សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មី ២០១៧ នៅវៀតណាម

សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មី ២០១៧ នៅវៀតណាម - ảnh 1
សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មី ២០១៧ នៅវៀតណាម (vtc.vn)


(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងឱកាសឆ្នាំថ្មី ២០១៧ ចូលមកដល់
កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមសូមប្រសិទ្ធិពរសេចក្តីសុខនិងសុភមង្គលជូនដល់អស់លោកអ្នកនាង។
ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាតិជាភាសាបរទេសវិទ្យុសម្លេងវៀតណាម
ទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្តាប់លើពិភពលោក។ ក្នុង
នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំនឹងឆ្លើយសំណួររបស់លោក
 Phetmaly មកពីប្រទេសឡាវដែលបានសរសេរក្នុងសំបុត្រថា៖ វៀតណាមនឹង
រៀបចំការបាញ់កាំជ្រួចផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៧ ដែរឬទេ?​

        លោក Phetmaly និងលោកអ្នកនាងជាទីមេត្រី! ក្នុងឱកាសអបអរសាទរឆ្នាំ
ថ្មីនិងបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៧ របស់វៀតណាម ខេត្តក្រុងលើទូទាំងប្រទេស
និយាយរួមនិងរដ្ឋធានីហាណូយនិយាយដោយឡែកនឹងមិនរៀបចំការបាញ់កាំជ្រួច
ផ្កាទេ។ ចំណាយសំរាប់ការបាញ់កាំជ្រួចផ្កានឹងត្រូវបានប្រើប្រាស់ក្នុងការថែទាំបុណ្យ
ចូល ឆ្នាំថ្មីរសំរាប់ជនក្រីក្រនិងគ្រួសារគោលនយោបាយជាពិសេសគឺប្រជាពលរដ្ឋ
ដែលរង ឥទ្ធិពលដោយទឹកជំនន់និងការបំពុលបរិស្ថានសមុទ្រនៅភាគកណ្ដាល
វៀតណាមក្នុង ឆ្នាំ ២០១៦ កន្លងមក។

        ការបាញ់កាំជ្រួចផ្កានាបុណ្យចូលឆ្នាំថ្មីជារៀលរាល់ឆ្នាំបានក្លាយទៅជាទំលាប់
របស់ប្រជាពលរដ្ឋវៀតណាមទាំងអស់។ នាឆ្នាំ ២០១៦ នៅទីក្រុងហាណូយបានមាន
ទីកន្លែងបាញ់កាំជ្រួចផ្កាដូចជា៖ បឹងសងដាវ​   (Hoan Kiem) ឧទ្យានឯកភាពនៅ
ខ័ណ្ឌ Hai Ba Trung សួនឧទ្យាន Lac Long Quan នៅខ័ណ្ឌ Tay Ho រួមជាមួយខ័ណ្ឌ
ទាំង ២៥ ផងដែរ។ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ផ្សូវកាត់ក្រោម
ទន្លេ Sai Gon - Thu Thiem នៅខ័ណ្ឌទី ២ និងឧទ្យានវប្បធម៌ Dam Sen ជានិច្ចកាល
ត្រូវបានជ្រើសរើសរៀបចំសកម្មភាពនេះ។ ព័ត៌មានអំពីការផ្អាកបាញ់កាំជ្រួចផ្កាក្នុង
បុណ្យចូលឆ្នាំថ្មី ២០១៧ បានធ្វើឲ្យមនុស្សម្នាអស់សង្ឃឹម ប៉ុន្តែ នៅមានសកម្មភាព
សិល្បៈវប្បធម៌សម្បូរបែបជាច្រើនសំរាប់ប្រជាជននិងភ្ញៀវទេសចរ ផងដែរ។

        ប្រសិនបើ លោកអ្នកនាងមកទស្សនារដ្ឋធានីហាណូយក្នុងឱកាសនេះ ប្រិយមិត្ត
 អាចទៅចូលរួមកម្មវិធីតូរ្យរតន្ត្រីដ៏អ៊ូរអរសប្បាយរីករាយនៅវិថីបុរាណទៅដើរលេង
ជុំវិញបឹង Hoan Kiem ឬ ទទួលទានមុខម្ហូបឈ្ងុយឆ្ងាញ់នៅផ្សាររាត្រី។ ជាពិសេស
ចាប់ពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១៦ ដល់ទី ២ មករា ឆ្នាំ ២០១៧ សិល្បៈករសិល្បៈការិនីសៀក
លើទឹកកកមកពីអ៊ុយក្រែននឹងសម្តែងកម្មវិធីគួរឲ្យទាក់ទាញនៅមជ្ឈមណ្ឌលវប្បធម៌
ទីក្រុងហាណូយនៅខ័ណ្ឌ Ha Dong។ បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសដើម្បីប្រិយមិត្តទស្សនា
កំសាន្តខ្សែភាពយន្តកំប្លែងថ្មីបំផុតរបស់វៀតណាមផងដែរ។

«គ្មានកាំជ្រួចផ្កាក៏មិនថ្វីទេ»។ នេះគឺជាការចែករំលែករបស់កញ្ញា Phan Ha Trang
 និស្សិតឆ្នាំទី ២ សកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ ដោយសារ កញ្ញា Phan Ha
 Trang បានមានគំរោងផ្សេងដើម្បីអបអរសាទរឆ្នាំថ្មី។ កញ្ញាបានឲ្យដឹងថា៖        

«ឆ្នាំនេះគ្មានការបាញ់កាំជ្រួចផ្កាទេ។​ ប៉ុន្តែ ការជួបជុំនឹងទទួលទានអប់អរសាទរ
បុណ្យឆ្នាំថ្មីនៅតែសប្បាយរីករាយ។ យើងខ្ញុំបានចែកការងារគ្នាធ្វើស្រាប់។ អ្នកណាទិញ
អាហារ អ្នកណាទៅរកមីក្រូនិងអូប៉ាល័រដើម្បីច្រៀង។ ការជួបជុំនេះពិតជានឹងសប្បាយ
រីករាយណាស់។»

បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសដើម្បីជំនាន់វ័យក្មេងទៅដើរកំសាន្តហើយថតរូបជាមួយ
 មិត្តភ័ក្តផងដែរ។ អាស័យដ្ឋានមួយចំនួននៅទីក្រុងហូជីមិញដែលយុវជនពេញនិយម
 ទៅថតរូបក្នុងឱកាសឆ្នាំថ្មីនេះគឺ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម AEON Binh Tan (ខ័ណ្ឌ Binh
 Tan) បឹង Ban Nguyet និងបឹង Anh Sao នៅខ័ណ្ឌទី ៧ វិថីថ្មើជើង Nguyen Hue បឹង
សត្វអណ្តើក វិហារកាតូលិច Duc Ba។ ដោយសារ បុណ្យចូលឆ្នាំថ្មី ២០១៧ ប្រព្រឹត្តទៅនា
ថ្ងៃអាទិត្យ ដូច្នេះ មានក្រុមវ័យក្មេងជាច្រើនបានរៀបចំផែនការទៅទេសចរ។ ក្រុម
យុវជនមួយ​ចំនួនត្រៀមរៀបចំអណោយដើម្បីប្រគល់ជូនប្រជាជននៅតំបន់រង
ឥទ្ធិពលដោយទឹកជំនន់ភាគកណ្ដាលវៀតណាម។

លោក Phetmaly និងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្ត
ជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាម អាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម
លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នក
នាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។
សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ