របៀបបន្ធូរស្រាលអារម្មណ៍ ស្ដារតុល្យភាព​ជីវភាព​រស់នៅឡើងវិញរបស់ជំនាន់វ័យក្មេង

(VOVWorld)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុ
សម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១៨៦ របស់មិត្តអ្នកស្ដាប់មក
ពីប្រទេសនិងតំបន់​ដែនដី៤១ លើទូទាំងពិភពលោក។ ​ក្នុងនោះ កម្មវិធី​ផ្សាយ​ជា ភាសាខ្មែរទទួលបានសំបុទ្រនិងទូរស័ព្ទរបស់មិត្ត គីមសាន អ៊ុកកំពូល សុភ័ក្រ្ត…លៗ
 នៅកម្ពុជា។សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ទាំងឡាយយបានផ្ញើរសំបុត្រ
និង ទូរស័ព្ទអោយយើងខ្ញុំ។ 

          ក្នុងជីវភាពរស់នៅឧស្សាហកម្មដ៏មមាញឹកនាបច្ចុប្បន្នបានធ្វើ​អោយមិត្តវ័យ ក្មេងមួយចំនួនបាត់តុល្យភាពនិងនឿយហត់។ ដោយយល់ថាបញ្ហានេះ ​អាចជះ
ឥទ្ធិពល ដល់ការងារ ការសិក្សា​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ បាន​ជា​នាពេលថ្មីៗនេះ  មិត្តវ័យក្មេងជាច្រើននាក់នៅវៀតណាមបានខំប្រឹងប្រែង​ស្វែងរករបៀបមួយសំរាប់
ខ្លួន​ឯង ដើម្បីបន្ធូរស្រាលអារម្មណ៍ ស្ដារតុល្យភាព​ជីវភាព​រស់នៅរបស់ខ្លួនឡើងវិញ។ ​ ក្នុងនាទីប្រអប់សំបុត្រមិត្ត​អ្នកស្ដាប់ យើងខ្ញុំសូមអញ្ជើញលោកអ្នកនាង ស្វែងយល់
អំពីរបៀប រស់នៅនេះរបស់មិត្តវ័យក្មេងគឺយ៉ាងម៉េច​?

          ទីមួយគឺវប្បធម៌តែ

          ក្នុង​ប៉ុន្មានឆ្នាំជិតៗនេះ វប្បធម៌តែត្រូវបានពេញនិយមចូល​ចិត្តនៅវៀតណាម យ៉ាងខ្លាំងណាស់។ ក្លិប វប្បធម៌តែជាច្រើនត្រូវ​បាន​បង្កើត​ឡើង ហើយទាក់ទាញបាន មនុស្សជាច្រើនចូលរួម ដែលក្នុងនោះភាគច្រើនជាបណ្ដាមិត្តវ័យក្មេង។ អធិប្បាយអំពី
មូល ហេតុដែលមកដល់​ក្លិប វប្បធម៌តែនេះ បណ្ដាមិត្តវ័យក្មេងចាត់ទុកថា៖  នេះគឺជា
ឱកាស ដើម្បីស្វែង​យល់ផងរបៀបឆុងតែ ផឹកតែផង និងយល់ដឹងបន្ថែមអំពីវប្បធម៌
ជនជាតិ ទៀតផង។ ម្យ៉ាងវិញទៀត គេមកដល់ វប្បធម៌តែគឺដើម្បីបន្ធូរស្រាលអា
រម្មណ៍​ រស់នៅសុខដុម្យ ​គិតគូរអំពីជីវិត…លៗ។

របៀបបន្ធូរស្រាលអារម្មណ៍ ស្ដារតុល្យភាព​ជីវភាព​រស់នៅឡើងវិញរបស់ជំនាន់វ័យក្មេង - ảnh 1
​ក្លិប វប្បធម៌តែ

          មិត្ត Dinh Ngoc Dung ជាសមាជិក១នាក់នៃក្លិប វប្បធម៌តែវៀតណាម​បានអោយ
ដឹងថា៖

          “ បងប្អូនផឹកតែជាមួយគ្នា ជាប្រចាំថ្ងៃ នឹងយល់ដឹងបន្ថែម​អំពីតំលៃរបស់តែ។ តំលៃនេះនឹងជួយអោយយើងបន្ធូរស្រាលអារម្មណ៍ ឆ្ពោះទៅ​ជីវភាពរស់នៅជាក់ស្ដែង។ ក្នុងពេលផឹកទឹកតែនោះ ភាពធុងថប់ទាំងអម្បាលម៉ាន​ក្នុងជីវភាពរស់នៅត្រូវ បានរំ លាយអោយអស់។”

          ទីពីរ៖ ផឹកកាហ្វេអំណានសៀវភៅ

        មកដល់រដ្ឋធានីហាណូយ មិត្តមិនពិបាកដើម្បីស្វែងរកហាងកាហ្វេ​សៀវភៅទេ។ ​ហានងកាហ្វេសៀវភៅបានក្លាយជានិន្នាការថ្មិ​សំរាប់មិត្ត​វ័យក្មេង។ កន្លែងនេះបាន ទាក់ទាញមិត្តវ័យក្មេងជាច្រើនស្រឡាញសៀវភៅ ដែលចង់មានបរិយកាសស្ងៀមស្ងាត់
 សុខសាន្តត្រាណ ខុសពីជីវភាពរស់នៅ​ប្រចាំថ្ងៃនៅខាងក្រៅ​។ Thanh Tam និស្សិតនារី
ឆ្នាំទី២  មហាវិទ្យាល័យ​វិទ្យាសាស្ត្រ សង្គម​ និងមនុស្សសាស្ត្រ  បានអោយដឹងថា៖

          “ ពេល​មកដល់ទីនេះ យើងខ្ញុំមិនគ្រាន់តែអានសៀវភៅ​ បន្ធូរស្រាលអារម្មណ៍
ប៉ុណ្ណោះ ទេ ថែមទាំងស្វែងស្រូបយកចំណេះដឹងពីការអានសៀវភៅផង។ នៅទីនេះ
មាន បរិយាកាសសមស្រប ដើម្បីខ្ញុំធ្វើការផង និងគិតគូរផង។”

របៀបបន្ធូរស្រាលអារម្មណ៍ ស្ដារតុល្យភាព​ជីវភាព​រស់នៅឡើងវិញរបស់ជំនាន់វ័យក្មេង - ảnh 2
ផឹកកាហ្វេអំណានc

          ទីបីនោះគឺដំណើរទៅពិកនិក

នៅលើគេហទំព័រសង្គមជាច្រើន មិនពិបាកដើម្បីរកឃើញវេទិកានានាដោយមិត្តវ័យ
ក្មេងបង្កើតឡើង ដើម្បីរួមគ្នាទៅ​​​ជាយ​ទីក្រុង​ បន្ទាប់ពីការសិក្សារ ធ្វើការដ៏នឿយហត់។ ចំពោះគេ រស់នៅនៅក្នុងទីក្រុង ត្រូវទទួលរងពីផ្សែង ធូលី ការអ៊ូអរក្នុងជីវភាពរស់នៅ
ដ៏ទំនើប​នាសព្វថ្ងៃ បានធ្វើអោយគេគួរអោយ……ខ្លាច។ ដូច្នេះ បណ្ដាមណ្ឌលលេង​កំសាន្តនៅជាយទីក្រុង បានក្លាយទៅជាទីកន្លែងដើម្បីគេបំបាត់ភានតាន បង្កើនថាមពលអោយសប្ដាហ៍​ថ្មីដែរ។

របៀបបន្ធូរស្រាលអារម្មណ៍ ស្ដារតុល្យភាព​ជីវភាព​រស់នៅឡើងវិញរបស់ជំនាន់វ័យក្មេង - ảnh 3
ដំណើរទៅពិកនិក


          លោកអ្នកនាងជាទីមេត្រី!

​          សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព៌ត៌មានពោល​ខាង​លើ។​ជា
ទីបញ្ចប់​សូម​អញ្ជើញលោកអ្នកនា​ងតាមដានស្តាប់​និងផ្ញើរ​ចំលើយ​សំនួររបស់ខែ
កក្កដា​​​គឺ៖​ “ក្នុងគោលនយោបាយកិច្ចការ​បរទេស​បើកទូលាយពហុបែបរបស់
វៀតណាម តើពាក្យស្លោករបស់វៀ​ត​ណាម​និងកម្ពុជាគឺអ្វី?”រាល់ចំលើយសូម ផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយ​ជា​ភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiemរដ្ឋធានីហាណូយ
​ ឬ Email÷ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ