សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

(VOVworld)-លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបាន
ជួបមិត្តអ្នកស្តាប់ក្នុងនាទីប្រអប់សំបុត្រពេលនេះ។ ប្រការពិសេសគឺថ្ងៃនេះជាថ្ងៃ១៤
កុម្ភៈ ជាទិវានៃក្តីស្រឡាញ់និងត្រូវបានគេចាត់ទុកថាជាទិវាសម្រាប់មនុស្សដែល
កំពុងស្រឡាញ់គ្នា។នៅវៀតណាម ក្នុងទិវានេះ គូរស្រករនានាក៏បានរៀបចំពិធីបុណ្យ
នៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈនេះតាមរបៀបខុសដោយឡែកពីគ្នាដែរ។ សូមអញ្ជើញ​
លោកអ្នកបនាងស្វែងយល់លក្ខណៈដោយឡែកនេះតាមរយៈបទយកការណ៍របស់
អ្នកស្រី Bich Ngoc។

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ - ảnh 1
ទិវាបុណ្យនៃក្តីស្រឡាញ់ជាឱកាសម្រាប់មជ្ឈដ្ឋានយុវជនផ្ញើរនូវក្តីស្រឡាញ់រាប់អាន


        ទិវា Valentine ថ្ងៃទី១៤កុម្ភៈឬគេហៅថាទិវាបុណ្យនៃក្តីស្រឡាញ់ មិនត្រឹមតែជាទិវា
សម្រាប់លើកដំកើងលក្ខណៈរ៉ូមែនទិកប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់លើក
ដំកើងក្តីស្រឡាញ់និយាយរួមនិងក្តីស្រឡាញ់សម្រាប់ខ្លួនឯង សម្រាប់មិត្តភក្តីនិង
សម្រាប់សាច់ញ្ញតិជុំវិញយើង។ ហេតុដូច្នេះ ក្នុងទិវានៃក្តីស្រឡាញ់នេះ យើងអាចផ្ញើ
នូវក្តីស្រឡាញ់និងការដឹងគុណចំពោះអ្នកនៅក្បែខ្លួនយើង។ នោះអាចជាបងប្អូន
មិត្តភក្តិ សហការី សម្បីតែនោះជាមនុស្សដែលយើងស្គាល់តាមផ្លូវក៏ដោយ។ផ្កា
កុលាបមួយទង់ ឬផ្កា Tulip ចំរុះព័ណ៍នាំចូលពីបរទេសនោះ គឺជាជម្រើសរបស់
មនុស្សគ្រប់រូបដែលកំពុងមានក្តីស្រឡាញ់គ្នា។ កញ្ញា Tran My Duyen នៅទី ក្រុង
ហាណូយសំណេះសំណាលថា៖

        “នាងខ្ញុំមិនទាន់ដឹងថានឹងទទួលបានកាដូអ្វីនៅឡើយ ប៉ុន្តែ ចំពោះនាងខ្ញុំវិញ
នៅពេលដែលស្រឡាញ់គ្នា យើងនឹងដឹងថា អ្នកដែលយើងស្រឡាញ់ចូលចិត្តអ្វី
និងបារម្ភអំពីអ្វី។ នៅពេលដែលគាត់មានសេចក្តីសុខគឺយើងក៏មានអារម្មណ៍ដូច្នេះ
ដែរ។ ហើយ មានសេចក្ដីស្រឡាញ់ស្រស់ស្អាតនោះក៏ជាកាដូល្អបំផុតដែរ”។

        អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមិនត្រឹមតែមិត្តបុរសរៀបចំកាដូជូននារី
របស់ខ្លួនប៉ុណ្ណោះទេ ហើយបច្ចុប្បន្ននេះ មានមិត្តស្រីច្រើននាក់ក៏បានត្រៀមរៀប
ចំកាដូ សម្រាប់សង្សារបស់ខ្លួនដែរ។​ដូចជាកំលោះ Nguyen Van Cuong និងកញ្ញា
 Nguyen Mai Anh ដែលស្រឡាញ់គ្នាររយៈពេល៣ឆ្នាំហើយ ប៉ុន្តែគូស្រករនេះពុំ
ដែលបានទទួល ទិវានៃក្តីស្រឡាញ់ជាមួយគ្នាទេ។​តាមនោះ នៅទិវានេះ Mai Anh
បានរៀបចំកាដូ មួយផ្ញើឲ្យសង្សា ពេលខ្លះជាកន្សែងមួយនាងប៉ាក់ខ្លួនឯងនិង
ពេលខ្លះជាប្រអប់ស្ក  Socola ក៏ដោយនាងធ្វើខ្លួនឯងដែរ។ រីឯយុទ្ធជនវ័យក្មេង
Van Cuong  ក៏មិនទុកឲ្យ មិត្តស្រីរបស់ខ្លួនអន់ចិត្តទេ ទិវានៃក្តីស្រឡាញ់ឆ្នាំណាក៏
ដោយ ក៏គាត់តែងនាំមកភាព ចៃដន្យជូនឲ្យសង្សា Mai Anhដែរ។ យុវជន Van
Cuong បានចែករំលែកថា៖

        “ខ្ញុំកំពុងធ្វើការហើយការងាររបស់ខ្ញុំគឺមិនតម្រូវឲ្យប្រើប្រាស់ទូរស័ព្ទទេ។ ប៉ុន្តែ
ខ្ញុំ បាននិពន្ធកំណាព្យមួយបទផ្ញើអ្នកនៅផ្ទះហើយ។ ចំនឹងទិវា Valentine ខ្ញុំនឹងពឹង
អ្នក មាក់ផ្ញើឲ្យសង្សា។​នោះជាក្តីស្រឡាញ់និងមនោសញ្ចតនារបស់ខ្ញុំជូនចំពោះមិត្ត
ស្រី”។

        ប្រសិនបើដើរលេង មើលកុន និងចូលរួមបណ្តាសកម្មភាពសម្រាប់គូរស្នេហ៍ត្រូវ
ជាជម្រើសរបស់មជ្ឈដ្ឋានយុវជនក្នុងទិវានៃក្តីស្រឡាញ់នោះ ប៉ុន្តែចំពោះនិស្សិតពីរ
នាក់នៅមហាវិទ្យាល័យហាណូយ លោក Tran Bao Anh និងកញ្ញា Vu Thanh Mai វិញ
គឺពួកគាត់បានរៀបចំទិវានេះយ៉ាងរ៉មែនទិកដោយឡែករបស់ខ្លួន។ ពោលគឺ កញ្ញា
Thanh Mai នឹងរៀបចំអាហារមួយពេលសម្រាប់ពីរនាក់ ហើយ Bao Anh នឹង ទៅជ្រើស
រើសសៀវភៅមួយក្បាលដែលនាងពេញចិត្តដើម្បីអានឲ្យនាងស្តាប់។ Bao Anh សំណេះសំណាលថា៖

        “ខ្ញុំក៏បានរៀបចំគោលគំនិតសម្រាប់ទិវា Valentine ។ ប៉ុន្តែខ្ញុំគិតថា ពេលដែល
 ស្រឡាញ់គ្នានោះ គឺថ្ងៃណាក៏ជាថ្ងៃ Valentine ដែរ ហើយមិនមែនតែធ្វើអំពើល្អដាក់
គ្នាក្នុងទិវានៃក្តីស្រឡាញ់តែប៉ុណ្ណោះទេ គឺថ្ងៃធម្មតាក៏អាចនាំមកជូនគ្នាប្រការពិសេស
 ដែរ”។

        អាចនិយាយបានថា Valentine ជាទំនៀមទម្លាប់នាំចូលពីបរទេសប៉ុន្តែកំពុង
 ក្លាយទៅជាសកម្មភាពក្នុងជីវភាពរសនៅប្រចាំថ្ងៃ។ ទោះបីជាក្តីស្រឡាញ់មិនមែន
តែរ៉ូមែនទិកក្នុងថ្ងៃតែមួយនោះ ប៉ុន្តែចំពោះមនុស្សគ្រប់រូប ទិវា Valentine គឺពោរ ពេញ
ទៅដោយអត្តន័យដោយសារនោះក៏ជាទិវាចាប់ផ្តើមនូវមនោសញ្ចេតនាយ៉ាង ល្អប្រ
សើទៀតផង។ ចំពោះមិត្តដែលកំពុងនៅលីវវិញ ទិវានេះនឹងជាឱកាសសម្រាប់
ឆ្លើយសារភាពនូវមនោសញ្ចេតនារបស់ខ្លួនឬស្វែងរកគូស្រកររបស់ខ្លួន។

        លោកអ្នកនាងជាទីមេត្រី។ ខាងលើនេះយើងខ្ញុំទើបធ្វើការជូនលោកអ្នកនាង
នូវសកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវានៃក្តីស្រឡាញ់។ សង្ឃឹមថា
មិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មាននេះ។ រាល់សំណួររបស់ប្រិយមិត្ត សូម
ផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសា បរទេស
 វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធា នីហាណូយឬ
 email៖ vov5khmer@yahoo.com.vn។នាទីប្រអប់មិត្តអ្នកស្ដាប់របស់ យើងខ្ញុំសូម
បញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ