មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេពិភពលោកនៅដំបន់ដីសណ្តទន្លេ Hong។


                  
                     
មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេពិភពលោកនៅដំបន់ដីសណ្តទន្លេ Hong។ - ảnh 1
ដំបន់ដីសណ្តទន្លេHong (Image: Internet)



Vovworld- មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេ ពិភពលោកជាកិត្តនាមដែលអង្គការ UNESCO
ប្រគល់ជូនអោយមណ្ឌលអភិរក្សធម្មជាតិមានអំបូររុក្ខជាតិពិសេសយ៉ាងសម្បូណ៍
សំដៅជំរុញការអភិរក្ស ភាពសម្បូណ៍ជីវសាស្រ្តនិងការអភិវឌ្ឍន៍ចីរភាពក្នុងដំបន់នេះ។
នាបច្ចុប្បន្ននៅទូទាំងប្រទេសវៀតណាមមាន មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេពិភពលោក
ចំនួន៨។ក្នុងនោះនៅដំបន់ដីសណ្តទន្លេ​ Hongភាគខាងជើងជាមណ្ឌលផ្ទុកបំរុងប៉ីអូហ្សេ
ពិភពលោក១ក្នុងចំណោម មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេពិភពលោកចំនួន៨នេះ។

មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេនៅដំបន់ដីសណ្តទន្លេ​ Hongត្រូវបានទទួលស្គាល់នាឆ្នាំ២០០៤។នេះជាមណ្ឌលលិចទឹកតាមមាត់សមុទ្រស្ថិតនៅខេត្តចំនួន៣គឺThai Binh- Nam Dinh និង​
Ninh Binh។មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេមានផ្ទៃទឹកជាង១០៥ពាន់ហិកតា។សាស្រ្តាចា្យ
បណ្ឌិត Nguyen Hoang Tri អគ្គលេខាធិការគណះកម្មាធិការជាតិទទូលបន្ទុកបញ្ហាមនុស្ស
និងប៉ីអូហ្សេរបស់វៀតណាមបានចាត់ទុកថា​ក្រៅពីតំលៃអភិរក្សធម្មជាតិនោះមណ្ឌលផ្ទុក
បំរុងប៉ីអូហ្សេនៅមានសក្តានុភាពដើម្បីអភិវឌ្ឍន៍រូបភាពទេសចរណ៍បរិស្ថាននិងសេដ្ឋកិច្ច
ទៀតផង។លោកអោយដឹងថា “ចំណុចពិសេសដោយឡែកខាងបរិស្ថាននិងបណ្តាដំលៃ
វប្បធម៏ជាប្រពៃណី បានបង្កើតភាពខុសពីគ្នារវាងស្រុកចំនួន៥នៅដំបន់ដីសណ្តទន្លេ 
Hong ​និយាយរួមនិងរវាងស្រុកចំនួន២​Tien Hai ​និង​Giao Thuy ​និយាយដោយឡែក។ភាពខុសពីគ្នានេះបានជួយនាំតំលៃបរិស្ថានមនុស្សសាស្រ្តចូលក្នុងសកម្មភាពសេដ្ឋកិច្ច“។

                  

មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេពិភពលោកនៅដំបន់ដីសណ្តទន្លេ Hong។ - ảnh 2
មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេ១នៅវៀតណាម។
(Image Inernet)

ក្រៅពីមណ្ឌលផ្ទុកបំរុងប៉ីអូហ្សេនៅដំបន់ដីសណ្តទន្លេ​ Hong  នៅវៀតណាមនៅមាន
មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេល្បីៗផ្សេងៗដូចជា  ប្រជុំកោះ Cat Ba-មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេ
នៅខេត្ត Nghe An   មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេCu Lao Cham   មណ្ឌលផ្ទុកបំរុងប៉ីអូហ្សេ
Can Gio​ជាដើម។ល។

មិត្ត សារឹម​និងមិត្តអ្នកស្តាប់ជាទិមេត្រី

សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន
សំបុត្រនិងការរួមមតិរបស់បណ្តាមិត្តសូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃ
កាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu-Ha Noiឬ
Email:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ