​ស្ពក​ផ្លែឈើ ៥​ប្រភេទ​ថ្ងៃតេត

(VOVWORLD)លោកអ្នកនាងជាទីមេត្រី!
ក្នុងរយះពេល ២​សបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេស
នៃវិទ្យុ សំលេងវៀតណាមទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ ​ ២៧៥  របស់
មិត្តអ្នកស្តាប់ ពីប្រទេសចំនួន ៣៣  លើសកលលោក។ សូមអរគុណចំពោះ
អស់លោកអ្នកនាងដែល បានផ្ញើសម្បុត្រមកកម្មវិធី។​ក្នុងនាទី​ប្រអបសំបុត្រ
មិត្តអ្នកស្តាប់ពេលនេះតាម សំណូមពររបស់មិត្ត ស្រីនាងនៅ​សៀមរាប​នឹង
មិត្តអ្នកស្តាប់១ចំនួនផ្សេងទៀត យើងខ្ញុំសូមឧទ្ទេសនាមដោយត្រួសៗអំពី
ស្ពក​ Ngu Qua  ថ្ងៃតេតរបស់ប្រជាជន វៀតណាម។  

​ស្ពក​ផ្លែឈើ ៥​ប្រភេទ​ថ្ងៃតេត - ảnh 1

      
  មិត្តស្រីនាងនឹងអស់លោកអ្នកនាងជាទីមេត្រី។      
 ពេលដែលបុណ្យតេតមកដល់ម្តងៗ​គ្រប់គ្រួសារវៀតណាមសុទ្ធតែរៀប
ចំ​ទិញទំនីញ​នឹងតុបតែងលំអរផ្ទះសម្បែងទទួលបុណ្យតេត។​ នឹងប្រការដែល
មិនអាច ខ្វះបានក្នុងគ្រួសារជនវៀតណាមនិមួយៗ ក្នុងប៉ុន្មានថ្ងៃតេតគឺស្ពក​
Ngu qua (ផ្លែឈើ ៥ ប្រភេទ)។
តាមទស្សនះរបស់ប្រជាជន វៀតណាម Ngu មានន័យថា៖​​​៥​។ពីព្រោះ
ធម្មជាតិ ត្រូវបានបង្កើតឡើងដោយធាតុចំនួន ៥ ​​រួមមានធាតុ​លោហធាតុ
ឈើ ទឹក ភ្លើង​នឹង​ដី​។​  Qua មានន័យថា៖ផ្លែឈើ-និមិត្តរូបនៃភាពសម្បូរ
សប្បាយ បរិបូរ។​​ស្ពក​​ Ngu qua​ រួម មានផ្លែឈើ ៥​ ប្រភេទដែលបានរៀបចំ
ជារាងចេតិយ ​នឹងបានដាក់ចំនៅ​កណ្តាលតុជីដូនជីតា។​ប្រភេទផ្លែនិមួយៗ
មានអត្ថន័យពិសេសដោយឡែក។ឧទាហរណ៏៖​ផ្លែ ល្ហុងនាំមកនូវភាពសម្បូរ
ធូរធារ។ ផ្លែល្វា​-និមិត្តរូបនៃភាពបរិបូណ៏ខាងសុខភាព​ឬប្រាក់កាស។ ការដែល
ប្រជាជនវៀតណាមជ្រើសរើសផ្លែឈើ ៥​ប្រភេទដើម្បីសែន ព្រេន មានន័យ
ថា៖កសិផលទាំង​នេះជាលទ្ធផលរបស់កំលាំងកាយ ញើសរបស់ប្រជាកសិករ
 ដែលថ្វាយដី-មេឃ​ អ្នកតា​​ ជីដូនជីតាក្នុងពេលវេលាពិសិដ្ឋនៃឆ្នាំថ្មីដើម្បី
សម្តែងនូវទឹកចិត្តកតញ្ញូ​ ការដឹងឧបការគុណចំពោះជីដូនជីតា​នឹងបំណងចង់
ឲ្យ គ្រួសារទាំងឡាយជួបតែនឹងសេចក្តីសុខ ។អំ​Pham Thi Quyet  ពុទ្ធបរិស័ទ្ធ
វត្ត Quan Su ចែករំលែក៖ ​​​ស្ពក Ngu qua នេះ​មានព័ណ៏​ ចំនួន ៥ ខុសពីគ្នា។
នេះជាព័ណ៏ដែលមានស្រាប់ ក្នុងធម្មជាតិ។ព័ណ៏លឿងគឺព័ណ៏របស់ស្រូវ​។
 ព័ណ៏ខៀវគឺព័ណ៏របស់ស្លឹកឈើ​​ ជា ដើម។

​ស្ពក​ផ្លែឈើ ៥​ប្រភេទ​ថ្ងៃតេត - ảnh 2

ដោយយោងទៅតាមទស្សនះរបស់តំបន់និមួយៗដែលគែប្រើបណ្តាប្រភេទផ្លែឈើ
ខុសពីគ្នាដើម្បីរៀបចំជាស្ពក​​​ Ngu qua ។ ឧទាហរណ៏៖​ស្ពក Ngu qua របស់ជនវៀត
ណាម នៅ ភាគខាងជើង​​ជានិច្ឆកាលមានស្និតចេក​-​និមិត្តរូបនៃការថែរក្សា​របស់ដី-
មេឃ។​រីឯ​ស្ពកផ្លែឈើ​​របស់ជនវៀតណាមនៅភាគខាងត្បូងតែងតែមានផ្លែដូង​​ទៀប
ល្ហុងស្វាយ  ល្វា​នឹងផ្លែម្នាស់​ ៣ ​និមិត្តរូប នៃភាពសម្បូរធូរធារ។​ បង Nguyen Van Tuan
​​​   រស់នៅ  Linh Dam ​ឲ្យដឹងថា៖  ខ្ញុំរស់នៅឯបរទេសក្នុងរយះពេលជាច្រើនឆ្នាំ​នឹងក៏
ទទួលបុណ្យតេតឆ្ងាយពីស្រុក កំណើតជាច្រើនលើកដែរ។ខ្ញុំមានចំណាប់អារមណ៏
យ៉ាងខ្លាំង នឹងគោរពទំនៀមទំលាប់ទទួលបុណ្យតេតរបស់ជនវៀតណាមយើង។
កាលនៅតូច ខ្ញុំតែងតែជួយម្តាយរៀបចំស្ពក​ Ngu Qua។នេះជាទំនៀម ទំលាប់
ដ៏ល្អប្រពៃ​១។វារំលឹកយើង​ឲ្យចេះដឹងគុណចំពោះជីដូនជីតា។ ​​​​​​​​​​  

​ស្ពក​ផ្លែឈើ ៥​ប្រភេទ​ថ្ងៃតេត - ảnh 3


     មិត្តស្រីនាងនឹង​អស់លោកអ្នកនាងជាទីមេត្រី!        
សង្ឃឹមថា៖មិត្តពេញចិត្តជាមួយពត៏មានដូចពោលខាងលើ។ យើងខ្ញុំ
សង្ឃឹមនឹងទទួលបានសំបុត្រ នឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។
រាល់សំបុត្រនឹង មតិរួមយោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជា
ភាសារខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​
 Hoan Kiem -រដ្ឋធានី Hanoi ឬ Email : VOV5​khmer.@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ