រូងភ្នំ SON DOONG ឋានសួរក្រោមដី

(VOV)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២០០ ពីប្រទេសនិងតំបន់ដែនដី​ចំ
នួន៣៨ លើទូទាំងពិភពលោក។ ក្នុងនោះ ប្រិយមិត្តបានបង្ហាញមនោសញ្ជេតនា
របស់ខ្លួនចំពោះទឹកដី និងមនុស្សវៀតណាម។ សូមអរគុណអស់លោកអ្នកនាង
បានផ្ញើសំបុត្រនិងទូរស័ព្ទ ចំពោះយើងខ្ញុំ។

          ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមអញ្ជើញ​ទស្សន
កិជនមកទស្សនា៖ រូងភ្នំ Son Doong  ជារូងភ្នំធំបំផុតលើពិភពលោក។​

រូងភ្នំ SON DOONG ឋានសួរក្រោមដី - ảnh 1
រូងភ្នំ SON DOONG

ស្ថិតនៅក្នុងតំបន់ខេត្ត Quang Binh ( ភាគកណ្ដាលវៀតណាម)  រូងភ្នំ Son Doong
 ត្រូវបានរកឃើញនាឆ្នាំ ២០០៩ ក្រោយរយៈពេលរាប់លានឆ្នាំសំងំខ្លួននៅ ក្នុងតំបន់
ព្រៃភ្នំឆ្ងាយដាច់ស្រយាលដោយកសិករ Ho Khanh រូងភ្នំ Son Doong -នាបច្ចុប្បន្ន​កំ
ពុងបំបែកឯកទគ្គកម្ម ជារូងភ្នំធំបំផុតលើ ពិភពលោក ដោយមានកំពស់គិត​ជាមធ្យម​គឺ១៥០ម៉ែត្រ និងប្រវែង៩គីឡូម៉ែត្រ។ ទំហំក្នុងរូងភ្នំដ៏ធំទូលាយ អាច​ផ្ទុក​អាគារ៤០
ជាន់ចូលក្នុងរូងភ្នំនេះបាន។ ភាពស្រស់ស្អាតឆើតឆាយ ក៏ដូចជា​តំលៃធម្មជាតិដែល
មិនអាចកាត់ថ្លៃបាននេះ រូងភ្នំ Son Doong បង្កប់នូវភាព​អាថន៍​កំបាំង​ជាច្រើន។

រូងភ្នំ SON DOONG ឋានសួរក្រោមដី - ảnh 2
រូងភ្នំ SON DOONG

ក្នុងរូងភ្នំមានបណ្ដានិចុតសិលា ផ្ទាំងសរសរសិលាមានកំពស់រាប់សិបម៉ែត្រ
 ព័ទ្ធជុំវិញដោយជ្រោះនិងល្បាក់ទឹកធ្លាក់ នេះបង្កើតឡើងទិដ្ឋភាពស្អាតអស្ចារ្យ។  
ភាពខុសគ្នារវាង​សីតុណ្ហាភាពនៅក្នុងនិងក្រៅរូងភ្នំ បានបង្កើតឡើងទិដ្ឋភាព១ពោ
ពេញទៅដោយពពក។ ទន្ទឹមនឹងនោះ ប្រព័ន្ធជីវសាស្ត្រនៅទីនេះក៏សម្បូរណាស់ 
ដោយមាន​ប្រភេទសត្វនិងរុក្ខជាតិកម្រជាច្រើន​ ។ រូងភ្នំ Son Doong  ជាកន្លែងទេស
ចរណ៍គួរអោយទាក់ទាញ​ទឹកចិត្តបំផុតលើពិភពលោក ជាពិសេសគឺភ្ញៀវទេសចរ
ចូលចិត្តដំណើរផ្សងព្រេង។ ស្ដីពីសក្ដានុភាព និងយុទ្ធាសាស្ត្រអភិវឌ្ឍន៍ផ្នែកទេស
ចរណ៍ក្នុងតំបន់ លោក​ Nguyen Huu Hoai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត 
Quang Binh បានអោយដឹងថា៖

          Quang Binh ជាតំបន់មានរូងភ្នំស្អាតច្រើនបំផុតលើពិភពលោក។​ ដូច្នេះ ពី
ឥឡូនេះ ខេត្ត Quang Binh បានមានបណ្ដាគោលនយោបាយ គំរោង​ផែនការនានា 
ដើម្បីធានាទេសចរណ៍មានចរិតលក្ខណះនិរន្តរភាព និងជាខឿនសេដ្ឋកិច្ចមុខព្រួញ។

          ភាពស្អាតរបស់រូងភ្នំ Son Doong ត្រូវបានកាសែតបរទេសឧទ្ទេសនាមជា​ច្រើន ​ដូចជា ទស្សនាវដ្តី Telegraph (អង់គ្លេស), ទស្សនាវដ្តីទេសចរណ៍​​ National Geographic
, ទស្សនាវដ្តីទេសចរណ៍​​Business Insider (អាមេរិក), ទូរទស្សន៍ ABC (អាមេរិក)។ នា
ពេលនោះ កាសែត​ Huffingtonpost​ របស់អាមេរិក​ បាននាំ​ចេញ​ការព្យាករណ៍ថា៖ រូង
ភ្នំ Son Doong នឹងជាតំបន់ទេសចរណ៍១ក្នុងចំណោម​តំបន់​ទេសចរណ៍ទាក់ទាញភ្ញៀវ
ទេសចរណ៍ច្រើនបំផុតលើពិភពលោក ​ក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ។

          លោកអ្នកនាងជាទីមេត្រី!

          នាទិប្រអប់សំបុត្រមិត្តអ្នកស្ដាប់​នាពេលនេះសូមបញ្ចប់ត្រឹមនេះ​។​ សង្ឃឹមថា៖ ​
មិត្តអាចមកទស្សនារូងភ្នំ Son Doong នាពលថ្មីៗនេះ ដើម្បីគយគន់ទិដ្ឋភាព​ស្រស់​ស្អាត
 និងស្រាវជ្រាវអំពីអាថន៍កំបាំងនានានៅទីនេះ។ យើងខ្ញុំសង្ឃឹមថាបន្តទទួលបានសំ
បុត្រនិងមតិរួមវិភាគទានរបស់មិត្តអ្នកស្ដាប់នានា តាមអាស័យដ្ឋាន៖ ​កម្មវិធីផ្សាយ
ជាភាសាខ្មែរវិទ្យុសម្លេងវៀតណាមលេខ ​៤៥ វិថី  ​Ba Trieu​ ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ email: khmervov​5@yahoo.com.vn. លោកអ្នកនាងអាចស្តាប់នាទីនេះ
លើគេហទំព័ណ៍៖www.vovworld.vn។សូម​ជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ