លក្ខណៈពិសេសនៃប្រជុំផ្សារនៅតំបន់ព្រៃភ្នំ

លោកអ្ន​កនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទ
ជាច្រើនរបស់មិត្តអ្នកស្តាប់មកពីកម្ពុជា ក្នុងនោះ មានមិត្តជួន សុខុម មិត្ត វិច ចិន្តា
ពីខេត្តកណ្តាលនិងមិត្ត​ចាន់ដារ៉ា មកពីខេត្ត សៀមរៀប។ ក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នកស្តាប់ពេលនេះ តាមសំណូមពរ របស់មិត្តចាន់ដារ៉ា យើងខ្ញុំសូមធ្វើការឧទ្ទេស
នាមជាមួយមិត្តអ្នកស្តាប់ អំពី ប្រជុំផ្សារតំបន់ព្រៃភ្នំ Muổi Nọi នៅស្រុក Thuan Chau
ខេត្ត Son La ភាគ ខាងជើងវៀតណាម។

លក្ខណៈពិសេសនៃប្រជុំផ្សារនៅតំបន់ព្រៃភ្នំ - ảnh 1
ទិដ្ឋភាពលក់ដូនៅប្រជុំផ្សារ Muoi Noi (រូបថតៈ vietnamnet)

        មិត្តចាន់ដារ៉ា ​និងមិត្តអ្នកស្តាប់ជាទីមេត្រី! ផ្សា Muổi Nọi បានប្រជុំជាប្រចាំចំថ្ងៃ ពុធនិងថ្ងៃអាទិត្យក្នុងសប្តាហ៍ ហើយបានក្លាយទៅជាទម្លាប់ និងផ្នែកមួយក្នុងជីវភាព របស់បងប្អូនជនរួមជាតិនៅតំបន់ភាគពាយព្យរបស់វៀតណាម។ ផ្សារនេះ​បាន បើក
នៅព្រឹកព្រលឹមពេលដែលព្រះអាទិត្យមិនទាន់រះ តាមធម្មតា គឺម៉ោង៥ដល់ម៉ោង១០
ព្រឹក ប៉ុន្តែដល់រដូវប្រមូលកសិផលឬនៅពិធីបុណ្យផ្សារនេះនឹងអូសបន្លាយយូរជាង
បន្តិចរហូតដល់ថ្ងៃត្រង់។ មក ជាមួយប្រជុំផ្សារនេះ បងប្អូនមាមីងជានិច្ចកាលមាន
អារម្មទាំងច្រាស់ច្រាល់ និង មិនត្រឹមតែលក់លទ្ធផលពលកម្មដែលខ្លួនបង្កើតឡើង
ប៉ុណ្ណោះទេ ថែមទាំងនេះ ជាឱកាសដើម្បីពួកគេបានជួបប្រាស្រ័យគ្នា សាកសួរសុខ
ទុក្ខគ្នាទៅវិញទៅមកទៀត ផង។ បងស្រី Lo Thi Dot នៅឃុំ Muoi Noi បានឲ្យដឹងថា៖

        “ពេលទៅផ្សារម្តងៗ គឺមានអារម្មណ៍សប្បាយផងនិងជក់ចិត្តផង។ ”ខ្ញុំចូលចិត្ត
ទៅផ្សារដោយសារបានជួបមនុស្សម្នាយ៉ាងច្រើនកុះករ ហើយបងប្អួននៅឆ្ងាយ ៗមាន
តែប្រជុំផ្សារទើបបានជួបគ្នា”។

        ចំណុចលេចធ្លោនៅប្រជុំផ្សានេះ គឺមានលក់ទំនិញកសិផលរបស់ប្រជាជន
ជាច្រើនដូចជា ជ្រូក ទា ដល់ឧបករណ៍បំរើផលិតកម្មដូចជា កំបិត កណ្ដៀវ ចបកាប់
ជាដើម។​ជាពិសេសនៅទីនេះ បងប្អូនមាមីងអាចមកផ្សារស្វែងរកទិញម្ហូបអាហារ ទំនិញប្រើប្រាស់ក្នុងគ្រួសារ ហើយនារីជ្រើសរើសទិញគ្រឿងសំអាង យុវជន ជ្រើស
ទិញគ្រឿងអេឡិចត្រូនិកនិងបុរសៗជ្រើសរើសឧបករណ៍ផលិតកសិកម្ម។ ទាំង
អស់នេះ បានលាយឡំគ្នាបង្កើតឡើងលក្ខណៈវិសេសវិសាលនៃប្រជុំផ្សារ Muổi
NỌi​។ បងស្រី Lo Thi Dớt បានឲ្យដឹងថែមទៀតថា ៖

        “បើប្រៀបនឹងផ្សារដទៃគឺប្រជុំផ្សារនេះមានគ្នាច្រើនជាង អ្នកលក់និងអ្នក ទិញក៏ច្រើនជាងដែរ។ទំនិញនៅទីនេះភាគច្រើនជាផលិតផលដែលបានធ្វើខ្លួនឯង មិនមែនជាការធ្វើពាណិជ្ជកម្មឡើយ”។

លក្ខណៈពិសេសនៃប្រជុំផ្សារនៅតំបន់ព្រៃភ្នំ - ảnh 2
ទិដ្ឋភាពលក់ដូនៅប្រជុំផ្សារ Muoi Noi (រូបថតៈ vietnamnet)

        ដោយលក្ខណៈវិសេសវិសាលនិងបរិយាកាសសប្បាយរីករាយដូច្នេះ ប្រជុំ
ផ្សារ​ Muổi Nọi នៅទាក់ទាញការចូលរួមរបស់ភ្ញៀវពីតំបន់ផ្សេងៗមកទស្សនា។ មកដល់ប្រជុំផ្សារនេះ មនុស្សគ្រប់រូបបានសម្របខ្លួនចូលជាមួយលក្ខណៈសប្បាយ
រីករាយ ហើយជាពិសេសអាចជ្រើសរើសបានទំនិញដែលខ្លួនពេញចិត្តទៀតផង។
បងស្រី Nguyen Thi Hoa ភ្ញៀវមួយនាក់នៅក្រុង Son La បានចែករំលែកថា៖

        “ខ្ញុំស្គាល់ដល់ប្រជុំផ្សារនេះតាមរយៈមិត្តភក្តិ។ ក្នុងថ្ងៃអាទិត្ស ប្តីប្រពន្ធនាង ខ្ញុំនាំគ្នាទៅផ្សារទិញកសិផលរបស់បងប្អូនជនជាតិភាគតិច។ ទំនិញនៅទីនេះ ស្អាតអនាម័យណាស់។ ដូច្នេះ ហើយប្តីប្រពន្ធនាងខ្ញុំមកផ្សារនេះជារៀងរាល់
សប្តាហ៍”។

                មិតចាន់ដារ៉ានិងមិត្តអ្នកស្តាប់ជាទីមេត្រី។ សង្ឃឹមថាមិត្តពេញចិត្តនឹង
ព័ត៌មាន ដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ សូមឲ្យមិត្តនិងក្រុមគ្រួសារ មិត្តភក្តិចំ
ណាយពេល វេលាទស្សនានៅផ្សារតំបន់ភ្នំនេះម្តងពេលមានឱកាស។ យើងខ្ញុំមាន
ក្តីសង្ឃឹមទទួលបានព័ត៌មានពីមិត្តអ្នកស្តាប់ទាំងអស់នៅអាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជា ភាសាខ្មែរ កាណាល់ផ្សាយភាសាបរទេសវិទ្យុសំលេងវៀតណាម លេខ
៤៥ Ba Trieu ទីក្រុងហាណូយ ឬemail vov5khmer@yahoo.com.vn ។ កម្មវិធីប្រ
អប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្តាហ៍
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ