សប្ដាហ៍ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រជាង៣០០មកពីប្រទេសនិងតំបន់ដែនដីជាច្រើន ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១របស់មិត្តអ្នកស្ដាប់កម្ពុជា។
ក្នុងកម្មវិធីសប្ដាហ៍នេះ យើងខ្ញុំសូមផ្ដល់ជូន លោកអ្នកនាងនិងប្រិយមិត្តទាំងអស់នូវអត្ថបទប្រឡងដែលមានចម្លើយល្អ បំផុតសម្រាប់សំណួរលេខ៤ស្ដីពីប្រធានបទពាក់ព័ន្ធដល់បណ្ដាបេតិកភណ្ឌ វប្បធម៌អរូបីយ៍របស់វៀតណាមដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់។
លំហវប្បធម៌គង់ឃ្មោះ Tay Nguyen ត្រូវបាន UNESCO ទទួលស្គាល់នាឆ្នាំ២០០៨។ |
អាចនិយាយបានថា នេះជាសំណួរដែលទទួលបានចម្លើយ ដោយមានខ្លឹមសារសម្បូរបែបនិងគួរឲ្យទាក់ទាញបំផុតពីមិត្តអ្នកស្ដាប់។ អត្ថបទប្រឡងភាគច្រើនបានរៀបរាប់ឈ្មោះត្រឹមត្រូវនូវបេតិកភណ្ឌយ៉ាង ហោចណាស់ចំនួន៥ក្នុងចំណោមបេតិកភណ្ឌវប្បធម៌អរូបីយ៍វៀតណាមទាំង១៣ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO។ ជាពិសេស មិត្តអ្នកស្ដាប់ ជាច្រើនបានរៀបរាប់ឈ្មោះយ៉ាងត្រឹមត្រូវនិងគ្រប់គ្រាន់នូវបេតិកភណ្ឌទាំង ១៣នោះ គឺ៖ ពិធីការ Then របស់ជនជាតិ Tay Nung Thai ត្រូវបានទទួល ស្គាល់នាឆ្នាំ២០១៩ សិល្បៈច្រៀង Bai choi នៅតំបន់ភាគកណ្ដាល ត្រូវបាន ទទួលស្គាល់នាឆ្នាំ២០១៧ ការអនុវត្តជំនឿធ្វើសក្ការៈបូជាព្រះម៉ែ Tam Phu របស់ជនជាតិវៀតណាម ត្រូវបានទទួលស្គាល់នាឆ្នាំ២០១៦ ពិធីការនិង ល្បែងទាញព្រ័ត្ររបស់វៀតណាមនិងរបស់ប្រទេសផ្សេងចំនួន៣ទៀត គឺកម្ពុជា ហ្វីលីពីននិងកូរ៉េខាងត្បូង ត្រូវបានទទួលស្គាល់ព្រមគ្នាតែមួយនៅឆ្នាំ ២០១៥ ការច្រៀង បទចម្រៀងប្រជាប្រិយ vi, giam Nghe Tinh ត្រូវបាន ទទួលស្គាល់នាឆ្នាំ២០១៤ ការច្រៀងបទ ចម្រៀង Don ca tai tu តំបន់ ភាគខាងត្បូង ត្រូវបានទទួលស្គាល់នាឆ្នាំ២០១៣ ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបានទទួលស្គាល់នាឆ្នាំ២០១២ ការច្រៀងបទចម្រៀង Xoan ត្រូវបានទទួលស្គាល់នាឆ្នាំ២០១១ ពិធីបុណ្យ Giong នៅវិហារ Phu Dong និងវិហារ Soc ត្រូវបានទទួលស្គាល់នាឆ្នាំ២០១០ សិល្បៈច្រៀងបទចម្រៀង Tru ត្រូវបានទទួលស្គាល់នាឆ្នាំ២០០៩ ការច្រៀងបទចម្រៀង Quan ho របស់ខេត្ត Bac Ninh ត្រូវបានទទួលស្គាល់នាឆ្នាំ២០០៩ លំហវប្បធម៌គង់ឃ្មោះ Tay Nguyen ត្រូវបានទទួលស្គាល់នាឆ្នាំ២០០៨និងតន្ត្រីព្រះរាជទ្រព្យ Hue ត្រូវបានទទួលស្គាល់នាឆ្នាំ២០០៨។
គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺក្រៅពីការរៀបរាប់ឈ្មោះ មិត្តអ្នកស្ដាប់ជា ច្រើនថែមទាំងផ្ដល់ព័ត៌មានបន្ថែមឬរូបថតបញ្ជាក់ស្ដីពីបេតិកភណ្ឌទាំងនេះ ឬក៏វិភាគគោលនយោបាយនិងការងារអភិរក្សបេតិកភណ្ឌរបស់វៀត ណាមផងដែរ។ ចម្លើយរបស់បណ្ដាមិត្តមិនត្រឹមតែសរឲ្យឃើញនូវចំណេះ ដឹងដ៏ទូលំទូលាយអំពីវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវ សេចក្ដីស្នេហារបស់បណ្ដាមិត្តចំពោះវៀតណាមទៀតផង។
យើងនឹងបន្តកម្មវិធីសប្ដាហ៍នេះជាមួយនឹងព័ត៌មានស្ដីពីវិស័យវប្បធម៌- ទេសចរណ៍។ ថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តមក ទស្សនាសារមន្ទីរវប្បធម៌ Sa Huynh នៅទីក្រុង Hoi An តាមសំណូមពរ របស់ មិត្តអ្នកស្ដាប់ សុខ សំណាង នៅប្រទេសកម្ពុជា។
ទិដ្ឋភាពនៅខាងក្នុងសារមន្ទីរវប្បធម៌ Sa Huynh។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ស្ថិតនៅផ្ទះលេខ ១៤៩វិថីដើរថ្មើជើង Tran Phu ទីក្រុង Hoi An ខេត្ត Quang Nam នោះ សារមន្ទីរវប្បធម៌ Sa Huynh ជាអាស័យដ្ឋានគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិនៅពេលអញ្ជើញមកទស្សនា។ បណ្ដាវត្ថុស្ថិតនៅតាមភូមិគ្រឹះ ស្អាតបែបស្ថាបត្យកម្មបារាំងនេះ បានធ្វើឲ្យរស់រានឡើងវិញនូវខឿនវប្បធម៌ អាយុកាល ២ ពាន់ឆ្នាំរបស់ក្រុមមនុស្សមួយក្រុមក្នុងចំណោមក្រុមមនុស្សដើម ដំបូងគេនៅវៀតណាម។ ក្រុមមនុស្ស Sa Huynh ជាសហគមន៍ជនវៀតណាម កាលពី១០០០ឆ្នាំមុនគ.ស រហូតដល់សតវត្សទី២ ជាក្រុមមនុស្សដំបូងគេ ដែលមកតាំងទីលំនៅតំបន់ភាគកណ្ដាល ហើយជាម្ចាស់នៃទីក្រុងកំពង់ផែរ Hoi An ដែលធ្លាប់មានទំនាក់ទំនងជាមួយ តំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌាខាង ត្បូងនិងចិនទាំងមូល។ សារមន្ទីរវប្បធម៌ Sa Huynh ត្រូវបានបង្កើតនាឆ្នាំ ១៩៩៥។ វត្ថុទាំង៩៤៦ដែលត្រូវបានដាក់តាំងបង្ហាញនៅទីនេះសុទ្ធតែជាវត្ថុ មកពីប្រភពដើមទាំងអស់។ មកទស្សនាទីនេះ មនុស្សម្នារកឃើញនិងស្វែងយល់អំពីវប្បធម៌ផ្នូរ ក្រឡជាអ្វី ស្វែងយល់អំពីជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី ជីវភាព សេដ្ឋកិច្ចសង្គមរបស់មនុស្សនាអតីតកាលយ៉ាងដូចម្ដ៉េច។ ពិសេសបំផុត នៅសារមន្ទីរគឺវិចិត្រសាលផ្នូរក្រឡនៃខឿនវប្បធម៌ Sa Huynh ដែលត្រូវបាន ថែរក្សាយ៉ាងល្អឥតខ្ចោះ។ វត្ថុបុរាណភាគច្រើននៅទីនេះត្រូវបានតុបតែង ដោយចម្លាក់និមិត្តរូបសាសនាឬគំនូរផ្កាភ្ញី សត្វដ៏ល្អប្រណិត។
សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តចំពោះព័ត៌មានដែល យើងខ្ញុំទើបផ្ដល់ជូន។កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាល់មនោ សញ្ចេតនា ការ រួមចំណែកមតិរបស់មិត្តអ្នកស្ដាប់ទាំងអស់ ហើយសង្ឃឹមថា ប្រិយមិត្តនឹង បន្តរួមដំណើរជាមួយយើងខ្ញុំនាពេលខាងមុខ។ រាល់សំណួរ មតិរបស់ប្រិយមិត្តសូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យ ដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail .com៕