សាលាអនុវិទ្យាល័យ Xa Dan - មូលដ្ឋានអប់រំជួរមុខក្នុងការបណ្តុះបណ្ដាលកុមារគថ្លង់


សាលាអនុវិទ្យាល័យ Xa Dan - មូលដ្ឋានអប់រំជួរមុខក្នុងការបណ្តុះបណ្ដាលកុមារគថ្លង់ - ảnh 1
សាលាអនុវិទ្យាល័យ Xa Dan - មូលដ្ឋានអប់រំជួរមុខក្នុងការបណ្តុះបណ្ដាលកុមារគថ្លង់ (vietbao.vn)

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាតិជាភាសាបរទេស
នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្ត
អ្នកស្តាប់ពីគ្រប់ទិសទីលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរសូមឆ្លើយសំណួររបស់មិត្តអ្នក
ស្តាប់បរទេសមួយរូបដែលបានសរសេរថា៖ «នៅវៀតណាមនិយាយរួមនិង
នៅរដ្ឋធានីហាណូយ និយាយដោយឡែកមានសាលារៀនពិសេសំរាប់
មនុស្សគថ្លង់ដែរឬទេ?»។ នាបច្ចុប្បន្ន មានសាលារៀននិងមូលរដ្ឋាន
អប់រំរាប់រយទីកន្លែងសំរាប់កុមារគថ្លង់ ក្នុងទូទាំងប្រទេសវៀតណាម។
យើងខ្ញុំសូមឧទ្ទេសនាមដល់អស់លោកអ្នកនាង ស្តីពីសាលាអនុវិទ្យា
ល័យសិក្សា Xa Dan ដែលជាមូលដ្ឋានអប់រំជួរមុខក្នុងកិច្ចការអប់រំកុមារ
គថ្លង់នៅទីក្រុងហាណូយ។

        លោកអ្នកនាងជាទីមេត្រី! នាសរទរដូវឆ្នាំ ១៩៧៧ តែ ២ ឆ្នាំក្រោយ
ពី ប្រទេសវៀតណាមត្រូវបានឯកភាព ទោះបីជានៅមានការលំបាកជា
ច្រើននៃបុព្វ ហេតុជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិងការក
សាងមាតុប្រទេសក្តី ប៉ុន្តែ បក្សនិងរដ្ឋវៀតណាមបានយកចិត្តទុកដាក់
កិច្ចការអប់រំជំនាន់វ័យក្មេង ជាពិសេស គឺកុមារពិការ។ គណៈកម្មាធិការ
ប្រជាជនទីក្រុងហាណូយបានសម្រេចបង្កើត សាលាអនុវិទ្យា Xa Dan។
នាគ្រាដំបូង សាលារៀននៅមានគ្រូបង្រៀន កម្មាភិបាលបុគ្គលិកចំនួន
៧ នាក់រួមជាមួយសិស្សចំនួន ៩ នាក់។ រហូតមកដល់ ពេលនេះ សាលា
អនុវិទ្យាល័យ Xa Dan មិនត្រឹមតែត្រូវបានចាត់ទុកជា សាលារៀន
សំរាប់កុមារគថ្លង់ ប៉ុណ្ណោះទេ ថែមទាំង បានក្លាយទៅជាផ្ទះរួមសំរាប់
 កូនសិស្សទាំងឡាយពីថ្នាក់មតេយ្យរហូតដល់អនុវិទ្យាល័យទៀតផង។
 ក្នុងរយៈពេល ៣៩ ឆ្នាំកន្លងទៅ សាលាសាធារណៈសិក្សា Xa Dan ទទួល
 បានការបោះជំហានក្នុងការកសាងនិងអភិវឌ្ឍន៍។ ក្រៅពីការសិក្សា
បណ្ដាសកម្ម ភាពក្រៅសិក្សានៅសាលារៀននេះដ៏សម្បូរបែបណាស់។
ក្នុងនោះការចៀង ចម្រៀងជាតិតាមភាសាកាយវិការក្នុងការគោរព
ទង់ជាតិជាប្រចាំថ្ងៃច័ន្ទបានក្លាយ ទៅជាសកម្មភាពពិសេសរបស់
គ្រូបង្រៀននិងសិស្សនៅទីនេះ។ លោក Do Minh TIen គ្រូបង្រៀន
សាលាអនុវិទ្យាល័យ Xa Dan ទីក្រុងហាណូយ បានចែក រំលែកថា៖             

        «ក្នុងពេលបង្រៀនប្អូនៗចៀងចម្រៀងជាតិតាមភាសាកាយ
វិការគឺពិបាក ណាស់។ ដោយសារ យើងខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បី
បញ្ជូនខ្លឹមសារនៃចម្រៀងជាតិ ទៅជាភាសាកាយវិការដើម្បីនាថ្ងៃ
ច័ន្ទជារៀលរាល់សប្តាហ៍ ប្អូនៗអាចច្រៀង ចម្រៀងជាតិដូចសិស្ស
ធម្មតាផ្សេងៗទៀតបាន។»

        មិនដូចការបង្រៀនធម្មតា មជ្ឈដ្ឋានគ្រូបង្រៀននៅសាលា
អនុវិទ្យាល័យ Xa Dan ត្រូវស្រាវជ្រាវបណ្ដាមេរៀនទៅសាភាកាយ
វិការដើម្បីជូនចំណះដឹងសំរាប់សិស្សរបស់ខ្លួន។ លោក Bui Dinh
Nhat នាយករងសាលាអនុវិទ្យាល័យ Xa Dan បានចែករំលែកថា៖

        «ទោះបីជានេះគឺជាសាលាជំនាញ ប៉ុន្តែ យើងខ្ញុំកំណត់បង្រៀន
សំរាប់ប្អូនៗ រាល់ប្រការដូចសិស្សធម្មតា។ ដោយសារ នេះគឺជាសិទ្ធិ
និងផលប្រយោជន៍របស់ កុមារ។ តុមារមានសិទ្ធិរៀនសូត្រ​ សិទ្ធិ
ទទួលភាពសប្បាយរីករាយ លែងកំសាន្ត ហើយចូលរួមសកម្មភាព
សមូហភាពទាំងអស់។»

        លោកអ្នកនាំងជាទីមេត្រី! វៀតណាមមានជនពិការចំនួន ៦
 លាន ៧ ម៉ឺន នាក់ ក្នុងនោះ មានកុមារគថ្លង់ចំនួន ១៥ ពាន់ ៥
រយ នាក់។ កុមារគថ្លង់កាន់តែត្រូវបានបង្កលក្ខណៈដើម្បីរៀនសូត្រ
លេងកំសាន្តដូចកុមារធម្មតា។ ក្នុងពេលដែលធំដឹងក្តីបណ្ដាប្អូនៗ
មានឱកាសធ្វើការដើម្បីរួមចំណែកក្នុងការកសាងប្រទេសជាតិ។

លោកអ្នកនាងជាទីមេត្រី! រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាម
 អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជា
ភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុង
ហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាច
ស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរ
លើគេហទំពណ៌ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំ
សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ