រហោស្ថាននៃតំបន់ដី Phu Yen នៅ Trung Bo ខាងត្បូងវៀតណាម
PHUONG LIEN -  
(VOV WORLD) /  
|
រម្មណីយដ្ឋាន Da Dia នៅស្រុក Tuy An។ (Image: phuot.com) |
(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសនៃ
វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១៩៨ របស់មិត្ត
អ្នកស្តាប់មកពីប្រទេសជាច្រើនលើសកលលោក។ ក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរសូមអញ្ជើញអស់លោក
អ្នកនាងស្វែងយល់រហោស្ថាននៃតំបន់ដី Phu Yen នៅ Trung Bo ខាងត្បូង
វៀតណាម តាមសំណើររបស់មិត្ត ច័ន្ធដា នៅរាជធានី ភ្នំពេញ កម្ពុជា។
មិត្ត ច័ន្ធដា និងលោកអ្នកនាងជាទីមេត្រី! ស្ថិតនៅតំបន់ឆ្នេរសមុទ្រ Trung Bo ខាង
ត្បូងវៀតណាម Phu Yen ត្រូវបានវាយតំលៃជាខេត្តមានសក្តានុភាពខាងទេសចរ
ណ៍កោះសមុទ្រ។ ជាមួយឆ្នេសមុទ្រដែលមានប្រវែងជិត ២ រយគីឡូម៉ែត្រ ខេត្ត
Phu Yen មានត្រពាំង ឈូងសមុទ្រ និងជំរាលថ្មទ្រនាប់ ជាច្រើនដែលនៅតែរក្សា
បានលក្ខ ណៈធម្មជាតិដើម្បីឲ្យចាប់អារម្មណ៍សមស្របនឹងដំណើរទស្សនាសឹក្សា
ស្វែងយល់។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅខេត្ត Phu Yen បានរៀបចំទួរ
ទេសចរណ៍កោះសមុទ្រនានា ដូចជា៖ ទួរទស្សនានៅរម្មណីយដ្ឋាន ១ ដែលមាន
ថ្មតម្រៀមគរលើគ្នាជាជាន់ថ្នាក់ (Da Dia) ឈូងសមុទ្រ Vung Ro - Bai mon ជាដើម។
ពីផ្លូវជាតិ 1A ភ្ញៀវទេសចរណ៍អាចទៅទស្សនានៅឈូងសមុទ្រ Vung Ro ចំណុះ
ស្រុក Dong Hoa ដែលជាឈូងសមុទ្រស្អាតមួយក្នុងចំណោមឈូងសមុទ្រស្អាត
បំផុតនៅតំបន់ភាគ កណ្ដាលវៀតណាម។ នៅទីនេះ លោកអ្នកអាចទៅទស្សនា
មណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ “នាវាគ្មានផ្លាក់លេខ” និងស្វែងយល់អំពី
ប្រវត្តិសាស្ត្រនៃផ្លូវ “ហូជីមិញនៅសមុទ្រ”។
|
មាត់សមុទ្រ Vung Ro – Mui Dien (Image: phuot.com) |
បន្ទាប់ពីលង់ខ្លួនចូលក្នុងប្រវត្តិសាស្ត្រ ភ្ញៀវទេសចរណ៍អាចបន្តទៅទស្សនានៅ
មាត់សមុទ្រ Vung Ro – Mui Dien ដើម្បីគយគន់ភាពស្អាតឆើតឆាយនៃសមុទ្រដ៏ ខៀវស្រាស់និងខ្សាច់សក្បុះដូចសំលី។ ស្ថិតនៅចម្ងាយ ២ គីឡូម៉ែត្រពីមាត់
សមុទ្រ Vung Ro – Mui Dien រម្មណីយដ្ឋាន Da Dia នៅស្រុក Tuy An។ ជាវណ្ណកម្មដ៏ល្អឥតខ្ខោះនៃធម្មជាតិ។ លោកស្រី Phan Ha Trang ភ្ញៀវទេសចណ៍ មួយរូបមកពីទីក្រុងហាណូយ ភាគខាងជើងវៀតណាម ចែករំលែកថា៖
“រម្មណីយដ្ឋាននៅខេត្តទាំងឡាយ Phu Yen គឺស្អាតអស្ចារ្សណាស់ ជាពិសេសគឺ
រម្មណីយដ្ឋាន Da Dia។ រម្មណីយដ្ឋាននេះស្អាតជាងបើប្រៀបនឹងថ្មទ្រនាប់នៅ
អង់គ្លេស។”
|
ឈូងសមុទ្រ Vung Ro - Bai mon (Image: phuot.com) |
ការធ្វើអាជីវកម្មបណ្ដាទួរទេសចរណ៍កោះសមុទ្រនៅខេត្ត Phu Yen ក្នុងរយៈពេល កន្លងទៅបាននាំមកនូវលទ្ធផលសកម្មនៅជំហានដំបូង។ បិរមាណភ្ញៀវទេសចរ
ណ៍មកទស្សនានៅ ខេត្ត Phu Yen បានកើនឡើង ២០% ដល់ ៣០% រៀងរាល់ឆ្នាំ
ជាពិសេសគឺភ្ញៀវ ទេសចរណ៍បរទេស។ លោក Charlie Tooman ភ្ញៀវទេសចរណ៍
អាមេរិកមួយរូប បាន ឲ្យដឹងថា៖
“ប្រជាជននៅទីនេះមានទឹកចិត្តស្និទស្នាលនិងចិត្តល្អហើយ។ ទេសភាពនៅទីនេះ ស្អាតអស្ចារ្សណាស់។ ខ្ញុំតែងតែមកទស្សនានៅទីនេះពេលនៅវ័យក្មេង។ វិលត្រ
ឡប់មកតំបន់ដីនេះវិញ ខ្ញុំឃើញថា៖ ខេត្ត Phu Yen បានផ្លាស់ប្តូរជាច្រើន។ ប៉ុន្តែ ប្រសិនបើមានល្បែងកំសាន្តកីឡានៅសមុទ្រថែមទៀត តំបន់នេះនឹងកាន់តែទាក់
ទាញភ្ញៀវទេសចរណ៍បានច្រើន។”
ដោយមានសក្តានុភាពទេសចរណ៍និងប្រជាជនពោពេញទៅដោយទឹកចិត្តនិងភាព ស្និទស្នាលជាមួយភ្ញៀវទេសចរណ៍ ខេត្ត Phu Yen កំពុងតែកសាងនូវពាណិជ្ជសញ្ញា
ទេសចរណ៍កោះសមុទ្រមួយនិងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញនៅតំបន់ភាគ កណ្ដាលវៀតណាម។
ជាទីបញ្ចប់ យើញខ្ញុំសូមផ្ញើរជូនមិត្តអ្នកស្តាប់ចម្លើយនៃសំណួរនាខែមិនាឆ្នាំ ២០១៥៖ “វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ៣ នៅកម្ពុជា”។ ជាបន្តទៅនេះ សូមអញ្ជើញមិត្ត អ្នកស្តាប់ចូលរួមឆ្លើយសំណួរខែមេសា៖ “ពិពីរំលឹកគុណស្តេច Hung របស់ប្រជាជន វៀតណាមប្រព្រឹត្តទៅក្នុងពេលវេលាណាក្នុងឆ្នាំ?”។
រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷vov5khmer@yahoo.com.vn។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN
-VOV WORLD