អញ្ជើញទស្សនាកំពែងរជ្ជកាល Ho នៅខេត្ត Thanh Hoa

 (VOVworld) - នាសបា្តហ៏កន្លងទៅក្នុងចំណោមសំបុត្រទាំង១៩៦ដែលបានផ្ញើរមក
កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមពីគ្រប់ទិសទីលើពិភព
លោក កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រចំនួន​​២ពីមិត្តរតនះនិងមិត្តមុនី
នៅកម្ពុជា​។សូមអរគុណបណ្តាប្រិយមិត្តអ្នកស្តាប់ ដែលបានផ្ញើរសំបុត្រនិងទួរស័ព្ទ
មកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ តាមសំណូមពរ របស់មិត្ត
មុនី ​យើងខ្ញុំសូមឧទ្ទេសនាមអំពីកំពែងរជ្ជកាល​​ Ho ​នៅខេត្តThanh Hoa ភាគកណ្ដាល
វៀតណាម។​          
អញ្ជើញទស្សនាកំពែងរជ្ជកាល Ho នៅខេត្ត Thanh Hoa - ảnh 1
កំពែងរជ្ជកាល Ho

កំពែងរជ្ជកាលស្តេច​​ Ho (​ឫនៅហៅថា៖កំពែង  Tay Do​​​ កំពែង Tay Giai​) មានទីតាំង
នៅឃុំ Vinh Tien និងឃុំ Vinh Long​ ស្រុក Vinh Loc ប៉ែកខាងលិចទីក្រុងThanh Hoa​
មានចំងាយពីរដ្ឋធានីហាណូយ​ប្រមាណ ១៥០គីឡូម៉ែត្រ។កំពែងគឺដោយមេទ័ព
Ho Quy Ly​​ បញ្ជាឲ្យសាងសង់ពីថ្មបៃតង​ដោយមានរូបចម្លាក់ដ៏ល្អប្រណិត​នាឆ្នាំ​
១៣៩៧។កំពែងមានរាងជាការ៉េ​។ខ្លោងទ្វាកំពែងទាំង​៤មានរាងអេលីតហើយ
កំពែងមានកំពស់​ពី​ ៥​​ ដល់៦ម៉ែត្រ។មានកន្លែងខ្លះ ខ្ពស់​១០​ម៉ែត្រ។​តាមសៀវភៅ
ប្រវត្តិសាស្រ្តមានចែងថា៖ក្នុងផ្ទៃកំពែងមានសំណង់ ជាច្រើន​ដូចជា​វិមាន Hoang
 Nguyen  ព្រះរាជដំណាក់ Dien Tho ​ព្រះរាជ ដំណាក់រាជបុត្រ​(​ Dong Cung)  ​ភ្នំ Tho
  Ky​​ ​ដ៏ល្អវិសេសវិសាល។ក៏ប៉ុន្តែ​ដោយ សារសង្គ្រាមនិង​ពេលវេលា​បានបំផ្លិច
បំផ្លាញ សំណង់នេះស្ទើតែទាំងអស់​ ​នៅ សល់តែកំពែងនិងខ្លោងទ្វាកំពែងទាំង​​៤
តែប៉ុណ្ណោះ។កាលពីថ្ងៃទី​​២៧ មិថុនា​ ឆ្នាំ​២០១១ កំពែងរជ្ជកាលស្តេច​ ​Ho ​​ត្រូវបាន
អង្គការ UNESCO ទទួលស្គាល់ជា បេតិកភ័ណ្ឌវប្បធម៏ពិភពលោក។លោកស្រី 
Mai Thi Hau មគ្គុទេសទេសចរណ៏ នៅមណ្ឌលកេរិ៍្តតំណែលកំពែងរជ្ជកាលស្តេច​
Ho​​ បានឲ្យដឹងថា៖
“កំពែងរជ្ជកាលស្តេច​ Hoត្រូវបានអង្គការUNESCOទទួលស្គាល់ដោយតំលៃលេច
ធ្លោដូចជា ៖បានសង់ពីថ្ម​ដោយបច្ចេកទ្ទេស​ La Thanh-Nam Giao។បណ្តាស្រទាប់
វប្បធម៏បង្កប់ក្នុងដី រក្សាទុកនូវស្លាកស្នាមនៃវិមាន ព្រះរាជដំណាក់ ផ្លូវថ្នល់ ភូមិ
បុរាណនិងទេសភាពទឹកដីទាំងស្រុងនៅតំបន់នេះ តាមនោះឆ្លុះបញ្ចាំងយ៉ាងច្បាស់
លាស់អំពីដំណាក់កាលប្រវត្តិសាស្រ្ត វប្បធអារិយ្យធម៌​វៀតណាម​ដោយ​មានចរិត
លក្ខណះពិសេសដោយឡែក។”
អញ្ជើញទស្សនាកំពែងរជ្ជកាល Ho នៅខេត្ត Thanh Hoa - ảnh 2
អ្វីៗនៅតែសេសសល់នៃកំពែងរជ្ជកាល Ho

កំពែងរជ្ជកាលស្តេច​​ Ho ជាកំពែងបុរាណតែ១គត់នៅវៀតណាមដែលបានសង់ពី
ថ្ម​​និងផ្សារភ្ជាប់ជាមួយរជ្ជកាលស្តេច​១អង្គ ទោះជាខ្លីក៏ដោយ(​១៤០០-១៤០៧)​​តែ
មានការផ្លាស់ប្តូរថ្មីជាច្រើនដូចជា​កំណែទំរង់ការប្រឡងជ្រើសរើស ការចេញផ្សាយ
ប្រាក់ កាសជាដើម​។នាបច្ចុប្បន្ន​ កំពែងរជកាល Ho កំពុងត្រូវបានកែលំអរជាជំ
ហានៗ សំដៅស្ដារឡើងវិញនិងថែរក្សាសំណង់ស្ថាបត្យកម្មមួយដែលមានអាយុ
កាលជាង៦០០ ឆ្នាំ ហើយជាទីកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរនៅក្នុង
និងក្រៅ ប្រទេស។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជា
មួយព័ត៌មានពោលខាង លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត
ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5
khmer@yahoo.com. vn។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់
នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ