ល្បែងកំសាន្តប្រជាប្រិយ To he របស់វៀតណាម


ល្បែងកំសាន្តប្រជាប្រិយ To he របស់វៀតណាម - ảnh 1
ល្បែងកំសាន្តប្រជាប្រិយ To he របស់វៀតណាម (Image: VNA)

លោកស្រី រស្មី និងមិត្តអ្នកស្តាប់ជាទីមេត្រី!
To he គឺជាល្បែងកំសាន្តមួយក្នុងចំណោមល្បែងកំសាន្តប្រជាប្រិយដែល
 នៅសេសសល់រហូតមកដល់ពេលនេះ។ និយាយបានថា៖ To he មាន
ប្រវត្តិសាស្ត្រជាង ៣០០ ឆ្នាំ ប៉ុន្តែ គ្មានព័ត៌មានច្បាស់លាស់ថាតើពេល
ណាដែលល្បែងកំសាន្តនេះត្រូ​វបានបង្កើតឡើងទេ។ នាគ្រាដំបូង To he
ត្រូវបានធ្វើពីម្សៅអង្ករដែលបានប្រើប្រាស់ក្នុងពិធីសែនដូនតា ដោយហេតុ
នេះ To he មានរាងដូចជាសត្វដូចជា៖ សត្វក្រូច សត្វគោ សត្វជ្រូក មាន់
។ល។ ដូច្នេះ ផលិតផលនេះត្រូវបានហៅថា៖ «ឧបករកំសាន្តបក្សី»។ នៅ
តំបន់មួយចំនួនប៉ែកខាងជើងវៀតណាម វាត្រូវ បានហៅថា «នុំសត្វ» ដោយ
សារ ប្រជាជននៅសូន To he តាមរូបរាងរបស់សត្វ ផ្លែឈើ ដើម្បីរៀបចំ
ស្ពកសែនដូនតាមួយ។ ផលិតផលនេះមានពណ៌ដូចគ្រឿងពិតនិងមាន
រស់ជាតិផ្អែមដោយហេតុនេះអាចទទួលទានបាន។ ក្រោយនោះ To he
ត្រូវបានដាក់ភ្ជាប់នៅត្រែតូចមួយ ក្នុងពេលផ្លុំ បង្កើតបានសូសម្លេង To te
។ ដូច្នេះ ប្រជាជនហៅថាហើយក្រោយ មកហៅថា៖ To he។

ភូមិ  Xuan La ឃុំ Phuong Duc ស្រុក Phu Xuyen ទីក្រុងហាណូយគឺជាទី
កន្លែងមានមុខរបរប្រពៃណីសូន To he។ គ្រឿងផ្សំចំបងដើម្បីសូន To he
គឺ៖ ម្សៅអង្ករ ថ្នាំជ្រលក់ពណ៌​និងឬស្សី។ សិប្បករ  Le Xuan Tung បានឲ្យ
ដឹង ថា៖

        «ដើម្បីសូន To he មួយ ដំបូងបង្អស់គឺធ្វើម្សៅ បន្ទាប់នោះគឺរៀបចំ
ពណ៌រ ចុងក្រោយគឺសូន។ ដើម្បីមាន To he ស្អាត យើងត្រូវសូនតាម
រូបភាព យ៉ាងម៉ត់ចត់។ ក្រៅពីនោះ យើងត្រូវរៀនលាយបញ្ជូលពណ៌
ជាមួយគ្នាដើម្បី ពណ៌ស្រស់ស្អាត។ មុននោះ យើងអាចទទួលទាន To
 he បន្ទាប់ពីលែងកំសាន្ត ប៉ុន្តែ ឥឡូវនេះ វាគ្រាន់តែបំរើគោលដៅលេង
កំសាន្តប៉ុណ្ណោះ ដោយសារ ពណ៌ ដែលត្រូវបានប្រើប្រាស់សូន To he
ខុសប្លែកពីមុន។»

        ទោះបីជាមានរយៈពេល មុខរបបរសូន To he ប្រព្រៃណីនេះស្ទើ
តែសាប សូន​ដោយសារមិនអាចប្រកួតប្រជែងបានជាមួយរបស់លេង
នាំចូលពីបរទេសក្តី ប៉ុន្តែអាស្រ័យដោយគោលនយោបាយបក្សនិង
អភិវឌ្ឍន៍ភូមិរបបររបស់រដ្ឋាភិបាល វៀតណាម ភូមិរបបរ Xuan La បាន
និងកំពុងអភិរក្សប្រភេទសិល្បៈប្រជាប្រិយ វិសេសវិសាលនេះរបស់
វៀតណាម។ នាបច្ចុប្បន្ន សិប្បករសូន To he ក៏បាន ស្រាវជ្រាវបន្ថែម
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថជន។  នាពេលថ្មីៗនេះ To he
ត្រូវបានជ្រើសរើសជាមុខទំនិញសិល្បៈប្រពៃណីគំរូរបស់វៀតណាម
ដែលចូលរួមកម្មវិធីវប្បធម៌វៀតណាម-អាមេរិកនិងកម្មវិធីជួបប្រាស្រ័យ
ប្រជាជនអាស៊ានផងដែរ។

        លោកស្រី រស្មី និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា ប្រិយមិត្ត
ពេញចិត្ត ជាមួយព័ត៌មានពោលខាងលើ។ សូមអស់លោកអ្នកនាងផ្ញើរ
សំបុត្រតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម
លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។
កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក
អ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ