សកម្មភាពក្នុងវិស្សមកាលរបស់កុមារនៅវៀតណាម
PHUONG LIEN -  
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាតិជាភាសាបរទេស នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១៦៣ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន ៣៩ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាបរទេសសូមឧទ្ទេសនាមដល់អស់ លោកអ្នកនាងសកម្មភាពក្នុងវិស្សមកាលរបស់កុមារនៅវៀតណាមតាមសំណើរ របស់មិត្តអ្នកស្តាប់មកពីជប៉ុន លោកស្រី Sodou Mikio។
សកម្មភាពក្នុងវិស្សមកាលរបស់កុមារនៅវៀតណាម |
(VOVworld) - លោកស្រី Sodou Mikio និងលោកអ្នកនាងជាទីមេត្រី!
វិស្សមកាលចំពោះសិស្សទាំងអស់ជាពេលវេលាសំរាក់ដថ្លៃថ្លាក្រោយរយៈពេលនៃឆ្នាំសិក្សរៀនសូត្រ។ នាប៉ុន្មានថ្ងៃនេះ ប្រសិនបើសាលារៀននៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) លោកអ្នកនាងនឹងឃើញ បរិយាកាសអ៊ូអររស់រវើក។ ក្នុងវិស្សមកាលសាលារៀននានានៅទីក្រុង Da Nang បើកបណ្ណាល័យ បើកហាងកាហ្វេរៀបចំទីធ្លាវាយសីនិងពីងប៉ុងនិងអាងទឹកសំរាប់ហែលដើម្បីកូនសិស្សនិងប្រជាជនមកលែងកំសាន្ត។
នៅសាលាវិទ្យាល័យ Tran Phu ទីក្រុង Da Nang គិតតាំងពីពេលបើក ហាងកាហ្វេក្នុងវិស្សមកាលដើម្បីបំរើប្រជាជននិងកូនសិស្សនោះគឺបរិយាកាសនៅទីនេះអ៊ូអរសប្បាយរីករាយថែមទៀត។ ទីធ្លាវាយសីម្យ៉ាងមួយក៏ត្រូវបានរៀបចំ ឡើងដែរ។ សិស្សមួយរូប Nguyen Lan Phuong ថ្នាក់ ១២/៨ សាលាមធ្យមសិក្សា Tran Phu បានចែករំលែកថា៖
«ខ្ញុំបានប្តូរមករៀននៅទីនេះពីឆ្នាំសិក្សាមុន។ ខ្ញុំបានដឹងដោយចៃដបន្ស ព័ត៌មានស្តីអំពីការដែលសាលាបើកទ្វារក្នុងវិស្សមកាលលើគេហទំព័រ Facebook របស់សាលានិងបណ្តាគ្រូបង្រៀនដោយហេតុនេះខ្ញុំបានមកផឹកកាហ្វេនិងអានសៀវភៅនាព្រឹកថ្ងៃនេះ។ ខ្ញុំនឹងបញ្ចប់ការសិក្សារៀនសូត្រនាឆ្នាំខាងមុខ ដូច្នេះ ខ្ញុំមានគោលបំណងថា៖ រូបសណ្ឋាននេះនឹងត្រូវបានរក្សាដើម្បីក្នុងពេលដែលក្លាយទៅជានិស្សិតខ្ញុំអាចវិលត្រឡប់មកទស្សនាសាលា ផឹកកាហ្វេនិងជួបសំណះសំណាលជាមួយមិត្តភ័ក្ត។»
រីឯ នៅសាលាបថមសិក្សា Nui Thanh ខ័ណ្ឌ Hai Chau ទីក្រុង Da Nang នាយិកាសាលា លោកស្រី Huynh Thi Thu Nguyet បានឲ្យដឹងថា៖ នាប៉ុន្មាថ្ងៃ កន្លងទៅមជ្ឈដ្ឋានថ្នាក់ដឹកនាំសាលាក៏បានផ្ញើសារដល់ឪពុកម្តាយរបស់សិស្សានុសិស្សទាំងអស់ការបើកទ្វារសាលារៀនក្នុងវិស្សមកាល។ ក្នុងពេលដែលស្គាល់ដល់ព័ត៌មាននេះ បណ្ដាឪពុកម្តាយរបស់សិស្សាបានផ្តល់ឲ្យសាលារៀនសៀវភៅចំនួន ១ ពាន់ក្បាយសំរាប់សាលា។ នាបច្ចុប្បន្ន សាលាបថមសិក្សា Nui Thanh រៀបចំថ្នាក់បង្រៀនហែលទឹកបើកក្លឹបវាយពីងប៉ុងសីបាល់បោះសំរាប់កូនសិស្សជាង ៤០០ នាក់ ផងដែរ។
សាលាបថមសិក្សា Nui Thanh រៀបចំថ្នាក់បង្រៀនហែលទឹក |
នេះគឺជាលើកដំបូងដែលសាលារៀនទាំងអស់ក្នុងទីក្រុង Da Nang ត្រូវបាន បញ្ជាណែនាំបើកទ្វារបំរើកូនសិស្សនិងប្រជាជនមកលេងល្បែងកីឡាកំសាន្ត និងអានសៀវភៅ។ រួមជាមួយគ្នានោះ ស្ថាប័នអប់រំនិងបណ្តុះបណ្ដាលទីក្រុង Da Nang ក៏បានសហការជាមួយបណ្ដាសណ្ឋាគារនិងអង្គភាពកងទ័ពប្រជាជនរៀប ចំថ្នាក់ហែលទឹកសំរាប់កូនសិស្សក្នុងរយៈពេលវិស្សមកាលផងដែរ។ ចំពោះ មូលដ្ឋានអប់រំដែលកំពុងបើកទ្វារនោះសាលាមិនយកតំលៃឡើយ ហើយប្រាក់ចំណាយសំរាប់ថ្នាក់និមួយៗនឹងមិនហួសកំរិត ២០ ម៉ឺនដុងក្នុងមួយខែ។ ទន្ទឹមនឹងនោះបណ្ដាសិស្សដែលមានស្ថានភាពលំបាកនឹងទទួលបានគោលនយោបាយបញ្ជុះថ្លៃឬចូលរួមឥតគិតថ្លៃ។
លោកស្រី Sodou Mikio និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN