(VOV)_ក្នុងសប្ដាហ៍ន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀត
ណាម ទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តធ្នកស្ដាប់មកពីប្រទេសនានាលើ
ទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទ
ពីមិត្ត Tuan Anh ជាក្រូច ណែតបារម្ម សីហា…។ល។ នៅកម្ពុជា។ ក្នុងនោះមិត្ត Tuan
Anh និស្សិតវៀតណាម១នាក់កំពុងសិក្សារនៅរាជធានីភ្នំពេញ បានសួរអំពីវង់ភ្លេង ពិណពាទ្យរបស់ជនរួមជាតិខ្មែរណាមបូវៀតណាម។ សូមអរគុណមិត្តនានាដែល បានផ្ញើសំបុត្រនិងទូរស័ព្ទអោយយើងខ្ញុំ។
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្ត
អ្នកស្ដាប់អំពីវង់ភ្លេង ពិណពាទ្យ របស់ជនរួមជាតិខ្មែរ ណាមបូ។
|
វង់ភ្លេង ពិណពាទ្យ របស់ជនរួមជាតិខ្មែរ ណាមបូ(tuoitre.vn ) |
គ្មានអ្នកណាដឹងថា÷ប្រភេទឧបករណ៍ភ្លេងនេះបានមានពីពេលណា និងចាប់
ផ្តើមពីទីណាក្តី ប៉ុន្តែជនខ្មែរណាមបូបានផ្សាភ្ជាប់ជាមួយវង់ភ្លេងពិណពាទ្យដូចជា÷
ស្រមោលអន្តោលតាមប្រាណ។ គ្រប់មនោសញ្ជេតនា សប្បាយរីករាយ ឬទុក្ខព្រួយ
សុទ្ធតែបានសម្ដែងតាមរយៈចង្វាក់ភ្លេងនិមួយៗ។ ឧទ្ទេសនាមអំពីវង់ភ្លេង ពិណពាទ្យ
លោក Dao Chuong ប្រធានក្រុមសិល្បះខេត្ត Kien Giang ( ភាគខាងត្បូងវៀតណាម) បានអោយដឹងថា÷ វង់ភ្លេងនេះត្រូវបានបង្កើតឡើងពីបណ្ដាប្រភេទដើមឈើ លោហ ធាតុដែលមានស្រាប់ក្នុងភូមិឃុំ ដូចជា÷ដើមត្នោត ឬស្សី ដែក ស្ពាន់…។ល។
“ វង់ភ្លេងពិណពាទ្យត្រូវបានបង្កើតឡើងដោយសារធាតុចំនួន៥ គឺ÷ស្ពាន់ ដែក
ស្បែក ឈើ និងចំហាយ។ ក្នុងស្ថានភាពជាក់ស្ដែង វង់ភ្លេងមានឧបករណ៍ចំនួន៧ ឬ៩ និងក្រៅពីនោះមានឧបករណ៍ផ្សេងៗទៀត។”
ឧបករណ៍និមួយៗក្នុងវង់ភ្លេង ពិណពាទ្យ ត្រូវបានកំណត់អំពីសម្លេងយ៉ាងម៉ត់ចត់ ត្រឹមត្រូវ ដើម្បីពេលលេងភ្លេង វានឹងបង្កើតឡើងសម្លេងដ៏ពិរោះ ចំឡែក ស៊ី
ជំរៅក្នុងដួងចិត្តអ្នកស្ដាប់។ បណ្ដាឧបករណ៍របស់វង់ភ្លេង ពិណពាទ្យ ត្រូវបានសម្ដែងដោយការកំណត់របស់ឈិង។ ក្នុងចំណោមឧបករណ៍របស់វង់ភ្លេង ពិណពាទ្យ នេះ រនាតដែកត្រូវបានចាត់ទុកជាឧបករណ៍ភ្លេងស្នូល និងដើរតួនាទីជំរុញចង្វាក់ភ្លេង។ នាបច្ចុប្បន្ន ក្នុងវង់ភ្លេង ពិណពាទ្យ អាចខ្វះឧបករណ៍មួយចំនួនក្តី ប៉ុន្តែត្រូវមានរនាតដែក រនាតធំ ស្គតូច ស្គធំ។
វង់ភ្លេង ពិណពាទ្យ របស់ជនរួមជាតិខ្មែរណាមបូ បានមានតាំងពីយូរយាណាស់
មកហើយ។ តាមការកំណត់មុននេះគឺវង់ភ្លេងនេះត្រូវបានសម្ដែងក្នុងពិធីធំៗក្នុងវត្ត
តែប៉ុណ្ណោះ។ ប៉ុន្តែ នាបច្ចុប្បន្ន វង់ភ្លេង ពិណពាទ្យ នៅបានប្រើប្រាស់ក្នុងពិធីបុណ្យ
វប្បធម៌ កីឡា ទេសចរណ៍របស់ជនរួមជាតិជាជនជាតិខ្មែរណាមបូទៀតផង។
វង់ភ្លេង ពិណពាទ្យ ជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា ជានិមិត្តរូបរបស់ក្ដីសប្បាយរីករាយ សុខសាន្តត្រាណ សម្បូរធូធារ …។ល។ បង្ហាញនូវភាពសម្រាស់នៃខឿនវប្បធម៌ សិល្បះ ពោពេញទៅដោយអត្តចរិតប្រពៃណីរបស់ជនរួមជាតិខ្មែរ ណាមបូនិងនេះក៏
គឺជាផលិតផល ទេសចរណ៍មួយដើម្បីទាក់ទាញភ្ញៀវដែរ។
មិត្ត Tuan Anh និងមិត្តអ្នកស្ដាប់ជាទីមេត្រី!
សង្ឃឹមថាមិត្តពេញចិត្តជាមួយរាល់ព័ត៍មានពោលខាងលើ។ យើងខ្ញុំសង្ឃឹម
នឹង បន្តទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តទាំងឡាយ។ សូមប្រសិទ្ធិពរអស់លោក អ្នកនាងមានសុខភាពល្អ សុភមង្គល។
ដើម្បីបញ្ចប់នាទីពេលនេះ សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរក្នុង
ខែគឺ៖ ក្នុងឆ្នាំ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជាស្រូបយកប៉ុន្មានអត្រាភាគរយក្នុងតំលៃប្រាក់ពាណិជ្ជកម្មសរុបនៅកម្ពុជា។ រាល់ចំ
លើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗ នឹងទទួល បានការដូរពិសេសមួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម។