សារមន្ទីឧបករកសិកម្មរបស់គ្រួសារមួយនៅទីក្រុងហាណូយ។

សារមន្ទីឧបករកសិកម្មរបស់គ្រួសារមួយនៅទីក្រុងហាណូយ។ - ảnh 1
សារមន្ទីឧបករកសិកម្មរបស់គ្រួសារមួយនៅទីក្រុងហាណូយ។ (danviet.vn)



        Vovworld-ក្រោយរយៈពេល៣០ឆ្នាំស្វះស្វែងរកសម្រាំងបណ្ដាឧបករប្រើ
ប្រាស់ក្នុងការធ្វើពលកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ រហូតមក
ដល់ពេលនេះ លោក Tran Phu Son (ផ្ទះលេខ៣ច្រក៤៩វិថី Van Ho ២ សង្កាត់ Le
Dai Hanh ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ)ជាម្ចាស់កម្មសិទ្ធិវត្ថុតាងដ៏មាន
តំលៃជាង៥០០។

        ចំពោះលោកនោះ សារមន្ទីរអំពីឧបករផលិតកម្មនិងជីវភាពរស់នៅប្រចាំ​ថ្ងៃ​របស់កសិករនៅដំបន់វាលទំនាប Bac Bo គឺជាកូនស្មារតីតាំងពីពេលលោកចូល
និវត្តមក។ ពេលមានអ្នកណាសួរលោកតែងតែមានមោទនភាពនិយាយ​ដោយ
អំនួតជា​មួយជនគ្រប់រូបអំពីកូននោះ។ លោកឲ្យដឹងថា៖

        “ចាប់តាំងពីឆ្នាំ១៩៨៥មក ខ្ញុំទៅពិសារពិធីបុណ្យនៅ Bac Ninh នោះ ម្ចាស់ផ្ទះ​បានស្រែកបោះចោលត្បាល់កិនស្រូវចោលទៅសួនច្បារ។ ខ្ញុំបានឃើញវាស្អាត
និងសួរថា​ហេតុអ្វីដែលលោកបោះចោលវានោះ។ លោកបានឲ្យដឹងថា ឥឡូវនេះ
មាន​ម៉ាស៊ីន​ហើយ។ ខ្ញុំសូមគាត់យកមកទៅផ្ទះ។ មកដល់ផ្ទះខ្ញុំគិតថា ដូច្នេះគឺ
ប្រជា​កសិករ​នឹង​ក្រវាត់ចោលឧបករកសិកម្មមុននេះទាំងអស់ដើម្បីជំនួសដោយ
ម៉ាស៊ីន។ តើយើងគួរ​ស្រាវជ្រាវប្រមូលសម្រាំងបណ្ដាឧបកររបស់ប្រជាកសិករ។”

         សារមន្ទីររបស់លោកជាកន្លែងតែមួយគត់ដែលបានរក្សាប្រវត្តិសាស្ត្រផលិត
នង្គ័លរបស់ប្រជាជាតិវៀតណាមនោះគឺនង័្គលផាលតូច នង្គ័លផាលតូចកែច្នៃ ​
នង្គ័លកែច្នៃ៥១​(ផលិតនាឆ្នាំ១៩៥១) និងនង្គ័លកែច្នៃ៥៨(ផលិត​នាឆ្នាំ​១៩៥៨)។  តាំងពីពេលបង្កើតនាឆ្នាំ២០០៤មក សារមន្ទីររបស់លោក Son បាន​ទាក់ទាញ
ភ្ញៀវនៅក្នុងនិងក្រៅប្រទេសជាច្រើនមកទស្សនា។​ មកដល់សារមន្ទីរ​របស់​លោក ទស្សនិកជនមិនត្រឹមតែបានទស្សនាប៉ុណ្ណោះទេ ថែមទាំងបានប្រើ​ សាកល្បង
បណ្ដាឧបករណ៍នៅទីនេះទៀតផង។ លោក Tran Phu Son បានឲ្យដឹង​បន្ថែម​ទៀត
ថា៖

        “ប្រសិនបើចង់ឲ្យគេទាក់ទងជាមួយវត្ថុមុននេះនោះ គេក៏ត្រូវបានស្ទាប បាន​
សាក។ ឧទ្ទាហរណ៍បានសាកកិនស្រូវ បានស្លៀក់ពាក់អាវស្លឹកជាដើម។ គេបាន​
ចូលចិត្តជាង ដោយបានស្ទាបលើឧបករណ៍ទាំងនោះដូចជាបានស្ទាបចូល
អតីតកាល។”

លោកអ្នកនាងជាទីមេត្រី!

        សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយ​ព័ត៏មាន​​​ពោលខាងលើ។ យើងខ្ញុំ​
សង្ឃឹម​បន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមក​
កម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេង​វៀត​
ណាម​លេខ៤៥​ Ba Trieu ទីក្រុង Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។
ព័ត៏មាន​ទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ