|
របាំ Xoe របស់ជនជាតិ Tay ខេត្ត Lao Cai ភាគខាងជើងវៀតណាម (tinmoi.vn) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនពីមិត្តអ្នកស្ដាប់មកពី
ប្រទេសនិងដំបន់ដែនដីជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីរបាំ Xoe របស់ជនជាតិ Tay ខេត្ត Lao
Cai ភាគខាងជើងវៀតណាមតាមសំណូមពររបស់មិត្តលក្ខណានៅរាជធានីភ្នំពេញ
កម្ពុជា។
មិត្តលក្ខណានិងមិត្តអ្នកស្ដាបជាទីមេត្រី!
ស្ថិតនៅទីរួមខេត្ត Bac Ha ឃុំ Na Hoi (ស្រុក Bac Ha ខេត្ត Lao Cai) មានភូមិចំនួន៩ភាគច្រើនគឺជនរួមជាតិជាជនជាតិ Tay។ មកដល់ Na Hoi ភ្ញៀវទេសចរណ៍មិ
នត្រឹមតែមានឱកាសទស្សនាជុំវិញភូមិនានាលើផ្លូវតូចៗទស្សនាផ្ទះផុតពីដីតូចៗនៅ
កណ្ដាលព្រៃភ្នំ ចូលរួមជីវភាពជាប្រចាំថ្ងៃជាមួយអ្នកភូមិប៉ុណ្ណោះទេ ថែមទាំងមាន
ឱកាសទស្សនារបាំ Xoe ដ៏វិសេសវិសាលរបស់ជនរួមជាតិជាជនជាតិ Tay នៅទីនេះ
ទៀតផង។
គ្មានអ្នកណាដឹងថា របាំ Xoe មានតាំងពីពេលណាឡើយ ត្រឹមតែដឹងថា មុននេះរបាំនេះបានសម្ដែងបំរើឲ្យគ្រួសារសេដ្ឋី Hoang A Tuong ភ្ញៀវនិងមន្ត្រីរបស់ដំបន់
ជុំវិញ។ Xoe Na Hoi មានការរួមបញ្ចូលជាមួយរបាំ valse របស់បារាំង។ ប្រការនេះ
បានបង្កើតឡើងភាពវិសេសវិសាលដោយឡែករបស់របាំ Xoe Tay ខុសពី Xoe Muong,
Xoe Thai។ ប្រសិនបើមកដល់ Na Hoi នានិទាឃៈរដូវ ភ្ញៀវទេសចរណ៍អាចឲ្យមាន
ឱកាសចូលរួមពិធីរាំរបាំ Xoe ក្នុងទិវាបុណ្យចុះស្រែដើម្បីបួងសួងឲ្យរដូវអំណោយផល
ស្រូវអង្ករពេញផ្ទះ។ បន្ទាប់ពីគ្រូសែនធ្វើពិធីបួងសួងមក ស្នូរស្គរ ឃ្មោះ ត្រែ Pi le លាន់
រន្ទឺ ក្មេងចាស់ប្រុស្សរីកាន់ដៃគ្នាសម្របខ្លួនក្នុងរបាំ Xoe ប្រពៃណីយ៉ាងផុលផុស។
លោក Tran Dac Ha អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Na Hoi បានឲ្យដឹងថា៖
“ពិធីបុណ្យចុះស្រែប្រពៃណីនេះគឺរបស់ជនរួមជាតិជាជនជាតិ Tay។ ប្រពៃណី
ពិធីបុណ្យចុះស្រែនេះពោពេញទៅដោយអត្តសញ្ញាណវប្បធម៍នៃបណ្ដាជនជាតិ។ បណ្ដាសកម្មភាពក្នុងពិធីបុណ្យរួមមានរបាំ Xoe ប្រពៃណី ក៏ដូចជាល្បែងប្រជាប្រិយ។ អត្ថន័យរបស់សកម្មភាពនេះគឺដើម្បីជំនាន់មុននឹងបន្សល់ទុកនូវទំនៀមទំលាប់ប្រពៃណី
សំរាប់ជំនាន់ក្រោយៗ។”
បណ្ដារបាំ Xoe ត្រូវបានជនរួមជាតិ Tay សម្ដែងជាប្រចាំគឺ Xoe chieng, xoe nghieng,
xoe doi, xoe បោកស្រូវជាដើមដែលមានតាំងពីសម័យកាលអាណានិគមនិយមបារាំង។ ក្រៅពីនោះនៅមានរបាំ Xoe បានច្នៃប្រឌិតនិងនិពន្ធបន្ថែមគឺ Xoe non, xoe mo ca ជាដើម។
បណ្ដារបាំ Xoe នេះបានកសាងឡើងពាណិជ្ជសញ្ញារបស់ដំបន់ដីពោពេញទៅដោយ
អត្តសញ្ញាណវប្បធម៍លើដំបន់ខ្ពង់រាបស Bac Ha នេះ។ សប្វថ្ងៃរបាំ Xoe បានក្លាយទៅជា
សកម្មភាពមិនអាចខ្វះបានក្នុងជីវភាពវប្បធម៍សហគមន៍របស់ជនរួមជាតិ Tay នៅ Na Hoi។ លោកស្រី Vang Thi Thuy នៅភូមិ Na Hoi បានឲ្យដឹងថា៖
“ចំពោះជនជាតិ Tay វាមានអត្ថន័យឲ្យឃុំទាំងមូល ត្រូវមាន Xoe ទើបធ្វើការងារ ជា
ធម្មតាត្រូវមាន Dai Xoe។ ជារៀងរាល់ឆ្នាំយើងខ្ញុំបានរៀបចំរាត្រី Dai Xoe ចំនួន៣យប់។ ភូមិទាំងមូលបានមកទីនេះរាំរបាំ Xoe ដើម្បីនាំមកនូវបរិយាកាសសប្បាយរីករាយបំបាត់
ការនឿយហត់របស់ឆ្នាំមុន។ របាំ Xoe នេះក៏បានបង្រៀនឲ្យសិស្សានុស្សិសក្នុងសាលា។ សាលាអនុវិទ្យាល័យនិងសាលាបថមសិក្សាក៏បានចេះវាយស្គរ Xoe, Dai Xoe តាមទំនៀម
ទំលាប់ជនជាតិ Tay។”
រាំរបាំ Xoe បានក្លាយទៅជាផ្នែកវប្បធម៍វិសេសវិសាលដោយឡែកក្នុងជីវភាពរស់នៅ
របស់ជនរួមជាតិជាជនជាតិ Tay Na Hoi។ ក៏ដោយសារភាពទាក់ទាញនិងវិសេសវិសាល
របស់របាំ Xoe ដែលក្នុងពេលចាកចេញពិដំបន់ដីនេះ ក្នុងដួងចិត្តភ្ញៀវទេសចរណ៍ម្នាក់ៗ
នៅចាំជានិច្ចរបាំនេះក៏ដូចជាចាប់អារម្មណ៏យ៉ាងជ្រាលជ្រៅដោយភាពស្លោតបូតរបស់
ក្រមុំ Tay និងភាពជិតស្និទ្ធរាក់ទាក់ចំពោះភ្ញៀវរបស់ជនរួមជាតិជាជនជាតិភាគតិចដំបន់។
លោកអ្នកនាងជាទីមេត្រី!
ក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះមុនពេលប្រកាស
ចម្លើយក្នុងខែកន្លងមកគឺ អត្ថន័យរបស់ទិវាទី៣០មេសានៅវៀតណាម យើងខ្ញុំសូម
អបអរសាទមិត្តមុនីរដ្ឋនៅរាជធានីភ្នំពេញដែលបានឆ្លើយត្រូវតាមចម្លើយរបស់យើងខ្ញុំគឺទិវាទី៣០មេសាជាទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ។ មិត្ត
មុនីរដ្ឋនឹងទទួលបានកាដូរបស់កម្មវិធី ប៉ុន្តែយើងខ្ញុំនៅតែបន្តទទួលចម្លើយរបស់មិត្តអ្នក
ស្ដាប់តាមត្រាប្រៃសណី។
ដើម្បីបញ្ចប់នាទីពេលនេះ សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរប្រចាំខែ
គឺ៖ ក្នុងត្រីមាសទី១ឆ្នាំ២០១៤បរិមាណភ្ញៀវទេសចរណ៍កម្ពុជាមកវៀតណាមកើនឡើងប៉ុន្មានភាគរយបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ សង្ឃឹមថា ជាមួយសំនួរ
នេះ យើងខ្ញុំនឹងទទួលចំលើយជាច្រើនរបស់មិត្តអ្នកស្ដាប់។ រាល់ចំលើយសំបុត្រ email
សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ
Email÷ vov5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានការដូរពិសេស
មួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម។ សួរស្តី!