទេសនិងតំបន់ដែនដីនៅលើទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៧ របស់មិត្តអ្នកស្ដាប់ មកពី កម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់បានផ្ញើសំបុត្រ និងទូរសព្ទមកកាន់យើងខ្ញុំ។
“ភូមិរបរត្បាញគ្រែបត់” នៅ ឃុំ Yen Binh ស្រុក Vinh Tuong ខេត្ត Vinh Phuc - ảnh 1ផលិតផលគ្រែបទត់ 

មិត្តអ្នកស្ដាប់ជាទីមេត្រី!

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានភូមិរបរច្រើនបំផុតនៅលើពិភពលោក ជាពិសេសគឺនៅតំបន់វាលសណ្តទន្លេក្រហម។ ភូមិរបរទាំងនេះត្រូវបានចាប់បដិសន្ធិ និងអភិវឌ្ឍន៍រួមជាមួយការអភិវឌ្ឍនៃប្រទេសជាតិ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី “ភូមិរបរត្បាញគ្រែបត់” នៅ ឃុំ Yen Binh ស្រុក Vinh Tuong ខេត្ត Vinh Phuc។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់។

លោកអ្នកនាងជាទីមេត្រី!

ដោយមានចំងាយពីទីក្រុងហាណូយប្រមាណ ៤៦ គីឡូម៉ែត្រ តាមផ្លូវគោក ឃុំ Yen Binh ស្រុក Vinh Tuong ខេត្ត Vinh Phuc មានឈ្បោះបោះសម្លេងដោយ មុខរបរត្បាញគ្រែបត់។ នាបច្ចុប្បន្ន នៅទូទាំងឃុំ Yen Binh មានមូលដ្ឋានផលិតកម្មជាង ១០ ហើយទាក់ទាញបានពលកររាប់រយនាក់នៅក្នុងឃុំ។ ជារៀងរាល់សប្តាហ៍ មូលដ្ឋានផលិតកម្មទាំងនេះបានលក់ចេញនៅទីផ្សារគ្រែគ្រប់ប្រភេទចំនួនរាប់ពាន់គ្រែ ដែលសុទសុទ្ធតែជាប្រភេទគ្រែគួរឲ្យទាក់ភ្នែកផងដែរ។

“ភូមិរបរត្បាញគ្រែបត់” នៅ ឃុំ Yen Binh ស្រុក Vinh Tuong ខេត្ត Vinh Phuc - ảnh 2 សិប្បកម្មត្បាញគ្រែបត់មួយកន្លែង (internet)

ផលិតផលគ្រែនិមួយៗត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗចំនួន ២ គឺ ផ្សារស៊ុមគ្រែ និងត្បាញគ្រែ។ របៀបត្បាញគ្រែក៏មិនសូវពិបាកប៉ុន្មានទេ បានជាអ្នកណាក៏អាចធ្វើបានដែរ ចាប់ពីប្អូនៗសិស្សានុសិស្សនៅអនុវវិទ្យាល័យ រហូតដល់ជនចាស់ជរាអាយុជិត ៦០ ឆ្នាំទៀតផង។ ទោះបីជាប្រាក់កម្រៃបាមកពីគ្រែនិមួយៗមិនសូវខ្ពស់ក៏ដោយ ពោលគឺ ត្រឹមតែពី ១ ហ្វឺន ដល់ ២ ហ្វឺន ៣ ពាន់វៀតណាមដុងសម្រាប់ គ្រែមួយប៉ុណ្ណោះ ក៏ដោយ ប៉ុន្តែ ប្រសិនបើឧស្សាហព្យាយាមនោះ ការងារនេះក៏នាំមូកនូវប្រាក់ចំណូលគ្រប់គ្រាន់ជូនអ្នកឃុំផងដែរ។ លោក Tran Van Tinh នៅភូមិ  Noi បានឲ្យដឹងថា៖

"ដោយសារសុខភាពខ្សោយពេក បានជាខ្ញុំមិនអាចធ្វើការងារធ្ងន់ធ្ងរបានឡើយ។ ចាប់តាំងពីពេលចេះរបរត្បាញគ្រែមក ក្រៅពីពេលធ្វើស្រែ ខ្ញុំនិងប្រព័ន្ធបានឆ្លៀតពេលវេលាដើម្បីត្បាញគ្រែ។ នាបច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ យើងខ្ញុំត្បាញបានគ្រែចំនួន ពី១២ ដល់ ១៣ ។ ជារៀងរាល់ខែ ខ្ញុំទទួលបានប្រាក់ចំណូលប្រមាន ៣ លាន ៥ សែនវៀតណាមដុងផងដែរ។

ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន ម្ចាស់សិប្បកម្មត្បាញគ្រែមិនត្រឹមតែពង្រីកទ្រង់ទ្រាយផលិតកម្ម និងទីផ្សារប៉ុណ្ណោះទេ ថែមទាំងច្នៃប្រឌិតរបៀបចាក់ ជាមួយក្បូរក្បាច់រចនាខុសពីគ្នាទៀតផង។ លោកស្រី Tran Thi Sang ម្ចាស់សិប្បកម្មផលិតគ្រែបត់ Thuan Sang នៅ ឃុំ Yen Binh ស្រុក Vinh Tuong ខេត្ត Vinh Phuc បានឲ្យដឹងថា៖

“ការងារនេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ខ្លួនឯងនិងគ្រួសាររបស់នាងខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអ្នកឃុំ មានប្រាក់ចំណូលបម្ថែមទៀតផង។ ចំពោះនាងខ្ញុំ ប្រការនេះគឺពោរពេញទៅដោយអត្ថន័យ។ នាងខ្ញុំនឹងខិតខំប្រឹងប្រែងវិនិយោគ និងពង្រីកទីផ្សារថែមទៀត ដើម្បីបង្កើតការងារធ្វើជូនអ្នកឃុំផងដែរ”។

ទន្ទឹមនឹងមុខរបរផលិតកម្មកសិកម្មជាប្រពៃណីនោះ បណ្ដាមុខរបរថ្មី ដូចជាមុខរបរត្បាញគ្រែបត់ គឺជាទិសដៅចាំចាច់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងឃុំ ហើយតាមនោះបង្កើតបុព្វបទចំពោះដំណើការ ឧស្សាហូបនីយកម្មនិងទំនើបកម្មនៅក្នុងឃុំផងដែរ។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ