វៀតណាមកសាងវប្បធម៌អានសៀវភៅក្នុងសហគមន៍

(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ កាណាលផ្សាយសម្លេងជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរសព្ទមួយចំនួនមកពីប្រទេសនិងតំបន់ដែនដីទូទាំង ពិភពលោក។ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទ ចំនួន៣ មកពីមិត្ត សុ ផាសិត និងមិត្ត ម៉ៅ សុខា មកពីខេត្តកណ្តាល និងមិត្ត សៅ សារឿន មកពីខេត្តស្វាយរៀង ប្រទេសកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពីការកសាងវប្បធម៌អានសៀវភៅក្នុងសហគមន៍ វៀតណាម។ សូមអញ្ជើញប្រិយមិត្តទាំងអស់ផ្ទៀងស្តាប់។

“ប្អូនបានអានសៀវភៅជាច្រើន ហើយសៀវភៅជួយឲ្យប្អូនបំពេញបន្ថែមនូវ សំណេះដឹងដើម្បីអាចធ្វើលំហាត់យ៉ាងងាយស្រួលជាង។ មានប្រភេទសៀវភៅច្រើន ធ្វើឲ្យប្អូនជក់ចិត្តណាស់។ ប្អូនពេញនិយមនឹងប្រភេទសៀវភៅវិទ្យាសាស្រ្តស្រមើស្រមៃ”។

        “ក្នុងនាមជាបងស្រីម្នាក់ ខ្ញុំចង់ឲ្យប្អូនខ្លួនមានទម្លាប់អានសៀវភៅ ចង់ឲ្យប្អូនចេះទម្លាប់ល្អៗតាំងពីនៅតូច។ ហើយមុននឹងចូលគេង ខ្ញុំក៏តែងតែអានសៀវភៅឲ្យប្អូន ស្តាប់។ ខ្ញុំគិតថា ប្រការនេះគឺសំខាន់និងចាំបាច់ណាស់ ដោយសារ នៅពេលធំដឹងក្តី ប្អូននឹងប្រើប្រាស់អ្វីៗដែលបានដឹងពីការអានសៀវភៅនោះ អនុវត្តក្នុងជីវភាពជាក់ស្តែង”។

        នោះជាមតិចំនួន២ក្នុងចំណោមមតិជាច្រើនរបស់មិត្តអ្នកអានជួយជ្រោមជ្រែង គម្រោងការអភិវឌ្ឍន៍វប្បធម៌អានសៀវភៅក្នុងសហគមន៍ដល់ឆ្នាំ២០២០ ទិសដៅដល់ ឆ្នាំ២០៣០ ដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តនាដើមឆ្នាំ២០១៧។ ក្នុងបរិបទដែល វប្បធម៌មើល ទស្សនា និងអ៊ីនធ្វើណែតមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងមាននិន្នា ការប៉ះពាល់វប្បធម៌អាន តាមនោះ នៅវៀតណាម ការកសាងវប្បធម៌អានសៀវភៅកាន់ តែចាំបាច់ជាងពេលណាៗទាំងអស់។ ហេតុដូច្នេះបានជា នាពេលកន្លងទៅ សកម្មភាព អភិវឌ្ឍន៍វប្បធម៌អានសៀវភៅក្នុងសហគមន៍ត្រូវបានរៀបចំជារឿយៗ ដូចជា បុណ្យ សៀភៅនិទាឃៈរដូវដែលបានរៀបចំនាខែមិនា និងបុណ្យសៀវភៅរដូវស្លឹកឈើជ្រុះនា ខែតុលា រួមទាំងបង្កើតវិថីសៀវភៅនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ ដែលបាន ឧទ្ទេសនាមដល់មិត្តអ្នកស្តាប់ នូវសៀវភៅថ្មីៗ។ រួមជាមួយគ្នានោះ រយៈ៣ឆ្នាំនេះ ចំថ្ងៃ ទី២១មេសាជារៀងរាល់ឆ្នាំបានក្លាយទៅជាទិវាបុណ្យរបស់អ្នកជក់ចិត្តនឹងសៀវភៅ។  ទិវាបុណ្យវប្បធម៌អានសៀវភៅបានរួមចំណែករីកសាយភាយការស្រឡាញ់សៀវភៅ ទៅដល់មនុស្សគ្រប់រូប។ លោក Nguyen Kiem អនុប្រធានសមាគមបោះពុម្ភផ្សាយវៀតណាមបានចាត់ទុកថា៖

        “សម្រាប់អ្នកប្រកបការងារបោះពុម្ភសៀវភៅគឺតែងតែសង្ឃឹមថា មានបុណ្យសៀវ ភៅកាន់តែច្រើនកាន់តែល្អ ដោយសារសកម្មភាពនេះនឹងជួយឲ្យយើងចិញ្ចឹមការជក់ចិត្ត អានសៀវភៅនិងទម្លាប់អានសៀវភៅនៅគ្រប់ទីកន្លែង។ ការខិត្តខំប្រឹងប្រែងរបស់អគា បោះពុម្ពផ្សាយបី គឺ អគាបោះពុម្ភផ្សាយនារី អគាបោះពុម្ភផ្សាយុវវ័យ និងអគាបោះពុម្ភ ផ្សាយកុមារ ដែលបានរួមសហការគ្នារៀបចំបុណ្យសៀវភៅពីរលើកក្នុង១ឆ្នាំ។ ខ្ញុំចាត់ទុកថា នេះជាការងារល្អនិងអាចចាត់ទុកជាគោលគំនិតថ្មីដែរ”។

វៀតណាមកសាងវប្បធម៌អានសៀវភៅក្នុងសហគមន៍ - ảnh 1នៅវៀតណាម ការកសាងវប្បធម៌អានសៀវភៅកាន់តែចាំបាច់ជាងពេលណាៗទាំងអស់ 

        វប្បធម៌អានសៀវភៅកំពុងរីកសាយភាយ មិនត្រឹមតែនៅក្នុងបរិយាកាសបុណ្យ សៀវភៅ វិថីលក់សៀវភៅនៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយទៅដល់តំបន់ ឆ្ងាយដាច់ស្រយាល់ទៀតផង តាមរយៈការបង្កើតទូសៀវភៅរបស់វង្សត្រកូលនិងទូ សៀវភៅនៅតាមភូមិសង្កាត់។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ នៅមានសកម្មភាពសម្បូរ បែបជាច្រើនដែលរួមចំណែករីកសាយភាយវប្បធម៌អានសៀវភៅ ដូចជា ការជួបប្រា ស្រ័យនិងការចុះហត្ថលេខាលើសៀវភៅរបស់អ្នកនិពន្ធជូនអ្នកអាន និងពិធីផ្លាស់ប្តូរសៀវ ភៅជាដើម។ ប្រហែលជា នៅពេលអនាគត សកម្មភាពបោះពុម្ភផ្សាយ និងបណ្ណាល័យ នឹងកាន់តែសម្បូរបែប មានការលើកកំពស់អំពីគុណភាព កសាងបរិយាកាសអាន សៀវភៅស្និទ្ធស្នាល ហើយប្រជាជននឹងទទួលបានលក្ខណៈងាយស្រួលបំផុតដើម្បី អានសៀវភៅ ទទួលវប្បធម៌របស់មនុស្សលោកតាមរយៈសៀវភៅនឹងកាន់តែច្រើនជាង។

        មិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា មិត្តអ្នកស្តាប់ពេញចិត្តនឹងព័ត៌មានដែលយើង ខ្ញុំទើបផ្តល់ជូន។ យើងខ្ញុំសង្ឃឹមថា បន្តទទួលបានសំបុត្រនិងមតិរួមចំណែករបស់មិត្ត ទាំងអស់ មកកម្មវិធី។ ប្រសិនបើមិត្តយកចិត្តទុកដាក់លើប្រធានបទដែលយើងខ្ញុំពោល ខាងលើឬមានចំងល់មន្ទីលអ្វី ចុះផ្ញើសំបុត្រនិង comment  មកយើងខ្ញុំតាមអាស័យដ្ឋាន ៖ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ កាណាលផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ Email: vov5khmer@yahoo.com.vn ។ នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមឈប់ត្រឹមនេះ។ មិត្តទាំងអស់អាចស្តាប់ឡើងវិញកម្មវិធីនេះតាមរយៈវែបសាយ : www.vovworld.vn។ សូមគោរពលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ