រមណីយដ្ឋាន Trang An របស់វៀតណាម
MANH CUONG -  
|
រមណីយដ្ឋាន Trang An របស់វៀតណាម (VOV) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២១៧របស់មិត្តអ្នកស្ដាប់មកពីប្រទេស
និងដំបន់ដែនដីចំនួន៤២។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ
ចំនួន៣របស់មិត្តអ្នកស្ដាប់នៅរាជធានីភ្នំពេញកម្ពុជា។ ក្នុងនោះមិត្តសុវណ្ណា
សសេរថា នាពេលថ្មីៗនេះរមណីយដ្ឋាន Trang An របស់វៀតណាមត្រូវបាន
UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក ខ្ញុំចង់ស្វែងយល់បន្ថែមអំពី
រមណីយដ្ឋាននេះ។ តាមសំណូមពររបស់មិត្តក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់
ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីរមណីយដ្ឋាន Trang An នៅខេត្ត Ninh Binh
ភាគខាងជើងវៀតណាម។
បានប្រៀបធៀបដូចជា Ha Long លើដីគោក ដោយមានរូងភ្នំដ៏ស្អាតអស្ចារ្ស
ជិត១០០ រមណីយដ្ឋាន Trang An ជាបេតិកភ័ណ្ឌដំបូងរបស់វៀតណាមត្រូវបាន
UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកដោយមានតំលៃវប្បធម៍
រមណីយដ្ឋានលេចធ្លោនៅសកលលោក។ រមណីយដ្ឋាន Trang An រួមមាន
ប្រព័ន្ធទន្លេបឹងដ៏ស្អាតអស្ចារ្ស ដោយមានអំបូររុក្ខជាតិមួយនិងព្រៃធម្មជាតិដ៏
សម្បូរបែប។ Trang An បានប្រមូលផ្ដុំរាល់តំលៃវប្បធម៍និងធម្មជាតិវិសេសវិសាល
ដោយមានកេរ៌្តដំណែលនិងរមណីយដ្ឋានចំនួន៣ត្រូវបានរៀបចំណាត់ថ្នាក់កេរ៌្ត
ដំណែលជាតិពិសេសគឺអតីតរាជធានី Hoa Lu មណ្ឌលរមណីយដ្ឋាន Trang An-
Tam Coc-Bich Dong ព្រៃសម្បទាន Hoa Lu-វត្ត Bai Dinh។ បងស្រី Nguyen Thi Them
ភ្ញៀវទេសចរណ៍មួយនាក់បានមានចំណាប់អារម្មណ៍ថា៖
“ទោះបីជាទេសភាពនៅទីនេះមិនស្អាតដូចជា Quang Binh ក្តី ប៉ុន្តែធម្មជាតិ
ដើម ភាគច្រើនគឺជ្រលងភ្នំ ជិះទូកកំសាន្តគឺជក់ចិត្តណាស់។វៀតណាមមាន
សក្ដានុភាពទេសចរណ៍ជាច្រើន។ ភាគច្រើនគឺទេសភាពធម្មជាតិ។”
មិនត្រឹមតែមានភ្នំរូងភ្នំទន្លេបឹងបួសប៉ុណ្ណោះទេ Trang An នៅផ្ទុកក្នុងខ្លួនរាល់
តំលៃប្រវត្តិសាស្ត្រវប្បធម៍សាសនាដោយមានកេរ៌្តដំណែលវិហារសក្ការបូជាស្ដេច
Dinh ស្ដេច Le វត្ត Bai Dinh ជាវត្តទទួលបានឯកត្តកម្មអាស៊ី-អាគ្នេយ៍។ លោក Tran
Ngoc Tien នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Ngoi Sao បានឲ្យដឹងថា៖
“អ្នកធ្វើទេសចរណ៍ Ninh Binh ជានិច្ចកាលមានមនសិការធ្វើសម្បូរបែបបន្ថែម
ផលិតផលទេសចរណ៍។ ភ្ញៀវទេសចរណ៍មកទីនេះមិនត្រឹមតែទស្សនាប៉ុណ្ណោះ
ទេ។ ឧទាហរណ៍ដូចជាពេលចូលរួមតួរទេសចរណ៍ជនបទដោយយើងខ្ញុំរៀបចំ
ភ្ញៀវបានស្វែងយល់ជីវភាពពលកម្មរបស់ប្រជាជនដំបន់នេះយ៉ាងម៉េច។”
ជាទីបញ្ចប់យើងខ្ញុំសូមអញ្ចើញលោកអ្នកនាងឆ្លើយសំនួរខែកុម្ភៈគឺ កម្មវិធី
ផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាមនាខែមករាបានឧទ្ទេសនាមអំពីដំណើរ
ជំនះលើកំពូលភ្នំ Fansipan។ សូមលោកអ្នកនាងឲ្យដឹងថាកំពូលភ្នំ Fansipan មាន
កំពស់ប៉ុន្មានបើប្រៀបនឹងនីវូទឹកសមុទ្រ។ រាល់ចំលើយសំបុត្រ email សូមផ្ញើមក
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ
Email÷ vov5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូ
ពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
MANH CUONG