សេចក្ដីជូនពរឆ្នាំថ្មី២០១៧របស់អគ្គនាយកវិទ្យុផ្សាយសម្លេងវៀតណាមលោក Nguyen The Ky

សេចក្ដីជូនពរឆ្នាំថ្មី២០១៧របស់អគ្គនាយកវិទ្យុផ្សាយសម្លេងវៀតណាមលោក Nguyen The Ky - ảnh 1
អគ្គនាយក ​ VOV លោក Nguyen The Ky

(VOVworld) - លោកអ្នកនាងនិងប្រិយមិត្តលើទូទាំងពិភពលោក និងបងប្អូន
ជនជាតិវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅឯបរទេសជាទីមេត្រី!
ពីហាណូយ រដ្ឋធានីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមសំដែង
នូវការគោរពដ៏ ខ្ពង់ខ្ពស់សាជាថ្មី និងសេចក្ដីជូនពរឆ្នាំថ្មី២០១៧ប្រកបដោយសុខភាព
ល្អ សុភ មង្គលនិង ជ័យជម្នះ។សូមប្រសិទ្ធពរឲ្យមនុស្សលោករស់នៅប្រកបដោយ
ភាពសុខសាន្ត សន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព។
ឆ្នាំ២០១៦ទើបនឹងបានកន្លងផុតទៅដោយមានអំណរសប្បាយរីករាយផងនិង
ទុក្ខព្រួយផង។ចំពោះវៀតណាម នេះជាឆ្នាំដែលប្រទេសជាតិផ្ដោតការយកចិត្តទុក
ដាក់ជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យតាំងពីនយោបាយ សេដ្ឋកិច្ច​រហូត
ដល់វប្បធម៌ សង្គម សន្តិសុខការពារជាតិនិងកិច្ចការបរទេស។ម៉ាក្រូសេដ្ឋ កិច្ចមាន
ស្ថិរភាព តំលៃ GDP កើនឡើង៦,២១% មានសហគ្រាសជាង១១ហ្មឺន អង្គភាពដែល
ត្រូវបានបង្កើតថ្មី ដែលជាកំរិតខ្ពស់បំផុតតាំងពីមុនមក ប្រភពទុនវិនិ យោគពីបរទេស
 (FDI)ទទួលបាន១៦ពាន់លានដុល្លាអាមេរិក ទទួលស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិ
ជាង១០លាននាក់ បុព្វហេតុកាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន ទប់ទល់នឹងបម្រែ
បម្រួលអាកាសធាតុទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។សិទ្ធិមនុស្សបន្តត្រូវបាន
អះអាងនិងគោរព។បុព្វហេតុការពារឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដី
រក្សារឹងមាំបរិយាកាសសន្តិភាពដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិក៏ត្រូវបានជំរុញយ៉ាង
ខ្លាំងក្លា។
វៀតណាមបន្តបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយប្រទេសនិង
អង្គការ អន្តរជាតិជាច្រើន បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាព
អឺរ៉ុប (EU) សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងកូរ៉េខាងត្បូង ត្រូវបានចុះហត្ថលេខា
 សកម្មចូលរួមកសាងសហគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បង្កើន
ទំនាក់ទំនងជាមួយប្រទេសជិតខាងដូចជាឡាវ កម្ពុជា មហាអំណាចដូចជាចិន
អាមេរិក រុស្ស៊ី ជប៉ុន និងឥណ្ឌាជាដើម។
ទំនាក់ទំនងរវាងមាតុភូមិវៀតណាមជាមួយអាណិកជនវៀតណាមនៅឯបរ
ទេសបន្តត្រូវបានរឹតបន្តឹង។ ក្នុងឋានៈជាស្ថាប័នសារព័ត៌មានជួរមុខរបស់រដ្ឋាភិ
បាលនិងប្រជាជនវៀតណាមនោះ​ វិទ្យុផ្សាយសម្លេងវៀតណាម ជាពិសេសគឺ
កាណាល់ជាតិផ្សាយជាភាសាបរទេស (VOV៥) ជានិច្ចកាលមានមោទនភាពជា
ស្ពានតភ្ជាប់ដ៏រឹងមាំរវាងវៀតណាមនិង ពិភពលោកក៏ដូចជា រវាងមាតុប្រទេសនិងអាណិកជនវៀតណាម។
វិទ្យុសម្លេងវៀតណាមសូមគោរពថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់អន្តរ
ជាតិ ជនរួមជាតិវៀតណាមនៅឯបរទេសដោយបានផ្សាភ្ជាប់ជាមួយនឹងVOV
បានផ្ដល់ មតិដើម្បីVOVលើកកំពស់ដោយឥតឈប់ឈរនូវគុណភាពខ្លឹមសារ
រូបភាពនិង វិសាលភាពរលកវិទ្យុ។សេចក្ដីស្រឡាញ់និងការជឿទុកចិត្តរបស់
លោកអ្នកនាង ប្រិយមិត្តនិងអាណិកជន វៀតណាមទាំងអស់ជានិច្ចកាលជាការ
លើកទឹកចិត្តដ៏ធំធេងដើម្បីយើងខ្ញុំខំប្រឹងប្រែងថែមទៀត ដើម្បីក្លាយទៅជាមិត្តភក្តិ
ស្និទ្ធស្នាលនិងគួរឲ្យជឿទុកចិត្តរបស់ លោកអ្នកនាងនិងប្រិយមិត្ត។
សូមប្រសិទ្ធពរឲ្យឆ្នាំ២០១៧ប្រកបដោយសំណាងល្អ សុភមង្គលគ្រប់ប្រការ!

ប្រតិកម្មទៅវិញ

ផ្សេងៗ