ហ្វើ តំរៀបជួរនៅវិថីBat Dan
HOANG HAI -  
(VOVWORLD) /  
Vovworld-និយាយដល់ម្ហូបអាហារពិសេសរបស់អ្នកហាណូយ(ភាគខាងជើង
ប្រទេសវៀតណាម)គឺនិយាយដល់ហ្វើ នៅវិថីBat Dan ។មានវត្តមានមុននេះ
ជាងពាក់កណ្តាលសតវត្សន៍ហើយប៉ុន្តែ ម្ហូបអាហារ ហ្វើ នៅហាងលេខ៤៩វិថី
Bat Danនៅរក្សាបានរសជាតិដើម។ទឹកស៊ុប មានរសជាតិនិងក្លិនពិសេសដោយ
សារបានដាំជាមួយឆ្អិងនិងខ្ញី។នំ ហ្វើ វែងស្តើងស្វិតនិងស្រួយនេះត្រូវបានធ្វើពី
អង្ករឆ្ងាញ់ថ្មី។ក្រោយពីស្រុស នំទុកដាក់តាមចានហើយគេដាក់សាច់គោឆ្អិន
ខ្ទឹមសនិងជីអង្គាមដែលបានហាន់តូចៗទើប ចាក់ចូលទឹកស៊ុប។
|
ហ្វើ នៅវិថីBat Dan (រូបថត អិនធឺណែត) |
បងTrungអតិថិជនស្គាល់នៃហាង ហ្វើ លេខ៤៩វិថីBat Danអោយដឹងថា៖“ហ្វើ នៅទី
នេះមានរសជាតិដោយឡែក ។ ទឹកស៊ុបផ្អែមក្រអូបនំ ស្វិតនិងស្រួយ ។សាច់គោ
ស្រស់ណាស់។ “រីឯកបងLongជាអ្នករើសចំណីអាហារ១នាក់ចែករំលែកថា៖“ ពេលទំនេខ្ញុំសុទ្ឋតែទៅទទួលទានហ្វើ នៅទីនេះ។ឥឡួវនេះនៅទីក្រុងហាណូយ
គ្មានហាងហ្វើ ជាច្រើនដែលរក្សាបានរសជាតិឆ្ងាញ់ដូចទីនេះទេ។ “
ភ្ញៀវទេសចរអាល្លឺម៉ង១ក្រុមក្រោយពីទទួលទាន ហ្វើ ទទួលស្គាល់ថា៖ហ្វើ នៅទីនេះ
មានរសជាតិពិសេស។ភ្ញូៀវទេសចរ១នាក់អោយដឹងថា៖“ យើងខ្ញុំទើបនឹងមកដល់
ទីក្រុងហាណូយបានរយះពេល៣ម៉ោងតែប៉ុណ្ណោះ។ ហ្វើ នៅទីនេះមានរសជាតិឆ្ងាញ់
ជាពិសេស។គ្រឿផ្សំទាំងអស់អស្ចារ្យណាស់។សាច់គោទន់និងផ្អែម។ “
|
រូបថត អិនធឺណែត |
តាមបងThangម្ចាស់ហាងថា៖នេះជារបរប្រពៃណីដែលលោកតាបន្សល់ទុកមក។ក្នុង
អំឡុងជាពាក់សតវត្សរ៍កន្លងទៅបងនៅថែរក្សាដដែលក្លិនរសជាតិដើមរាប់ទាំង
បរិយាកាសមុននេះជាពេលដែលជនវៀតណាមត្រូវតំរៀបជួរ ពេលទៅទិញមិនថា
ទំនិញណា១ឡើយ។បងរៀបរាប់ថា៖“ ខ្ញុំមានបំណងរក្សា បរិយាកាសសាមញ្ញមុន
នេះ ។ មានជនខ្លះនិយាយជាមួយខ្ញុំថា៖គេចូលចិត្តអារម្មណ៍បានតំ រៀបជួរសំណេះ
សំណាលជាមួយជនគ្រប់រូបក្នុងរយះពេលរង់ចាំ។ “
ចូរមិតមកដល់ហាណូយ ម្តងដើម្បីទទួលទានបណ្តាម្ហូបអាហារប្រពៃណីប្រជាប្រីយ
តែពេញទៅដោយរសជាតិឆ្ងាញ់ពិសេសជាប្រការដែលភ្ញៀវទេសចរពិបាកបំភ្លេច
បាន។
សង្ឃឹមថា ៖មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួល
បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្ត
អ្នកស្តាប់ពេលនេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួរប្រចាំខែសីហា។
ចូរមិត្តឲ្យដឹងថា÷តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសំលៀកបំពាក់និងស្បែកជើង
របស់កម្ពុជាក្នុងឆមាសទី ១ ឆ្នាំ២០១៤ ទទួលបានប៉ុន្មាន?រាល់ចំលើយសំបុត្រemail
សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី ផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា បរទេសនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌHoan Kiem រដ្ឋធានី
ហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។ ចំលើយត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
HOANG HAI
-VOVWORLD