សមាគមបណ្ដាវិនិយោគិនវៀតណាមនៅកម្ពុជា-AVIC។

សមាគមបណ្ដាវិនិយោគិនវៀតណាមនៅកម្ពុជា-AVIC។ - ảnh 1
AVIC បានប្រមូលផ្តុំអង្គភាពអាជីវកម្មវៀតណាមដែលមានតម្រូវការវិនិយោគទៅប្រទេសកម្ពុជា (baodautu.vn)


Vovworld-ក្នុងថានះជាស្ពាន​​​  AVIC បានប្រមូលផ្តុំអង្គភាពអាជីវកម្មវៀតណាម
ដែលមានតម្រូវការវិនិយោគទៅប្រទេសកម្ពុជាក្រោមការបញ្ជាណែនាំរួមនិងមាន
ការ​​ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងដំណើរលាតត្រដាងអនុវត្តគំរោងការណ៍នានា។

        នាថ្ងៃទី៧ធ្នូឆ្នាំ២០០៩សម្ព័ន្ឋសមាគមបណ្តាវិនិយោគិនវៀតណាមនៅកម្ពុជា 
ត្រូវបានបង្កើតឡើងដោយមានការព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាពមានផល​ប្រយោជន៍ដូចគ្នាគោរពច្បាប់វប្បធម៌​របស់ប្រទេសកម្ពុជា។ កាលពីឆ្នាំ២០០៩ដល់២០១៣សកម្មភាពវិនិយោគនៃបណ្តា អង្គភាពអាជីវកម្មវៀតណាម​នៅ​ប្រទេសកម្ពុជាទទួលបានលទ្ឋផលល្អរួមចំណែក
ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៍ចីរភាពរបស់ប្រទេសកម្ពុជា។ បណ្តាអង្គភាព
អាជីវកម្ម​វៀតណាមបាននឹងកំពុងវិនិយោគទៅលើវិស័យទូរគមនាគមន៍ អាកាស
ចរណ៍ ធនាគារ​ កសិកម្មឧស្សាហកម្មថាមពលនិងទេសចរណ៍។ នោះជាវិស័យ
សំខាន់ៗ ដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រមូលផ្ដុំអភិវឌ្ឍន៍។ វិស័យទាំងនេះបាន​
និងកំពុង​បង្កើតការងារធ្វើស្ថេរភាពសំរាប់ពលកររាប់ពាន់នាក់ក្នុងនោះភាគច្រើន
ជាជនរួមជាតិ​ជា​ជនជាតិភាគតិចនៅតំបន់លំបាកនៅប្រទេសកម្ពុជា។ លោក Tran
Bac Ha -ប្រធានសម្ព័ន្ធសមាគមវិនិយោគិនវៀតណាមនៅកម្ពុជាបានឲ្យដឹងថា៖

        “យើងខ្ញុំមានផែនការវិនិយោគដល់ឆ្នាំ២០១៥និងទិសដៅដល់ឆ្នាំ២០២០។ ការ​វិនិយោគរបស់យើងខ្ញុំត្រូវមានលក្ខណៈចីរភាពសុវត្ថិភាពនិង​ប្រសិទ្ធភាព។ យើងខ្ញុំ
ក៏បែងចែកវិនិយោគិនធំៗមានសមត្ថភាពបទពិសោធន៍និង​កិត្យានុភាព​ធ្វើអធិបតី
ក្នុងវិស័យនីមួយៗ។”

         មិនគ្រាន់តែជាស្ពានតភ្ជាប់សំរាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាម ក្នុង​ដំណើរធ្វើការជាមួយក្រសួង ស្ថាប័នទាក់ទិននានារបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង
AVIC នៅផ្ដល់ព័ត៍មានអំពី​សភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បណ្ដាឱកាស
សហប្រតិបត្តិការនិងគំរោងការវិនិយោគ…ជាដើម។ គិតតាំងពីពេលបង្កើតដល់​ថ្ងៃទី៣១ធ្នូឆ្នាំ២០១៣កន្លងទៅ AVIC មានគំរោងការវិនិយោគជាង​៧០​នៅកម្ពុជា
ដោយទុនវិនិយោគសរុបជាង៣ពាន់លានដុល្លារអាមេរិកកើនជា៧ដងបើប្រៀបនឹង
ចំនួនទុនវិនិយោគនិង៣ដងនៃចំនួន​គំរោងការមុនឆ្នាំ២០០៩។ នាំវៀតណាមឈាន
ឡើងឈរលំដាប់ថ្នាក់ទី៥​ក្នុងចំណោមវិនិយោគិនបរទេសនៅកម្ពុជា។ ដើម្បី AVIC ធ្វើសកម្មភាពប្រកប​ដោយ​​ប្រសិទ្ធភាពខ្ពស់ជាងក្នុងប៉ុន្មានឆ្នាំខាងមុខ លោក Tran
Bac Ha បានចាត់ទុកថា៖

        “រីឯការទទួលខុសត្រូវរបស់រដ្ឋាភិបាល​ត្រូវជាក់ស្ដែងបនីយកម្មក្របខ័ណ្ឌ​កត្តិយុត្តិបង្កើតស្ថិរភាពក៏ដូចជាទំនុកទុកចិត្តរឹងមាំនិងជឿជាក់សំរាប់វិនិយោគិន ទន្ទឹមនឹងនោះនាំចេញយន្តការគោលនយោបាយជួយឧបត្ថម្ភទាន់ពេលវេលាសំរាប់
អង្គភាពអាជីវកម្ម។ប្រការសំខាន់គឺវៀតណាម​និង​កម្ពុជាត្រូវពន្លឿនការចរចារដើម្បី​ឈានទៅការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ។”

        ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៤នេះ ប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា
កំពុងមានសកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥នៃទិវា
ប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ។ រាល់លទ្ធផលក្នុងអំឡុង៤ឆ្នាំកន្លង​មក​​របស់អង្គភាពអាជីវកម្មវៀតណាមរបស់ AVIC ដូចជាផ្កាស្រស់ស្អាតរួម​ចំណែក​ក្នុងសេចក្តីសប្បាយរីករាយរួមរបស់ប្រជាជាតិទាំងពីរ នាំទំនាក់ទំនងសហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរឈានទៅដំណាក់កាលថ្មីមានចរិតលក្ខណៈស៊ីជម្រៅនិង
លើគ្រប់វិស័យ។

        លោកអ្នកនាងជាទីមេត្រី!

        ជាបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ មុនពេលប្រកាសចំលើយ​នៃសំនួរក្នុងខែកន្លងទៅគឺ គិតមកដល់ខែធ្នូឆ្នាំ២០១៣ វៀតណាមឈរលំដាប់ថ្នាក់​
ទី​ប៉ុន្មានក្នុងចំណោមវិនិយោគិននៅកម្ពុជា យើងខ្ញុំសូមជូនពរមិត្តបុប្ផានៅរាជធានី​ភ្នំពេញដែលមានចំលើយត្រឹមត្រូវគឺវៀតណាមរៀបចំណាត់ថ្នាក់ទី៥ក្នុងចំណោម​វិនិយោគិននៅកម្ពុជាក្នុងឆ្នាំ២០១៣។​មិត្តបុប្ផានឹងបានទទួលកាដូររបស់កម្មវិធី។ ប៉ុន្តែយើងខ្ញុំនៅទទួលចំលើយរបស់មិត្តអ្នកស្ដាប់ដោយផ្អែកតាមត្រាប្រៃសណី។

        ដើម្បីបញ្ចប់នាទីពេលនេះ សូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរក្នុង
ខែគឺ៖ ក្នុងឆ្នាំ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាមនិង
កម្ពុជា​ ស្រូបយកប៉ុន្មានអត្រាភាគរយក្នុងតំលៃប្រាក់ពាណិជ្ជកម្មសរុបនៅកម្ពុជា។​
សង្ឃឹមថា ជាមួយសំនួរនេះ យើងខ្ញុំនឹងទទួលចំលើយជាច្រើនរបស់មិត្តអ្នកស្ដាប់។ រាល់ចំលើយសំបុត្រ email ​សូមផ្ញើមក​អាស័យដ្ឋាន​៖ កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ ​vov5khmer@yahoo.com.vn។  ចំលើយ
ត្រូវនិមួយៗនឹងទទួលបានការដូរពិសេសមួយពីកម្មវិធី​ជាភាសារខ្មែរ​នៃ​វិទ្យុសម្លេង
វៀតណាម។ សួរស្តី!

ប្រតិកម្មទៅវិញ

ផ្សេងៗ