|
សកម្មភាពរដូវវិស្សមកាលឆ្នាំ២០១៣នៅប្រទេសវៀតណាមសំរាប់កុមារជំទង់ (vov.vn) |
VOV-ក្នុងឱកាសវិស្សមកាលជាប្រចាំឆ្នាំ បណ្ដាអាគ៌ាវប្បធម៍ស្រុកទីក្រុងលើ
គ្រប់ទិសទីនៅវៀតណាមសុទ្ធតែបានរៀបចំសកម្មភាពគួរឲ្យទាក់ទាញនិងមាន
ប្រយោជន៍សំរាប់កុមារទូទាំងប្រទេស។ នៅទីនេះ ប្អូនៗបានរៀនមុខវិជ្ជានិស្ស័យ
រៀនលទ្ធកម្មរស់នៅដើម្បីជួយអភិវឌ្ឍន៍លើគ្រប់វិស័យអំពីបញ្ញា រាងកាយ
សោភ័ណ្ឌភាព។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងមកដល់នឹង
អាស័យដ្ឋានជីវភាពវិស្សមកាលមួយរបស់បណ្ដាកុមារ។
តាំងពីម៉ោង៦ព្រឹកអាគ៌ាកុមារទីក្រុង Cam Ranh ខេត្ត Ba Ria-Vung Tau ភាគខាង ត្បូងវៀតណាមមានភាពអ៊ូអរជាមួយស្នូរសម្លេងនិយាយសើចរបស់កុមារ។ នោះជា ថ្នាក់រៀនបាល់បោះបានបើកនៅម៉ោង៥និង៤៥នាទី ក្នុងថ្ងៃអង្គារ ថ្ងៃព្រហស្បត៍និង ថ្ងៃសៅជាប្រចាំសប្ដាហ៍។ ចូលរួមរៀនសុទ្ធតែជាបណ្ដាកុមារជំទង់ដែលឆ្លៀតឱកាស សំរាក់វិស្សមកាលដើម្បីចូលរួមមុខវិជ្ជាកីឡាពេញនិយម។នៅពេលមកដល់តារាង
ហាត់ពេលព្រឹក បណ្ដាប្អូនត្រូវបានលោកគ្រូណែនាំបច្ចេកទេសសារវន្តរបស់វិញ្ញាសារ
បាល់បោះ។ មិត្ត Bui Ngoc Hoa សិក្ខាកាមនៃថ្នាក់រៀនបាល់បោះបានឲ្យដឹងថា៖
“ខ្ញុំមិនបានចុះឈ្មោះចូលរួមជីវភាពវិស្សមកាលទេ ប៉ុន្តែខ្ញុំបានជ្រើសរើសថ្នាក់
បាល់បោះដើម្បីប្អូនអាចបង្កើនកំពស់និងមានសុខភាពល្អ។ ខ្ញុំឃើញថារៀននៅទីនេះសប្បាយរីករាយនិងល្អសំរាប់សុខភាពរបស់ខ្លួន។”
នៅកន្លែងផ្សេងទៀតរបស់អាគ៌ាកុមារ បឹងហែលទឹកជាកន្លែងប្រមូលផ្ដុំកុមារ
និងឪពុកម្ដាយជាច្រើន។ ចាប់ផ្ដើមពីម៉ោង៦និង៣០នាទីព្រឹក នៅទីនេះបានមានសិស្សានុស្សិសជាង៤០នាក់។ ប្រការពិសេសគឺសិក្ខាកាមមានវ័យអាយុខុសពីគ្នា។មានមិត្តជាច្រើនមានអាយុ១០ឆ្នាំ មានមិត្តទើបមានអាយុ៤ឆ្នាំក៏ត្រូវបានឪពុកម្ដាយ
ឲ្យទៅរៀនដែរ។ ដោយថ្នាក់មានមិត្តអាយុខុសគ្នាដូច្នេះលោកគ្រូក៏បានបែងចែកថ្នាក់តាមវ័យអាយុដើម្បីមានវិធីបង្រៀនសមស្រប។ប្អូន Nguyen Khanh Hoang អាយុ៨ឆ្នាំបានឲ្យដឹងថា៖
“ប្អូនចូលចិត្តរៀនហែលទឹកបានជាម្ដាយបានឲ្យទៅរៀន។ ខ្ញុំហែលទឹកមិនទាន់
បានទេ ប៉ុន្តែជិតបានហើយ។ ដំបូងលោកគ្រូបានបង្រៀនរបៀបបណ្ដែតខ្លួន ក្រោយ
នោះបង្រៀនកាយវិការដៃនិងជើង។ ប្រសិនបើខ្ញុំហែលទឹកបានម្ដាយនឹងសរសើរ។”
តាមលោក Nha Quang Lan គ្រូបង្រៀនហែលទឹកនៅអាគ៌ាកុមារ Cam Ranh ថា ការបង្រៀនហែលទឹកត្រូវបានអាគ៌ាកុមារនិងសម្ព័ន្ធយុវជនទីក្រុង សម្ព័ន្ធយុវជន
ស្រុកជាច្រើនយកចិត្តដាក់បញ្ជូលក្នុងកម្មវិធីសកម្មភាពវិស្សមកាលឆ្នាំ២០១៣។
“ក្នុងប៉ុន្មានឆ្នាំកន្លងមក សិស្សានុស្សិសចូលចិត្តណាស់និងឪពុកម្ដាយក៏យកចិត្តទុកដាក់ដល់ការឲ្យកុមារចុះឈ្មោះរៀនហែលទឹកដែរ។ នេះជារបៀបអប់រំបង្កើតសមត្ថភាពហែលទឹកសំរាប់ប្អូនៗ។ ទី២គឺកាត់បន្ថយគ្រោះថ្នាក់លង់ទឹកប្រចាំឆ្នាំ
សំរាប់ប្អូនៗ។”
ក្រៅពីបណ្ដាវិញ្ញាសារកីឡានោះអាគ៌ាកុមារទីក្រុង Cam Ranh ក៏បានរៀបចំ
បណ្ដាថ្នាក់រៀនតូរតន្ត្រីគូគំនូរសំរាប់កុមារទៀតផង។ ក្រោយរយៈពេល៩ខែរៀន
សូត្រនៅសាលា អាចនិយាយបានថានេះជារយៈពេលគួរឲ្យទាក់ទាញបំផុតក្នុងឆ្នាំចំពោះប្អូនៗកុមារ។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំ
សង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមក
កម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង
វៀតណាមលេខ៤៥ Ba Trieu HaNoi ឬEmail:VOV5khmer@yahoo.com.vn។ ព័ត៏មាន
ទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕