Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សំលេងវៀតណាម ទទួលបាន សំបុត្រ នឹងទូរស័ព្ទចំនួន១៦៦ របស់មិត្តអ្នក
ស្តាប់មកពីប្រទេសចំនួន៣២ លើសកលលោក។ សូមអរគុណអស់លោកអ្នក
នាងដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកម្មវិធីយើងខ្ញុំ។
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមអំពី
របាំ Xoang របស់ជនរួមជាតិ Tay Nguyen នៅវៀតណាមតាមសំណូមពររបស់មិត្តហែមម៉ាលីនៅរាជធានីភ្នំពេញ។
មិត្តហែមម៉ាលីនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
ចំពោះជនជាតិ Bana-Tay Nguyen នោះ រាំរបាំដូចជាដម្រូវការរស់នៅមិនអាច
ខ្វះបានឡើយ។ និងជាពិសេស របាំបានផ្សាភ្ជាប់នឹងពិធីបុណ្យក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ Bana។
|
របាំ Xoang ទទួលភ្ញៀវរបស់ក្រមុំ Ba Na |
Xoang ជារបៀបហៅនៃប្រភេទរាំសមាញ្ញ សមូហភាពមានតាំងពីយូរមក
របស់ជន Bana។ របាំ Xoang មានលក្ខណៈសហគមន៍នរណាក៏អាចចូលរួមក្នុង
ឱកាសពិធីបុណ្យដែរ។ ក្នុងក្រុមរបាំ Xoang ដោយផ្នែកស្រទុននៃរាងកាយរួម
ជាមួយភាពស្អាតនៃសំលៀកបំពាក់ សិល្បការិនីបានបង្ហាញនូវឧត្តមភាពរបស់
គេក្នុងបណ្ដាកាយវិការដ៏ទុនភ្លន់។ ជាមួយរបៀបខ្លាំងក្លា បណ្ដាសិល្បករបាន
អនុវត្តសកម្មភាពរួមជាមួយការលោតផ្លាស់ប្តូរទីទៅខាងមុខរឺសង្ខាងដើម្បី
បង្ហាញនូវកំលាំងខ្លាំង។ ជារួមរបាំ Xoang គឺស្រទុន ទុនភ្លន់កំរិតកក់ក្តៅល្មម។
សិល្បករប្រជាជន Y Brom បានឲ្យដឹងថា៖
“ចំណុចពិសេសរបស់វាគឺមិនខ្លាំងក្លា ពីព្រោះវាដូចជាយើងពិសារអំបុក
អញ្ចឹង អង្ករដំណើបថ្មីនោះ។ វាស្រទុនល្អ។ ប្រសិនបើលឿនវាក៏ទុនភ្លន់ដែរ។ពីព្រោះទុនភ្លន់មួយៗដូចជារដូវប្រមូលស្រូវថ្មីនានិទាឃៈរដូវ។ សំលេងឃ្មោះ
ក៏បង្ហាញដូចជាពេលរសៀលនិទាឃៈរដូវដែរ។”
|
របាំ Xoang មានលក្ខណៈសហគមន៍នរណាក៏អាចចូលរួមក្នុងឱកាសពិធីបុណ្យដែរ។ |
ចំពោះកុលបុត្រ Ba Na តាំងពីពេលនៅលើខ្នងអ្នកម្ដាយបានស្ដាប់សំលេង
គងឃ្មោះនិងចង្វាក់ Xoang បានជាវាស៊ីជម្រៅក្នុងសាច់ឈាមរបស់គេហើយ។ ជារៀងរាល់ឆ្នាំក្នុងឱកាសបណ្ដាស្រែស្រូវទុំ ពិធីបុណ្យ Samok ជាមួយបណ្ដា
របាំ Xoang Samok កក់ក្តៅធ្វើឲ្យអូអរភូមិឃុំក្នុងរយៈពេល៣ថ្ងៃ។ ក្នុងពេលបញ្ចប់
ពិធីបុណ្យ Samok គេបានដំណើរការរបាំ Xoang ពេញក្នុងមួយយប់មួយថ្ងៃក្នុង
ផ្ទះ Rong រឺនៅទីលានចំពោះមុខផ្ទះ Rong ដើម្បីសមាជិកទាំងអស់បានចូលរួម
រាំរបាំ Xoang។ សិល្បករប្រជាជន Y Brom បានឲ្យដឹងបន្ថែមទៀតថា៖
“គងឃ្មោះបាននិយាយពីដួងចិត្ត ពីព្រលឹងស្ងើកសរសើរជីវភាពរស់នៅថ្មីក្រោយពេលធ្វើពលកម្ម។ ពីព្រោះត្រឹមតែធ្វើពលកម្មទើបនឹងនាំមកបានជីវភាពសម្បូរធូធារសុភមង្គល។ដូច្នេះវាយគង់ឃ្មោះរាំរបាំ Xoang ស្វាគមស្រូវថ្មីជា
ប្រការល្អបំផុត រស់រវើសបំផុត។”
|
ក្នុងពេលបញ្ចប់ពិធីបុណ្យ Samok គេបានដំណើរការរបាំ Xoang ពេញក្នុងមួយយប់មួយថ្ងៃក្នុងផ្ទះ Rong រឺនៅទីលានចំពោះមុខផ្ទះ Rong ដើម្បីសមាជិកទាំងអស់បានចូលរួមរាំរបាំ Xoang។ |
មិត្តអ្នកស្តាប់ជាទីមេត្រី!
សង្ឃឹមថាមិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្ត
ទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី
ផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀត
ណាមលេខ៤៥ Ba Trieu-Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មាន
ទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕