(VOVworld) - ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះសូមអញ្ជើញលោកអ្នក
នាងមកដល់ សាប៉ា(Sapa)ទីរូមស្រុក១នៅខេត្ត ឡាវកាយ(Lao Cai) ភាគខាងជើង
វៀតណាម តាំងពីយូរយរណាស់មកហើយបានក្លាយទៅជាកន្លែងទេសចរណ៍ដ៏
ល្បីល្បាញ់សំរាប់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសរួមគ្នាពិសារស្រាធ្វើពីស្រូវដ៏
ល្បីឈ្មោះរបស់ជនរួមជាតិជនជាតិ ហ្សាវ (Dao) ក្រហម។
នៅក្នុងផ្ទះរបស់ជនជាតិហ្សាវក្រហម ផ្ទះណាក៏មានចង្រ្កានចំនួន៣ដុតដោយអុស ក្នុងនោះចង្រ្កានធំជាងគេទុកសំរាប់ដាំទឹកងូតនិងបិតស្រា។មិនដូចជា ជនរួមជាតិ
រស់នៅតំបន់វាលទំនាបភាគច្រើនដែលបិតស្រាដោយអង្ករឡើយជនរួមជាតិ
ហ្សាវក្រហមយកស្រូវទៅបិតស្រា។ប៉ុន្តែ ដំណើរការបិតស្រារបស់ជនរួមជាតិ
ហ្សាវក្រហមមិនមានចំណុចខុសប្លែកជាច្រើនបើប្រៀបនឹងរបៀបបិតស្រារបស់
ជនរួមជាតិនៅតំបន់វាលទំនាបទេ។បងស្រី Ly Tan May ជនរួមជាតិហ្សាវក្រហម
ម្នាក់រស់នៅឃុំ Ta Phin ស្រុក សាប៉ា បានឲ្យដឹងថា៖
“ដំបូងបង្អស់គឺយកស្រូវដាក់ក្នុងខ្ទះធំ១ ចាក់ទឹកចូលហើយដាំឲ្យឆ្អិន។ពេលឆ្អិន
ហើយយើងយកស្រូវចេញពីខ្ទះ ទុកឲ្យត្រជាក់ រោយមេកំបែដែលបានធ្វើពីស្លឹក
ឈើព្រៃដោយផ្អាច់ទុកក្នុងរយៈពេល២ថ្ងៃ។បន្ទាប់នោះ យកវាដាក់ក្នុងធុង ចាក់
ទឹកចូលហើយត្រាំក្នុងរយៈពេលពី២០ថ្ងៃដល់១ខែ ទើបយកវាចេញដើម្បីបិតធ្វើ
ស្រា”។
|
ជនរួមជាតិហ្សាវក្រហមបិតស្រាស្រូវ |
ស្រូវដែលបានប្រើប្រាស់ដើម្បីបិតស្រាគឺប្រភេទស្រូវដែលបានដាំនៅស្រែក្នុង
តំបន់។មេស្រាត្រូវបានធ្វើពីប្រភេទស្លឹកឈើផ្សេងៗគ្នាជាច្រើន ដែលសុទ្ធតែជា
ថ្នាំពិសេសនៃតំបន់ព្រៃភ្នំ។ក្នុងនោះ មានប្រភេទបំបាត់ជំងឺផ្ដាសាយ គ្រុនគ្រប់
ប្រភេទខ្លះជួយខ្យល់ដង្ហើមចេញចូលស្រួល កាត់បន្ថយការឈឺចាប់សន្លាក់ឆ្អឹង
ខ្លះទៀតបំបាត់ឈឺក្បាលទៀតផង។ទន្ទឹមនឹងនោះ ដោយសារទីនេះមានកំពស់
១៥០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រហេតុនេះហើយមានបរិយាកាសត្រជាក់ស្រួល
បរិសុទ្ធពេញ១ឆ្នាំ។នេះគឺជាលក្ខណៈល្អបំផុតសំរាប់ដំណើរការឡើងដំបែ។ប្រភពទឹកដែលបានប្រើប្រាស់បិតស្រា ត្រូវជាទឹកស្អាតបរិសុទ្ធយកពីជ្រោះ
លើភ្នំ។មិនមែនជារបៀបបិតឬដំណើរការបិតណាក៏ល្អដែរនោះទេ គឺ កត្ដាធម្ម
ជាតិជាកត្ដាដែលមានតួនាទីសំរេចកំណត់ បង្កើតឡើងរសជាតិនិងគុណភាព
ដ៏វិសេសវិសាលរបស់ស្រាស្រូវនៅទីនេះ ដែលមិនមាននៅតំបន់ផ្សេងណា
ឡើយ។លោក Le Anh Tuan ម្ចាស់ភោជនីយដ្ឋាន១នៅកណ្ដាលស្រុកសាប៉ា
បានឲ្យដឹងថា៖
“ស្រាស្រូវរបស់ជនរួមជាតិហ្សាវក្រហមពេលផឹកមានរសជាតិផ្អែមក្រហាយ
បន្តិច ខ្លិនក្រអូបឆ្ងុយងាយស្រួលផឹក ជាពិសេសគឺបើប្រសិនជាផឹកច្រើនហើយ
ស្រវឹង ប៉ុន្តែមិនឈឺក្បាលទេ”។
មុននោះ ជនរួមជាតិហ្សាវក្រហមនៅសាប៉ា គ្រាន់តែបិតស្រាស្រូវដើម្បីបម្រើ
តម្រូវការក្នុងគ្រួសារប៉ុណ្ណោះដូចជាក្នុងការសែនព្រែន ទទួលភ្ញៀវ ប៉ុន្តែនា
បច្ចុប្បន្ន គេបានអភិវឌ្ឍន៍របរជាប្រពៃណីនេះក្លាយទៅជាទំនិញ នាំមកនូវផល
ប្រយោជន៍ខាងសេដ្ឋកិច្ច រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
សព្វថ្ងៃនេះស្រាស្រូវនៅទីនេះគឺជាផលិតផលពិសេសដោយឡែករបស់ជនរួម
ជាតិហ្សាវក្រហម និងកំពុងអះអាងនូវស្លាកសញ្ញាលើទីផ្សារស្រាជនជាតិនៅ
ទូទាំងប្រទេស។
|
នាបច្ចុប្បន្ន ស្រាស្រូវបានក្លាយទៅជាទំនិញដែលនាំមកនៅផលប្រយោជន៍ខាងសេដ្ឋកិច្ច |
ជាទីបញ្ចប់យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់ខែមករា៖ “មាននំចំនួន២ប្រភេទដែលជានិមិត្តរូបឲ្យមេឃនិងដី មិនអាចខ្វះបានក្នុងបុណ្យ
ចូលឆ្នាំថ្មីជាប្រពៃណីរបស់ជនវៀតណាម។នោះគឺប្រភេទនំអ្វី?”។រាល់ចំលើយ
សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជាភាសា
បរទេសនៃវិទ្យុសម្លេងវៀតណាមលេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយឬ Email÷ vov5khmer@yahoo.com.vn៕