ស្គរ Com - ឧបករណ៍ភ្លេងប្រជាប្រិយដ៏វិសេលវិសាលមួយរបស់វៀតណាម

ស្គរ Com - ឧបករណ៍ភ្លេងប្រជាប្រិយដ៏វិសេលវិសាលមួយរបស់វៀតណាម - ảnh 1
កុមារៗសម្ដែងស្គរឆៃយ៉ាំ

(VOVworld) - ចាប់ផ្ដើមមានវត្តមាននៅវៀតណាមតាំងពីសតវត្សន៍ទី១០មកស្គរ
Com (ស្គរ ឆៃយ៉ាំ)បានក្លាយទៅជារូបភាពដ៏ជិតស្និទ្ធិជាមួយប្រជាជនវៀតណាម
គ្រប់រូប។វា បានចូលក្នុងបទចម្រៀងប្រជាប្រិយ ហើយជាឧបករណ៍ភ្លេងដែលមិន
អាចខ្វះបាន ក្នុងជីវភាពរស់នៅដូរតន្រ្តីប្រជាប្រិយវៀតណាម។ស្គរឆៃយ៉ាំមានផ្ទៃ
សង្ខាងដែលមាន វិជ្ឈមាត្រដូចគ្នាគឺប្រហែល១៥សង់ទីម៉ែត្រ។ផ្ទៃស្គរត្រូវបានធ្វើ
ពាសដោយ ស្បែកក្របីឬស្បែកគោ។តួរស្គរបានធ្វើដោយឈើដែលមានប្រវែង
ចំនួន៦០ សង់ទីម៉ែត្រ។គេតែងតែពាក់ស្គរនៅមុខពោះដោយខ្សែស្បែកមួយព្យួរ
លើក ហើយ ប្រើដៃទះលើផ្ទៃស្គរទាំងសង្ខាង។ដើម្បីបកស្រាយអំពីឈ្មោះស្គរឆៃយ៉ាំ
នៃឧបករ ណ៍ភ្លេងនេះ លោក Duc Khang ជាងធ្វើស្គរមួយនាក់នៅភូមិស្គរ Doi Tam
ស្រុក Duy Tien ខេត្ត Ha Nam ភាគខាងជើងវៀតណាមបានឲ្យដឹងថា៖
“ជាធម្មតានៅពេលទះលើផ្ទៃស្គរទាំងសង្ខាងនិងបញ្ចេញសូរសម្លេងដូចគ្នា។ប៉ុន្តែ
មុននេះ ជីដូនជីតាបានគិតចេញរបៀបទប់សម្លេងបញ្ចេញពីផ្ទៃស្គរនិមួយៗខុសពី
គ្នាដោយយកបាយកិនឲ្យម៉ត់ប៉ាតចំកណ្ដាលពីលើផ្ទៃស្គរមួយ ធ្វើឲ្យសម្លេង
បញ្ចេញពីផ្ទៃ នេះទាបជាង ចំណែកផ្ទៃមួយទៀតបញ្ចេញសម្លេងខ្ពស់ជាង ដូច្នេះ
ហើយគេហៅ វាជាស្គរឆៃយ៉ាំ។ប៉ុន្តែនាបច្ចុប្បន្ន គេមិនប្រើបាយទៀតឡើយ តែ
ប្រើដុំ ស្នោរតូចមួយដោយសារប្រសិនបើគេប៉ាតបាយ នឹងងាយទាក់ទាញសត្វ
កណ្ដុរមក បំផ្លាញផ្ទៃស្គរនោះ”។
ស្គរ Com - ឧបករណ៍ភ្លេងប្រជាប្រិយដ៏វិសេលវិសាលមួយរបស់វៀតណាម - ảnh 2
ស្គរឆៃយ៉ាំជាឧបករណ៍ភ្លេងដែលមិនអាចខ្វះបាន ក្នុងជីវភាពរស់នៅដូរតន្រ្តីប្រជាប្រិយវៀតណាម។

អាចនិយាយថា ស្គរឆៃយ៉ាំជាឧបករណ៍ភ្លេងពោរពេញទៅដោយលក្ខណៈប្រជា
ប្រិយរបស់វៀតណាម។បទចម្រៀងប្រជាប្រិយ “ស្គរឆៃយ៉ាំ” ដោយមានបទភ្លេង
សាមញ្ញ ងាយច្រៀងនឹងជានិច្ចកាលបន្លឺឡើងក្នុងព្រលឹងរបស់ជំនាន់កុលបុត្រ
កុលធីដាប្រទេសវៀតណាមទាំងឡាយ។ សង្ឃឹមថា អស់ប្រិយមិត្តពេញចិត្តជា
មួយព័ត៌មានពោលខាងលើ។រាល់សំណួរ របស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន
៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត
ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5
khmer@yahoo.com.vn។នាទី ប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹម
នេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ