ភូមិរបរសិប្បកម្មចម្លាក់ឈើវិចិត្រលិល្បៈ Thiet Ung ឃុំ Van Ha ស្រុក Dong Anh ទីក្រុងហាណូយ
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។
ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការកិច្ចការបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ២១០ មកពីប្រទេសនិងតំបន់ ចំនួន ៤៥ លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៧ របស់មិត្ត រស្មី មិត្តដានី មិត្តសុភក្ត្រា មិត្តសុខ សំណាង និង មិត្តបាន ថានីតា មកពីកម្ពុជា។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ សូមឧទ្ទេសនាមអំពី ភូមិរបរ សិប្បកម្មចម្លាក់ឈើវិចិត្រលិល្បៈ តាមសំណើររបស់មិត្ត បាន ថានីតា មកពីកម្ពុជា។
មិត្ត បាន ថានីតា និងមិត្តអ្នកស្ដាប់ជាទីមេត្រី!
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានភូមិរបរច្រើនបំផុតនៅលើពិភព លោក ជាពិសេសគឺនៅតំបន់វាលសណ្តទន្លេក្រហម។ ភូមិរបរទាំងនេះត្រូវបានចាប់បដិសន្ធិ និងអភិវឌ្ឍន៍រួមជាមួយការអភិវឌ្ឍនៃប្រទេសជាតិ។ ភូមិរបរល្បីឈ្មោះ ១ ដែលយើងខ្ញុំចង់ឧទ្ទេសនាម នោះគឺភូមិរបរសិប្បកម្មចម្លាក់ឈើវិចិត្រលិល្បៈ Thiet Ung ឃុំ Van Ha ស្រុក Dong Anh ទីក្រុងហាណូយ។ នេះគឺជាភូមិរបរដែលមានអយុកាលយូរបំផុតនៅទីក្រុងហាណូយ។
ដោយមានចំងាយជាង ២០ គីឡូម៉ែត្រ ពីទីក្រុងហាណូយតាមទិសឦសាននោះ ភូមិរបរសិប្បកម្មចម្លាក់ឈើវិចត្រលិល្បៈ Thiet Ung គឺជាភូមិរបរសិប្បកម្មកុលាលភាជន៍វិចិត្រលិល្បៈ ដែលមានប្រពៃណីជាយូរលង់ណាស់មកហើយ ក្នុងស្រុក Dong Anh។ ភូមិ Thiet Ung ឬហៅថាភូមិ Dom គឺជាទីកន្លែងប្រសូត្រឡើងរបរចម្លាក់ឈើវិចិត្រលិល្បៈ និងឆ្លាក់រូបបដិមា។ នាបច្ចុប្បន្ន នៅគ្រប់ភូមិនៅទូទាំងស្រុក Van Ha គឺពោរពេញទៅដោយបរិយាកាសផលិតកម្មយ៉ាងមមាញឹក។ នៅសង្ខាងផ្លូវ សម្បូរទៅដោយកំណាត់ឈើ ហាក់ដូចជាកំពុងទន្ទឹងរង់ចាំទឹកដៃរបស់អ្នករចនាឈើវិចិត្រសិល្បៈឲ្យ
រំលេចចេញជារូបភាពអញ្ចឹង។ សម្លេងដាប់ និងម៉ូទ័រស្វានឈើ លាយឡំជាមួយស្នាមញញឹម និងសម្លែងអ៊ូអររបស់រថយន្តធ្វើដំណើរទៅមក បានបន្លឺឡើងបរិយាកាសផលិតកម្មនៅទីនេះឲ្យកាន់តែរស់រវើកថែមទៀត។ សិប្បករ Nguyen Kim នៅ ភូមិ Thiet Ung ស្រុក Van Ha បានសំណេះសំណាលថា៖
“ជំនាន់ក្រោយបន្តមរតពីជំនាន់មុនៗ លិប្បករ ជាងចម្លាក់ឈើពូកែនៅភូមិរបរចម្លាក់ឈើវិចិត្រសិល្បៈ Thiet Ung ស្រឡាញ់នឹងមុខរបររបស់ខ្លួនជានិច្ច ហើយមានបំណងរក្សានូវលក្ខណៈដ៏វិសេសវិសាលនៃមុខរបរប្រពៃណីរ ដែលដូនតា បានបន្យល់ទុកមក“។
ភូមិរបរសិប្បកម្មចម្លាក់ឈើវិចិត្រលិល្បៈ Thiet Ung ឃុំ Van Ha ស្រុក Dong Anh ទីក្រុងហាណូយ |
|
ផលិតផលរបស់ភូមិរបរចម្លាក់ឈើវិចិត្រសិល្បៈ Thiet Ung មានវត្តមានយ៉ាងទូលំទូលាយនៅទីផ្សារ ដោយត្រូវបានមូលដ្ឋានជាច្រើនស្គាល់ដល់ ហើយមានអតិថិជនមានសក្ដានុភាពជាច្រើនទៀតផង។ ភូមិរបរនេះបានជ្រៀតចូលទីផ្សារដែលមានឧត្តមភាពអំពីមុខទំនិញសិប្បកម្មវិចិត្រសិល្បៈ ដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ចិន នឹងតំបន់អឺរ៉ុបប៉ែកខាងកើត។ តាមនោះ កិត្យានុភាពអំពីគុណភាពនៃផលិតផលកាន់តែត្រូវបានរីកសាយភាយ។ លោក Duy Dong អតិថិជន ១ រូប មកពីក្រុងហាណូយបានចែករំលែក៖
"ផលិតផលចម្លាក់ឈើនៅ ភូមិ Thiet Ung គឺវិសេសវិលាសណាស់ ហើយពោរពេញទៅដោយលក្ខណៈសិល្បៈខ្ពស់ពីបាតដៃដ៏ប៉ិនប្រសបរបស់សិប្បករ។ ផលិតផលនៅទីនេះ កាន់តែគយគន់កាន់តែឃើញនូវតម្លៃសិល្បៈ ហើយទទួលបានការនិយមចូលចិត្តរបស់អតិថិជនណាស់"។
ដើម្បីអភិរក្សនូវរាល់តម្លៃប្រពៃណីរបស់ភូមិរបរនេះ មន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងហាណូយរួមសហការជាមួយសិប្បកៈ បានបើកវគ្គបណ្ដុះបណ្ដាល សំដៅបង្រៀនឲ្យជំនាន់ក្រោយៗ យល់ដឹងនូវរាល់តម្លៃប្រពៃណីដ៏ថ្លៃថ្លារបស់មុខរបរនេះ និងទទួលបានជំនាញវិជ្ជាជីវៈចម្លាក់ឈើទៀតផង ព្រមទាំងរួមដៃគ្នាបន្តស្ថាបនា ពាណិជ្ជសញ្ញាភូមិរបរប្រពៃណី Van Ha ឲ្យកាន់តែអភិវឌ្ឍន៍នៅលើឆាកអន្តរជាតិ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕