សៀវភៅ «ក្បូរក្បាច់និងពណ៌នៃគំនូរ Hang Trong»
PHUONG LIEN -  
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការផ្សាយភាសាបរទេស វិទ្យុសម្លេង វៀតណាមទទួលសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសាខ្មែរសូម ឧទ្ទេសនាមអំពីសៀវភៅ «ក្បូរក្បាច់និងពណ៌នៃគំនូរ Hang Trong» និងការខំប្រឹង ប្រែងនាំយកនិមិត្តរូបវប្បធម៌ប្រពៃណីដាក់បញ្ចូលទៅក្នុងជីវភាពរស់នៅ។
សៀវភៅ «ក្បូរក្បាច់និងពណ៌នៃគំនូរ Hang Trong» |
លោកអ្នកនាងជាទីមេត្រី! គំនូរ Hang Trong ជាប្រភេទគំនូរប្រជាប្រិយវិសេសវិសាលរបស់វៀតណាម។ ចំពោះមុខគ្រោះអាសន្នត្រូវបានសាបសូន្យពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុម SRiver រួមមានអ្នករចនាសម៉ូដនិងស្ថាបត្យករវ័យក្មេងបានមានការផ្តើមគំនិតធ្វើយ៉ាងម៉េចដើម្បីអនុវត្តបណ្ដាភាពវិសេសវិសាលពិសេសទាំងនោះ ចូលក្នុងជីវភាពរស់នៅ។ ហើយសៀវភៅ «ក្បូរក្បាច់ពណ៌វៀតណាម» ត្រូវបាននិពន្ធឡើង។ នេះជាសៀវភៅដំដូងនៅវៀតណាមដែលផ្តល់ការវិភាគដ៏ជ្រាលជ្រៅនិងរបៀបជាក់ស្តែងក៏ដូចជាសក្តានុភាពប្រើប្រាស់ពណ៌និងក្បូរក្បាច់នៃផ្ទាំងគំនូរ Hang Trong ក្នុងជីវភាពប្រចាំថ្ងៃ។ ប្រធានគំរោងការណ៍សៀវភៅ «ក្បូរក្បាច់និងពណ៌វៀតណាម» អ្នករចនាម៉ូដ លោកស្រី Trinh Thu Trang បានឲ្យដឹងថា៖
«យើងខ្ញុំមានគោលបំណងចែករំលែកជាមួយមិត្តរចនាម៉ូដ អ្នកស្រឡាញ់ វិចិត្រសិល្បៈនិងគំនូរប្រជាប្រិយនិយាយរួមអំពីដំណើរការអនុវត្តក្បូរក្បាច់ប្រជា ប្រិយក្នុងគំនូរ Hang Trong លើផលិតផលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចជា សំបកវេចខ្ចប់និងសំលៀកបំពាក់។ យើងខ្ញុំចាប់ផ្តើមគំរោងការណ៍នេះដោយការនិយមចូលចិត្តប្រភេទគំនូប្រជាប្រិយនេះ។»
ប្រធានគំរោងការណ៍សៀវភៅ «ក្បូរក្បាច់និងពណ៌វៀតណាម» អ្នករចនាម៉ូដ លោកស្រី Trinh Thu Trang
|
សៀវភៅ «ក្បូរក្បាច់និងពណ៌វៀតណាម» ជាលទ្ធផលនៃការស្រាវជ្រាវក្នុង អំឡុង ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ ដល់ពីឆ្នាំ ២០១៨ របស់អ្នករចនាម៉ូដ Trinh Thu Trang និងក្រុម SRiver សំដៅរក្សានិងអភិរក្សគំនូរ Hang Trong។ តាមលោកស្រី Trinh Thu Trang ថា៖ ការរួមដំណើរនិងបន្សាំជាមួយសម័យកាលនឹងជួយវិចិត្រ សិល្បៈប្រជាប្រិយប្រពៃណីត្រូវបានផ្តល់បន្ថែមនូវកំលាំងពលំថ្មីដើម្បីសម្របខ្លួនក្នុង ជីវភាពរស់នៅ។
«ខ្ញុំនិងបណ្ដាសមាជិកនៃក្រុម SRiver ជានិច្ចកាលមានទស្សនថា៖ វិចិត្រ សិល្បៈប្រជាប្រិយជានិច្ចកាលសម្របខ្លួនចូលក្នុងជីវភាពរស់នៅទំនើប។ ផលិតផលឧស្សាហកម្មបច្ចុប្បន្នជាច្រើនត្រូវការមានកត្តាវិចិត្រសិល្បៈប្រពៃណីដូច្នេះ។ ការអនុវត្តក្បូរក្បាច់ប្រជាប្រិយនៃគំនូរ Hang Trong នឹងបង្កើតឡើងការរចនាថ្មីថ្មោងដែលធ្វើឲ្យមិនត្រឹមតែអ្នកស្រឡាញ់សិល្បៈប្រជាប្រិយប៉ុណ្ណោះទេថែមទាំង មិត្តវ័យក្មេងក៏នឹងប្រើប្រាស់បណ្ដាផលិតផលទាំងនេះដែរ។»
បណ្ដាទិន្នន័យត្រូវបានដាក់លេខកូដតាមពណ៌និងក្បូរក្បាច់រួមជាមួយការណែនាំគួបផ្សំពណ៌និងការអនុវត្តលើការរចនាម៉ូដគ្រឿងសង្ហារឹមនិងផលិតផលវិចិត្រសិល្បៈ។ |
ទំព័រទាំង ១៨៨ នៃសៀវភៅនេះជាឯកសារល្អសំរាប់ផ្នែករចនាម៉ូដ វិចិត្រសិល្បៈនិងអ្នកស្រឡាញ់វប្បធម៌ប្រជាប្រិយវៀតណាម។ ក្នុងសៀវភៅនេះ បណ្ដាទិន្នន័យត្រូវបានដាក់លេខកូដតាមពណ៌និងក្បូរក្បាច់រួមជាមួយការណែនាំគួបផ្សំពណ៌និងការអនុវត្តលើការរចនាម៉ូដគ្រឿងសង្ហារឹមនិងផលិតផលវិចិត្រសិល្បៈ។ នេះត្រូវបាន ចាត់ទុកជាទិសដៅថ្មីមួយដើម្បីមជ្ឈដ្ឋានជនវ័យក្មេងទាក់ទងអភិវឌ្ឍន៍និងរក្សាគំនូ Hang Trong និយាយរួមនិងវិចិត្រសិល្បៈរបស់ជនជាតិវៀតណាមនិយាយដោយឡែក។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មាធិការផ្សាយភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN