|
Trang An បានប្រើប្រាស់មនុស្ស១៥០០នាក់ធ្វើសេវាកម្មចែវដរ (VOV) |
Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេង វៀតណាមទទួលបានសំបូត្រនិងទូរស័ព្ទចំនួន២៨៩របស់មិត្តអ្នកស្ដាប់
ពីប្រទេសនិងដំបន់ ដែនដីចំនួន៤២។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួល
បានសំបុត្រចំនួន៣ របស់ មិត្តអ្នកស្ដាប់ពីរាជធានីភ្នំពេញកម្ពុជា។ ក្នុងនាទី
ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះយើងខ្ញុំសូមឆ្លើយសំបុត្ររបស់មិត្តសម
សំបូរនៅរាជធានីភ្នំពេញកម្ពុជា។ ក្នុងសំបូត្រមិត្តសំបូរបានសសេរថា ខ្ញុំបានដឹង
ថា វៀតណាមមានបេតិកភ័ណ្ឌ ជា ច្រើនដែលបាន UNESCO ទទួលស្គាល់។
ផ្នែកទេសចរណ៍វៀតណាមកំពុងធ្វើ យ៉ាងម៉េចដើម្បីតភ្ជាប់បណ្ដាបេតិកភ័ណ្ឌនេះ
សំដៅអភិវឌ្ឍន៍ទេសចរណ៍?
មិត្តសំបូរនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
ដោយមានបេតិកភ័ណ្ឌពិភពលោកចំនួន១៨ដែលបាន UNESCO ទទួលស្គាល់
រួមមានបេតិកភ័ណ្ឌធម្មជាតិចំនួន២បេតិកភ័ណ្ឌវប្បធម៍ចំនួន៨ បេតិកភ័ណ្ឌវប្បធម៍
វប្បធម៍អរូបីយ៍ចំនួន៨និងបេតិកភ័ណ្ឌឯកសារចំនួន៣ ឧទ្យានភូគូមិសាស្ត្រសកល
លោកដំបន់ខ្ពង់រាបថ្ម Dong Van វៀតណាមមានលក្ខណៈតភ្ជាប់បណ្ដាបេតិកភ័ណ្ឌ
វប្បធម៍ដើម្បីបំរើទេសចរណ៍។ តាមរយៈនោះបង្កើតប្រភពកំលាំងសំរាប់ការអភិរក្ស
និងពង្រីកនូវតំលៃនៃបេតិកភ័ណ្ឌពិភពលោក។
នៅវៀតណាមការភ្ជាប់បណ្ដាបេតិកភ័ណ្ឌពិធីបុណ្យវប្បធម៍ដើម្បីអភិវឌ្ឍន៍ទេសចរណ៍
ត្រូវបានតំបន់មួយចំនួនអនុវត្តចាប់ពីច្រើនឆ្នាំកន្លងមក។ តាមរយៈនោះ ក្រុមហ៊ុន
ទេសចរណ៍នានាកសាងទួរឧទ្ទេសនាមទេសចរណ៍ដូចជាដំណើរបេតិកភ័ណ្ឌ រាត្រី
My Son រឿងព្រេងរបស់ខេត្ត Quang Nam Festival Hue ជាដើម។ ដោយការតភ្ជាប់បណ្ដា
មណ្ឌលបេតិកភ័ណ្ឌបាននាំមកឲ្យភ្ញៀវទេសចរណ៍នៅគ្រប់ទិសទីមានការរកឃើញគួរ
ឲ្យចាប់អារម្មណ៍។
ដើម្បីដាស់ភ្ញាក់រាល់ធនធានដែលមានស្រាប់នោះ ឆ្នាំ២០១៥ បណ្ដាដំបន់បានកំណត់
ជំរុញការតភ្ជាប់បណ្ដាមណ្ឌលបេតិកភ័ណ្ឌដោយសកម្មភាពទេសចរណ៍នឹងបាន
ប្រព្រឹត្តទៅយ៉ាងផុលផុសនៅគ្រប់ខេត្តក្រុង។ ក្នុងនោះទេសចរណ៍វប្បធម៍ប៉ីអូហ្វែ-
ព្រលឹងនឹងជាទិសដៅអភិវឌ្ឍន៍ដ៏ចីរភាព។ លោកស្រី Nguyen Thi Thanh នាយករង
មន្ទីវប្បធម៍-កីឡានិងទេសចរណ៍ខេត្ត Ninh Binh បានថ្លែងថា៖
“Ninh Binh កំណត់អភិវឌ្ឍន៍ទេសចរណ៍ព្រលឹងនិងទេសចរណ៍ប៉ីអូហ្វែ។ ហេតុនេះ
ហើយយើងខ្ញុំកំណត់ត្រូវឃោសនាលើកកំពស់ការយល់ដឹងការទទួលខុសត្រូវរបស់
ប្រជាជនក្នុងមណ្ឌលបេតិកភ័ណ្ឌអំពីការអភិរក្សរាល់តំលៃនៃបេតិកភ័ណ្ឌក៏ដូចជា
អភិវឌ្ឍន៍សេវាកម្មទេសចរណ៍នៅមណ្ឌលបេតិកភ័ណ្ឌ។ Trang An បានប្រើប្រាស់
មនុស្ស១៥០០នាក់ធ្វើសេវាកម្មចែវដរ មនុស្សម្នាក់ៗជាអ្នកឧទ្ទេសនាមអំពីបេតិក
ភ័ណ្ឌនិងជាបុគ្គលិករក្សាសន្តិសុខសណ្ដាប់ធ្នាប់បរិស្ថាន។”
តភ្ជាប់បេតិកភ័ណ្ឌដើម្បីអភិវឌ្ឍន៍ទេសចរណ៍លើមូលដ្ឋានជ្រើសរើសអ្វីៗល្អបំផុត
ទាក់ទាញបំផុតដើម្បីឧទ្ទេសនាមចំពោះភ្ញៀវទេសចរណ៍ជារបៀបធ្វើដែលបាន
ជ្រើសរើសដើម្បីផ្សព្វផ្សាយបេតិកភ័ណ្ឌប្រកបដោយប្រសិទ្ធភាពបំផុតចំពោះមិត្តភក្តិ
ក្នុងប្រទេសនិងអន្តរជាតិ។ លោក Nguyen Van Tuan អគ្គនាយក អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានអះអាងថា៖
“យើងអភិវឌ្ឍន៍ទេសចរណ៍មានចំនូចស្នូល យកចិត្តទុកដាក់ទៅលើគុណភាព
ប្រសិទ្ធភាពនិងមានលទ្ធភាពប្រកួតប្រជែង។ ដើម្បីប្រែក្លាយធនធានវប្បធម៍មួយ
ក្លាយទៅជាផលិតផលទេសចរណ៍ កន្លែងមកមួយគឺនៅមានការងារជាច្រើនត្រូវធ្វើ។
យើងត្រូវជ្រើសរើសអ្វីៗពិសេសបំផុតស្នូលបំផុតដើម្បីប្រមូលផ្ដុំអភិវឌ្ឍន៍ទេសចរណ៍។”
មិនត្រឹមតែតភ្ជាប់បណ្ដាបេតិកភ័ណ្ឌក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងផ្នែកទេសចរណ៍វៀតណាមបានតភ្ជាប់ជាមួយបរទេសទៀតផង ដោយការចូលរួមកម្មវិធី
ប្រទេសចំនួន៣កន្លែងមកតែមួយ រួមមានវៀតណាម-ឡាវ-កម្ពុជា ឬប្រទេសចំនួន៥-
កន្លែងមកតែមួយ រួមមានវៀតណាម-ឡាវ-កម្ពុជា-មីយ៉ាន់ម៉ា-ថៃ។ នេះជារូបសណ្ឋាន
គំរូសំរាប់ការតភ្ជាប់បណ្ដាបេតិកភ័ណ្ឌវប្បធម៍ដើម្បីអភិរក្សពង្រីកនូវតំលៃបេតិកភ័ណ្ឌ
បំរើការអភិវឌ្ឍន៍ទេសចរណ៍លើកកំពស់រូបភាពទឹកដីមនុស្សវៀតណាមលើពិភពលោក។
ជាទីបញ្ចប់សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែមិនានេះគឺ៖ នាបច្ចុប្បន្ន
វៀតណាមជាដៃគូពាណិជ្ជកម្មធំទីប៉ុន្មានរបស់កម្ពុជា? រាល់ចំលើយសំបុត្រ email សូមផ្ញើ
មកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ
សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷vov
5khmer@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធី
ផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕