|
សិល្បៈដាំដើមឈើលំអរក្នុងថូកញ្ចក់ Terrarium (Imaeg: chunghoangan.com) |
(VOVworld) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់
ផ្សាយជាភាសា បរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email
របស់មិត្តអ្នកស្តាប់ចំនួន ២១៣ នាក់លើពិភពលោក ក្នុងនោះ មានមិត្តអ្នក
ស្តាប់កម្ពុជាជាច្រើនបានផ្ញើរ email និងហៅទូរស័ព្ទមកកម្មវិធីផ្សាយជាភា
សាខ្មែរ។ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជា
ភាសាខ្មែរនឹងឧទ្ទេសនាមជាមួយអសលោក អ្នកនាងស្តីពីសិល្បៈដាំដើម
ឈើលំអរក្នុងថូកញ្ចក់ Terrarium នៅវៀតណាមតាម សំណើររបស់លោក
ស្រី Bopha នៅរាជធានី ភ្នំ ពេញ កម្ពុជា។
លោកស្រី Bopha និងលោកអ្នកនាងជាទីមេត្រី!
ដោយល្បឿននគរភាវូបនីយកម្មនាបច្ចុប្បន្ន បរិស្ថានរស់នៅរបស់មនុស្ស
លោកកាន់តែបង្រួញក្នុងមណ្ឌលទីប្រជុំជនតូចៗ។ ដោយហេតុនេះ ការបង្កើត
បរិស្ថានបៃតង់សំរាប់ទីប្រជុំជនកំពុងត្រូវបានប្រជាពលរដ្ឋនៅទីក្រុងធំៗនៅ
ប្រទេសវៀតណាមយកចិត្តទុកដាក់ជាច្រើនជាពិសេសនៅទីក្រុងហាណូយ
និងទីក្រុងហូជីមិញ។ ការដោះស្រាយសំរាប់បញ្ហានេះគឺសិល្បៈដាំដើមឈើ
លំអរ ក្នុងថូកញ្ចក់ Terrarium ដែលកំពុងទាក់ទាញយុវវ័យវៀតណាម។
|
លោក Nguyen Tien Dung ជាអ្នកនាំសិល្បៈដាំឈើ Terrarium ចូលវៀតណាម
(Image: vovworld.vn) |
មិនត្រឹមតែអាចប្រើប្រាស់ថូដបចាស់ដើម្បីដាំដើមឈើលំអរ ប៉ុណ្ណោះទេ
ថែមទាំង ចំណាយសំរាប់ប្រភេទសិល្បៈនេះទាប។ វត្ថុធាតុសំរាប់ Terrarium
រួមមាន៖ ដី ដើមឈើលំអរតូចៗ។ ថូសំរាប់ Terrarium សម្បូរបែបណាស់
ដែលអាស្រ័យដល់ចំណូលចិត្តនិងតម្រូវការរបស់មនុស្សនិម្នាក់ៗ។ លោកអ្នក
នាងអាចប្រើប្រាស់អាងត្រីចាស់ បំពង់កញ្ចក់ អំពូល ជាដើម។ ការថែទាំដើម
ឈើ Terrarium ខុសពីប្រភេទដើមឈើធម្មតា។ យើងព្រួសទឹកស្រោចកូន
ឈើ។ លើ ផ្ទៃស្រទាប់ដីក្នុងថូតែងតែចាក់ក្រួសដែលជួយជៀសវាងទឹកហួត
លឿនហើយវាក៏ផ្តល់មកនូសោភ័ណភាពជាង។ នៅខាងក្រោមក្រួសគឺស្រ
ទាប់ធ្យូងឈើសំដៅជៀសវាងផ្សិត។ លោក Nguyen Tien Dung អ្នកម្ចាស់
ហាងកាហ្វេ The Oasis និងជាអ្នកនាំ សិល្បៈដាំឈើ Terrarium ចូលវៀតណាម
បានឲ្យដឹងថា៖
«ប្រភេទដើមឈើដែលត្រូវបានដាំក្នុងថូកញ្ចក់ភាគច្រើនគឺឈូកថ្មដែលដុះលូត
លាស់ក្នុងអាកាសធាតុត្រជាក់នៅសិសិរដូវប៉ែកខាងជើងវៀតណាម។ បណ្ដា
ដើម ឈើនេះលូតលាស់ដ៏យឺតយ៉ាវ ពី ១ ដល់ ២ ឆ្នាំដើម្បីរីកធំធាត់។ ថូកញ្ចក់
មានប្រភេទចំនួន ២ គឺ៖ ថូបិទនិងថូចំហរ។ ថូបិទត្រូវបានប្រើប្រាស់ដាំដើមឈើ
រស់ ក្នុងបរិស្ថានស្ងួតដូចជា ដំបងយក្ស ឈូកថ្ម។ ថូចំហរដាំឈើត្រូវនឹងសំណើម
ដូច ស្លែ បណ្ណង្គជាតិ។ ចំពោះថូបិត មិត្តមិនត្រូវស្រោចទឹកទេ ដោយសារ ក្នុង
ពេលគ្របថូ ចំហាយនឹងបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីតូចមួយសំរាប់ឈើ។
សរៈសំខាន់បំផុតក្នុងដំណាំឈើក្នុងថូបិតគឺរស្មីព្រះអាទិត្យ។ មិត្តមិនចាំបាច់
ស្រោចទឹក ក្នុងរយៈពេល ១ ឆ្នាំនិងដើមឈើនៅរីកធំធាត់ធម្មតា។»
|
ថូកញ្ចក់មាន ប្រភេទចំនួន ២ គឺ៖ ថូបិទនិងថូចំហរ។ (Image: nguoiduatin.com) |
ថូ Terrarium មានតំលៃពី ២០០ ពាន់ដល់ ៤០០ ពាន់ដុង (ស្មើរនឹង ៤ ម៉ឺន
រៀល ដល់ ៨ ម៉ឺន រៀល)។ នាបច្ចុប្បន្ន Terrarium គឺជាការជ្រើសរើសជួរមុខ
សំរាប់ បរិយាកាសបៃតង់សំរាប់ប្រទេសត្រូពិចដូចជាវៀតណាមឡាវនិងកម្ពុជា។
លោកស្រី Bopha និងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាលោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ យើងខ្ញុំ
នឹងសប្បាយរីករាយប្រសិនបើទទួលបានរូបភាពនៃថូ Terrarium របស់លោក
អ្នកនាងនាពេលខាងមុខ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុ
សម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email:
vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅ
ត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕