វប្បធម៏ជនជាតិ Muong

វប្បធម៏ជនជាតិ Muong - ảnh 1
នំ​​​Uôi - ​ម្ហូបពិសេស​១ របស់ជនជាតិ Muong ​(Image:Internet)
Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ
សំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ 180 របស់មិត្តអ្នកស្តាប់
ពីប្រទេស​ចំនួន​​​ 30 លើសកលលោក។ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី​ផ្សាយជា
ភាសារខ្មែរនៃវិទ្យុសម្លេងវៀត ណាម មិត្ត​​ Jorani -និសិត្យកម្ពុជា​នៅវៀតណាម
មានសរសេរថា៖ “ប្អូនបានដឹងថា៖នៅ វៀតណាមមានជនជាតិ Muong​។​តើ​
វប្បធម៏ជនជាតិ Muong​​មានលក្ខណះពិសេសអ្វីៗ? ”។
មិត្តJorani ជាទីមេត្រី!សំណួររបស់មិត្តនឹងបានស្រាយបំភ្លឺតាមរយះអត្ថបទ
សរសេររបស់ Phuong Lien ​​នៅខាងក្រោយនេះ។

 
វប្បធម៏ជនជាតិ Muong - ảnh 2
បណ្តានាងក្រមុំ​ជនជាតិ​ Muong (image:Internet)
ជនជាតិ Muong (Mol)​​ជាជនជាតិភាកតិច​១រស់នៅប្រមូលផ្តុំនៅបណ្តាខែត្រ
ព្រៃភ្នំ ភាគខាងជើងវៀតណាមដូចជាខែត្រ  Hoa Binh ខែត្រThanh Hoa​។ល។
ដោយមានចំនួន ប្រជាជន​ជិត​១,២៦៩,០០០នាក់ ជនជាតិ Muong តែងតែរស់
នៅនៅបណ្តាជ្រលងភ្នំ ជិត ជ្រោះ​ទន្លេ​នឹងផ្លូវគមនាគម​ដើម្បីងាយស្រួលដល់
ជីវភាព។ការរស់នៅស្និទ្ធស្នាលជាមួយ ធម្មជាតិ ព្រៃភ្នំបានបង្កការខុសប្លែកក្នុង
វប្បធម៏របស់ជនជាតិMuong ។បងស្រី Dinh Thi Hoa ជនជាតិ Muong នៅThung
 Nai ខែត្រHoa Binh ពន្យល់ថា៖ “ជនជាតិ Muong​នៅទីនេះរស់នៅក្នុងផ្ទះផុតពី
ដី​​នឹងធ្វើស្រែចំការ។ក្រៅពីនោះក៏ ចិញ្ចឹមសត្វមាន់សត្វទា​ ជ្រូក។ល”។ ដំណាំស្រូវជាដើមស្បៀងសំខាន់របស់ជនជាតិMuong ។ក្នុងពេលបាយ
របស់ជនជាតិ Muong ក្រៅពីបាយដំណើប​ មានម្ហូប​១ដែលមិនអាចខ្វះបាន​
នោះគឺម្ហូបបន្លែព្រៃ​ពិសេស គឺម្ហូបត្រពាំងជួរ។លោកយាយ Nguyen Thi Hinh
 នៅ​ lac Son- Hoa Binh​បានឲ្យដឹងថា៖ “កាលដើម ម្ហូបមានតិចណាស់​បានជា
ជីដូនជីតាគិតឃើញវិធីធ្វើជ្រក់ត្រពាំង។ត្រពាំងជួរ នេះអាចឆា​​ឫ ស្លជាមួយត្រី​
 សាច់មាន់ សាច់ជ្រូកបង្កើតជាម្ហូបឆ្ងាញ់ពិសារណាស់”។        
វប្បធម៏ជនជាតិ Muong - ảnh 3
ផឹកស្រាអិច​របស់ជនជាតិMuong (Image:Internet)
ពេលមានភ្ញៀវឫកិច្ចការធំៗក្នុងគ្រួសារ ប្រជាជនMuong​ តែងតែ​កាប់ជ្រូក​
Man​ កែច្នៃបណ្តាម្ហូប។ជ្រូក​ Man​​ តូច​ តែសាច់ទន់ឆ្ងាញ់ពិសារ។​សាច់ជ្រូក Man​
 អាំង​​​ ចំហាយឫ​ដាំស្ល  “ Ploong”​គឺជាម្ហូបពិសេសឆ្ងាញ់ពិសាររបស់ជនជាតិ
Muong។
មិត្ត Jorani នឹង លោកអ្នកនាងជាទីមេត្រី!        
សង្ឃឹមថា​៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹងមតិរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន៖កម្មវិធី
ផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម
 លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem –រដ្ឋធានី Hanoi ឬ
 Email : vov5​khmer@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ