(VOVworld) - នាសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេង វៀតណាមទទួលបានសំបុត្រចំនួន២១១មកពី៣៦ប្រទេសនិងតំបន់ដែនដី
លើទូទាំងពិភពលោក។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្សែទទួលបានសំបុត្រចំនួន
៤ របស់មិត្តអ្នកស្ដាប់កម្ពុជា។ក្នុងសំបុត្ររបស់ខ្លួន លោក សូវ សម្បត្តិ នៅរាជធានី
ភ្នំពេញបានសំណេះសំណាលថា៖ ខ្ញុំចូលចិត្តមុខម្ហូបនំ អន្សម របស់វៀតណាម
ណាស់។តើលោកអ្នកនាងអាចណែនាំខ្ញុំពីវិធីធ្វើដែរឬទេ?ហើយនៅវៀតណាម
តើលោកអ្នកធ្វើនំ អន្សម សំរាប់តែទទួលបុណ្យចូលឆ្នាំប្រពៃណីឬក៏សំរាប់ឱកាស
ផ្សេងៗ ទៀតផងដែរ?” ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូម
ឆ្លើយសំណួររបស់លោកសូវ សម្បត្តិ។
|
នំអន្សមជាម្ហូបអាហារដែលមិនអាចខ្វះបាននៅលើស្ពកសែនរបស់ប្រជាជនវៀតណាម |
នំ អន្សម ជាប្រភេទនំប្រពៃណីរបស់ប្រជាជាតិវៀតណាម ដែលសំដៅបង្ហាញ
នូវការដឹងគុណរបស់កូនចៅចំពោះជីតូនជីតានិងទេវតា។ជាប្រភេទនំមួយដែលមាន
ប្រវត្តិសាស្ត្រដ៏យូរអង្វែងក្នុងខឿនចំណីអាហារប្រពៃណីវៀតណាមនោះ នំ អន្សម
មានទីតាំងពិសេសក្នុងដួងចិត្តសហគមន៍ជនវៀតណាម ហើយតែងតែត្រូវបានធ្វើ
ដាក់សេនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។លោកស្រី Mai Lan ប្រជាពលរដ្ឋ
មួយនាក់នៅវិថី Doi Can រដ្ឋធានីហាណូយ បានឲ្យដឹងថា ស្ពកសែនព្រេនក្នុងប៉ុន្មាន
ថ្ងៃបុណ្យតេត នឹងមិនល្អឥតខ្ចោះទេ ប្រសិនបើមិនមាននំ អន្សមនោះ។
“ស្ពកសែនថ្ងៃបុណ្យតេតពេលណាក៏ត្រូវមាននំ អន្សម ដែរ។នំ អន្សម ស្អាត
និងឈ្ងុយឆ្ងាញ់ទើបស្ពកសែនមានអត្ថន័យ ដោយសារតែនំនេះជាមុខ ម្ហូបប្រពៃណី
និងពិសេសដោយឡែករបស់ប្រជាជាតិវៀតណាម”។
គ្រឿងផ្សំធ្វើនំ អន្សម រួមមានអង្ករដំណើប សណ្ដែកខៀវ សាច់ជ្រូក និងស្លឹក
ប្រទាលមួយប្រភេទ។ទាំងអស់នេះសុទ្ធតែជាគ្រឿងផ្សំដ៏ជិតស្និទ្ធិរបស់ខឿនវប្បធម៌
ស្រូវទឹកនៅវៀតណាម។ប៉ុន្តែ ដើម្បីធ្វើនំ អន្សម ឲ្យបានស្អាតនិងឈ្ងុយឆ្ងាញ់គឺមិន
ងាយស្រួលនោះទេ។
|
ជំហានៗដើម្បីវេចនំអន្សម |
ពេលវេចនំ យើងដាក់ក្នៀបឬស្សីនៅខាងក្រោម ហើយដាក់ស្លឹកប្រទាលនៅ
លើ ។បន្ទាប់នោះ យើងដាក់គ្រឿងផ្សំនៅលើផ្ទៃស្លឹក។ខាងក្រោមគឺ ស្រទាប់អង្ករ
បន្ទាប់មកសណ្ដែកខៀវ ស្រទាប់សាច់ជ្រូក ស្រទាប់សណ្ដែកខៀវមួយទៀត ហើយ
នៅខាងលើគឺស្រទាប់អង្ករវិញ។បន្ទាប់ពី ដាក់គ្រឿងផ្សំចូលក្នុងរួចហើយ យើងបត់
ស្លឹកប្រទាលខាងក្រៅឲ្យជ្រុងស្មើត្រឹម ហើយប្រើក្នៀបឬស្សីសង្កត់និងរុំឲ្យជាប់។
ជំហានចុងក្រោយគឺយកនំទៅស្ងោរ ហើយ ក៏ជាជំហានដែលចំណាយពេលវេលា
ច្រើនបំផុត។តាមលោក Vu Ba Ha មេចុង ភៅនៅភោជនីយដ្ឋានមួយនៅក្រុង
ហាណូយថា ការស្ងោរនំ អន្សម គឺជាប្រភេទ សិល្បៈមួយ។
“នំ អន្សម ត្រូវស្ងោរក្នុងរយៈពេលពី១០ដល់១១ម៉ោង ក្នុង ទឹកពុះតិចៗតែ
ប៉ុណ្ណោះ។មុនពេលស្ងោរនំ យើងយកស្លឹកប្រទាលដាក់នៅបាត ឆ្នាំងដើម្បីកុំឲ្យនំ
ខ្លោចជាប់បាត។ហើយក្រោយនោះទើបដាក់នំចូលក្នុងឆ្នាំង។ ដំបូងបង្អស់គឺយើង
ស្ងោរឲ្យទឹកពុះខ្លាំងក្នុងរយៈពេលពី៥ដល់៧នាទី។បន្ទាប់មកបន្ថយភ្លើង ហើយ
ស្ងោរ ក្នុងរយៈពេល១១ម៉ោងទៀត។”
នាសព្វថ្ងៃ នៅហាងលក់នំនៅផ្សារទាំងអស់ តាំងពីជនបទដល់ទីក្រុង លោក
អ្នក អាចរកឃើញនំ អន្សម ជាច្រើនប្រភេទដែលមានរស់ជាតិសម្បូរបែប។ប្រជាជន
វៀតណាមជាច្រើនចូលចិត្តញ៉ាំនំ អន្សម ធ្វើជាអាហារព្រឹកប្រចាំថ្ងៃ មិនមេន សំរាប់
តែថ្ងៃបុណ្យតេតប៉ុណ្ណោះទេ។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn៕