|
ឈូងសមុទ្រHa Longមើលពីភ្នំ Bai Tho( រូបថត៖Internet) |
(VOV)- លោកអ្នកនាងជាទីមេត្រី។
ក្នុងសប្តាហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសបន្តទទួលបានសំបុត្រ ពីបណ្តា
មិត្តអ្នកស្តាប់ ជូនពរការបង្កើតគេហទំព័រដែលមានអាស័យដ្ឋាន WWW. VOVWORLD.VN។សំបុត្ររបស់មិត្តអ្នកស្តាប់ John Rutledge ពីប្រទេសចិនមានសរសេរ ថា៖សូមជូនពរគេហទំព័រ
ថ្មីរបស់បណ្តាមិត្ត។ខ្ញុំចូលចិត្តណាស់។ទំព័រ Web ថ្មីនេះជួយ ខ្ញុំតាមដ្ឋានព័ត៏មានបានគ្រប់
គ្រាន់ជាង ទាន់ពេលវេលាជាង។ក្នុងសំបុត្រផ្ញើមកកាណាល់ ផ្សាយជាភាសារបរទេស មិត្ត
Mongkol ភ្នាក់ងារស្ថានទូតថៃ ប្រចាំនៅវៀតណាម មាន សរសេរថា៖លោកតែងតែតាមដ្ឋាន
អានទំព័រ web VOVWorld.vn ។ទំព័រ web នេះមាន ការរីកចំរើនជាច្រើនអំពីខ្លឹមសារនឹងរូប
ភាពផង។រីឯមិត្តអ្នកស្តាប់ Ochiai Kei នៅទី ក្រុងតូក្យូសម្តែងនូវគោលបំណងចង់បានដឹង
បន្ថែមអំពីរមណីយដ្ឋាន HaLong នឹងរាជ វាំង Thang Long របស់វៀតណាម។
លោកអ្នកនាងជាទីនេត្រី!
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមអំពីបេតិកភ័ណ្ឌ
ធម្មជាតិពិភពលោកនៅវៀតណាមឈូងសមុទ្រHaLong ។ ឈូងសមុទ្រHaLong ស្ថិតនៅ
ចំងាយពីទីក្រុងហាណូយប្រមាណ១២០គ,ម ប៉ែកខាងឦសាន ។ឈូងសមុទ្រ HaLong ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកគឺដោយសារតំបន់ដីនេះ ផ្ទុកទៅ
ដោយស្លាកស្នាមសំខាន់ជាច្រើននៃដំណើរការបង្កបង្កើតនឹងអភិវឌ្ឌ្យរបស់ដែនដី-ជាទីជម្រក
របស់ជនវៀតបុរាណ នឹងជាវណ្ណះកម្មសិល្បះសូន្យរូបដ៏ធំមហិមាររបស់ធម្មជាតិ ដោយ
កោះថ្មតូចធំ មានរាងរៅខុសពីគ្នារាប់ពាន់រួមជាមួយបណ្តារូងភ្នំគួរឲ្យជក់ចិត្ត។ឈូងសមុទ្រ
HaLong ក៏ជាទីកន្លែងប្រមូលផ្តុំជីវះចំរុះជាគំរូដែរ។ឈូងសមុទ្រ HaLong ត្រូវបាន អង្គការ
UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកចំនួន២លើក នាឆ្នាំ ១៩៩៤នឹង
ឆ្នាំ២០០០។នាសព្វថ្ងៃ ខែត្រQuang Ninh កំពុងកសាងសំណុំឯកសារ ដាក់ជូន UNESCO
ស្នើទទួលស្គាល់ឈូងសមុទ្រ HaLong ជាបេតិកភ័ណ្ធពិភពលោក លើកទី៣ ដោយសារ
មានតំលៃខាងបុរាណវិទ្យា នឹងជីវះចំរុះក្នុងតំបន់ឈូងសមុទ្រ។
|
កោះ Trong-Mai(រូបថត៖Internet) |
លោក Ochiai Kei នឹងអស់ លោកអ្នកនាងជាទីមេត្រី!
ដោយសារម៉ោងផ្សាយមានកំហិត យើងខ្ញុំទើបឧទ្ទេសនាមជាមួយអស់លោកអ្នក
អំពីឈូងសមុទ្រHaLong តែប៉ុណ្ណោះ។ចំពោះកេរិ៍្តតំណែលរាជវាំង Thang Long យើងខ្ញុំ
សូមឧទ្ទេសនាមក្នុងឪកាសផ្សេង។សង្ឃឹមថា៖អស់លោកអ្នកនាងពេញចិត្តចំពោះការ
ឧទ្ទេសនាមពោលខាងលើរបស់យើងខ្ញុំ។
នាទីប្រអប់សំបុត្រមិត្តអ្នាកស្តាប៉ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹងមតិ រួមយោ
បល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជា ភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer.@yahoo.com.vn៕