រូបសណ្ឋានដាំថ្នាំបុរាណស្អាតតាមស្តងដាអន្តរជាតិនៅស្រុក Hai Hau ខេត្ត Nam Dinh


រូបសណ្ឋានដាំថ្នាំបុរាណស្អាតតាមស្តងដាអន្តរជាតិនៅស្រុក Hai Hau ខេត្ត Nam Dinh  - ảnh 1
រូបសណ្ឋានដាំថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) តាមស្តងដាអន្តរជាតិ GACP WHO នៅឃុំ Hai Loc ស្រុក Hai Hau ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)
 (Image: namduoc.vn)

ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រ email និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ១៧៩ មកពីប្រទេស
ចំនួន ៣៩ លើពិភពលោក។ ក្នុងសំបុត្រផ្ញើរមកកម្មវិធីផ្សាយជាភាសារខ្មែរ មិត្ត
Thach Hong នៅស្រុក Tri Ton ខេត្ត An Giang (ភាគខាងត្បូងវៀតណាម) បានចែក
រំលែកថា ៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមក យើងខ្ញុំអនុវត្តរូបសណ្ឋានដាំថ្នាំបុរាណស្អាត
តាមស្តងដាអន្តរជាតិចំពោះការដាំថ្នាំបុរាណ chamberbitter (Phyllanthus urinaria)
ដែលនាំមកនូវចំណេញខ្ពស់សំរាប់ប្រជាកសិករ។ ខ្ញុំមានសំណួរថា៖ បណ្ដាខេត្ត
ភាគខាងជើងវៀតណាមអនុវត្តរូបសណ្ឋានដាំថ្នាំបុរាណស្អាតអ្វីៗដែរឬទេ?”។
មិត្ត Thach Hong ជាទីមេត្រី! ដើម្បីឆ្លើយសំណួររបស់មិត្តយើងខ្ញុំសូមឧទ្ទេសនាម
អំពីរូបសណ្ឋានដាំថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) តាម
ស្តងដាអន្តរជាតិ GACP WHO  នៅឃុំ Hai Loc ស្រុក Hai Hau ខេត្ត Nam Dinh
(ភាគខាង​ជើងវៀតណាម) ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។

 

រូបសណ្ឋានដាំថ្នាំបុរាណស្អាតតាមស្តងដាអន្តរជាតិនៅស្រុក Hai Hau ខេត្ត Nam Dinh  - ảnh 2
រូបសណ្ឋានដាំថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) (Image: Helvetas.org)

លោកអ្នកនាងជាទីមេត្រី! Day thia canh ឬ Day muoi (Gymnema sylvestre) ជា
ប្រភេទថ្នាំបុរាណដ៏កម្រដែលកំពុងដាំដុះជាច្រើននាបច្ចុប្បន្ននៅឃុំ  Hai Loc
ស្រុក Hai Hau ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម)។ ដើមឱសថបុរាណ
នេះត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ ក្នុងកាលៈទេសៈ
ស្ថានភាពប្រើប្រាស់ ដើមថ្នាំបុរាណដែលមិនត្រូវតាមតបស្តង់ដានៅវៀតណាម
តាំងពីឆ្នាំ ២០១១ មក អង្គការក្រៅរដ្ឋាភិបាលរបស់​ស្វីស Helvetas សហការជាមួយ
ក្រុមហ៊ុនឱសថ Nam Duoc បានជ្រើសរើសមណ្ឌលដាំឱសថបុរាណ Gurmari
តាមស្តង់ដាអន្តរជាតិ GACP-WHO ក្នុងក្រខ័ណ្ឌ​គំរោងការណ៍ពាណិជ្ជកម្មជីរ
សាស្ត្រ Biotrade។   លោក Nguyen Thanh Son នាយកគំរោងការណ៍ពាណិជ្ជកម្ម
ជីរសាស្ត្រ Biotrade ចំណុះអង្គការ Helvetas របស់ស្វីស បានឲ្យដឹងថា៖

“យើងខ្ញុំវាយតំលៃខ្ពស់ចំពោះទស្សនៈវិស័យនិងការទទួលខុសត្រូវរបស់ក្រុមហ៊ុន
ឱសថថ្នាំ Nam Duoc ក្នុងអនុវត្តរូបសណ្ឋានដាំដុះដើមថ្នាំបុរាណ Gurmari តាម ស្តង់
ដាអន្តរជាតិ GACP-WHO ដ៏ស្អណាស់។ គេបានជ្រើសរើសទីកន្លែងពូជនិងកសាង
រូបសណដ្ឋានតាមស្តង់ដា ទោះបីជានៅមានការលំបាកខាងគោលនយោបាយ
និងការខ្វះខាតខាងខាងចំណះដឹងរបស់ប្រជាកសិករក្តី។ យើងខ្ញុំបានផ្តល់ជំនួយ ក្រុមហ៊ុនខាងបច្ចេកទេស​ចាំបាច់តាមស្តង់ដា GACP-WHO ដើម្បីក្រុមហ៊ុនអាចនាំ ចេញផលិតផលទៅកាន់ទីផ្សារធំៗ ដូចជា អាមេរិក កាណាដា ស្វីស ជាដើម។ យើង
ខ្ញុំ មានគោលបំណងថា៖ អាចលើកកំពស់ចំណះដឹងរបស់ប្រជាជនអំពីឱសថបុរាណ
ស្អតត្រូវបានលើកកំពស់ដើម្បីបណ្ដាផលិតផលិតផលស្អាតរបស់អង្គភាពអាជីវកម្ម
មានការប្រកួតប្រជែងខ្លាំងលើទីផ្សារ។ អាស្រ័យដោយនោះ អង្គភាពអាជីវកម្មយក
ចិត្តទុកដាក់ថែមទៀតដល់ឱសថបុរាណស្អាតនិងសុវត្ថិភាពសំរាប់អ្នកជំងឺ។”

ក្រោយច្រើនឆ្នាំខំប្រឹងប្រែង រូបសណ្ឋានដាំដុះដើមឱសថបុរាណ Gurmari តាម ស្តង
ដាអន្តរជាតិ GACP-WHO នៅឃុំ  Hai Loc ទទួលបានជោគជ័យដំបូង។ កសិករប្រមូល
ផលពី ៥ ដល់ ៦ ដុងក្នុងមួយឆ្នាំ ដោយមានចំណេញចំនួន ១២ - ១៥ លានដុងវៀត
ណាមលើផ្ទៃដី ៣ រយ ម៉ត្រក្រឡា/ឆ្នាំ។ ក្រៅពីនោះ ក្រុមហ៊ុន Nam Duoc ធាំនាការផ្តល់
ពូធនិងការលក់ដើមឱសថបុរាណ Gurmari ទៀតផង។ លោក Cao Duc Thiep ប្រធាន
គណៈកម្មាធិការប្រជាជនស្រុក Hai Hau ខេត្ត Nam Dinh បានឲ្យដឹងាថា៖

“ឃុំ  Hai Loc ត្រូវបានគណៈកម្មាធិការខេត្តជ្រើសរើសជាទីកន្លែងកសាងរូបសណ្ឋាន
ជនបទថ្មី ក្នុងនោះ មានលក្ខ័ណ្ឌត្រូវមានភូមិរបរមួយ។ ប៉ុន្តែ  Hai Loc គឺជាឃុំតែមួយ
គត់ក្នុងខេត្ត Nam Dinh ដាំស្រូវ។ ដោយហេតុនេះ យើងខ្ញុំសម្រេចផ្លាស់ប្តូរពីភូមិមុខរបរ ដល់ភូមិដាំដុះដើមឈើឱសថបុរាណ។ បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភរបស់បណ្ដា អង្គការគណៈកម្មាធិការប្រជាជនឃុំមានគោលមាគ៌ារអភិវឌ្ឍន៍ ដូចជា ៖ ការប្រមូល ផ្ទៃដីដើម្បីដាំដុះដើមឈើឱសថបុរាណ។ ក្រៅពីនោះ យើងខ្ញុំបានវិនិយោគកសាង
ប្រព័ន្ធផ្លូវគមនាគមន៍ឲ្យងាយស្រួលសំរាប់ផលិតលម្មឱសថបុរាណផងដែរ។”

រូបសណ្ឋានដាំថ្នាំបុរាណស្អាតតាមស្តងដាអន្តរជាតិនៅស្រុក Hai Hau ខេត្ត Nam Dinh  - ảnh 3
ថ្នាំ បុរាណ Day thia canh ឬ Day muoi (Gymnema sylvestre) (Image: Helvetas.org)



ជាទីបញ្ចប់​យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររ​បស់​ខែធ្នូ៖ “ក្នុងការប្រកួតថ្វីដៃរជំនាញអាស៊ានលើកទី ១០ ឆ្នាំ ២០១៤ នៅវៀតណាម គណៈ
ប្រតិភូកម្ពុជាបានចូលរួមវិញ្ញាណសារអ្វី?”។ រាល់ចំលើយសំបុត្រemailសូមផ្ញើមក
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ