អតីត រាជវាំងហ្វេ

 (VOV)_ហ្វេស្ថិតនៅភាគកណ្ដាលវៀតណាមជាអតីតបរមរាជវាំង​​ក្នុង​រជ្ជកាល​ស្ដេច
ង្វៀន ចាប់ពីឆ្នាំ ១៨០២ ដល់ឆ្នាំ ១៩៤៥។ បណ្តាតំលៃបេតិកភ័ណ្ឌ​វប្បធម៌​នៅ​ទីនេះ បាន
ប្រមូលផ្តុំរាល់​អត្តសញ្ញាណវប្បធម៌ជាតិផង និង​បង្ហាញ​ចំណុចដ៏វិសេស​វិសាល គួរអោយ
ទាក់ទាញរបស់តំបន់វប្បធម៌នេះទៀតផង។ ហ្វេជាតំបន់តែមួយគត់នៅវៀតណាមដែល
នៅរក្សាបាននូវប្រភេទតូរ្យតន្ត្រីព្រះរាជ​ទ្រព្យ​។ នេះជាបេតិកភ័ណ្ឌ​វប្បធម៌អរូបីដែល
ទើបនឹងបាន UNESCO ទទួលស្គាល់។ 

អតីត  រាជវាំងហ្វេ - ảnh 1
អតីតរាជវាំងហ្វេ
និយាយរួម បណ្ដាសំណង់ស្ថាប័ត្យកម្មអតីតបរមរាជវាំងហ្វេសុទ្ធតែស្ថិតនៅត្រើយ
ខាងជើង ទន្លេ Huong ។ នោះគឺជាបណ្ដាកំពែង វិមាន ជាទីកន្លែងធ្វើការ ​និងរស់នៅ
របស់ព្រះមហាក្សត្រ និងរាជវង្សានុវង្ស។ នៅត្រើយភាគខាងត្បូងទន្លេ ​Huong ជាតំបន់
ព្រៃភ្នំ ដោយមានផ្ទៃដីជាង២០ ០០០​ហិកតា ដែលបានកសាង​វិមាន ​វត្ត វិហារ និងទីធ្វើ
សក្ការះបូជា។ ក្នុងនោះ មានប្រាសាទចំនួន៤ដ៏ល្បី​ឈ្មោះ ​មានចរិតលក្ខណះខុសគ្នា ៖
​ប្រាសាទ Gia Long ​ប្រាសាទ Minh Mang ​ ប្រាសាទ Tu Duc ​ ប្រាសាទ​ Khai Dinh ​។

អតីត  រាជវាំងហ្វេ - ảnh 2
អតីតរាជវាំងហ្វេ

គ្រប់សំណង់ស្ថាបត្យកម្មនៅហ្វេ ពី៖ប្រាសាទ វិមាន វត្តអារាម ដល់ផ្ទះចំការជាដើម
 សុទ្ធតែមានទិដ្ឋភាពធម្មជាតិ ឬសិប្បនិម្មិត ដូចជា៖ ទន្លេ ភ្នំ បឹងបួរ ដើមឈើ។ ទន្ទឹម
នឹងនោះ ហ្វេនៅជាមជ្ឈមណ្ឌលពុទ្ធសាសនាទៀតផង។ ហ្វេនិងតំបន់ជំវិញនានា មាន
វត្តចំនួនជាងមួយពាន់ ដោយមានតំលៃខាងស្ថាប័ត្យកម្ម និងសិល្បះ​ខ្ពស់ ដូចជា៖ វត្ត
 Thien Mu , វត្ត Tu Dam វត្ត Dieu De។​

ចំណុចពិសេសនៃវប្បធម៌នៅទីនេះ សុទ្ធតែមានការរួម​ផ្សុំរវាងវប្បធម៌​ប្រជាប្រិយ និង
វប្បធម៌រាជវាំង។ បណ្ដាចង្វាក់ចម្រៀង Ho និងរបាំរាជវាំង មាន​តំលៃ​សិល្បះខ្ពស់។ ​មក
ដល់ហ្វេ មិត្តអាចជិះទូក ​ស្ដាប់កំសាន្តបទចម្រៀងប្រជាប្រិយ​ របស់​នារីហ្វេដ៏ស្រស់ស្អាត 
អាវផាយពណ៌ស្វាយ និងដួនស។ រួមជាមួយនោះ​ តំបន់ដីនេះក៏ល្បីឈ្មោះ ដោយមានមុខ
ម្ហូបអាហារនិងផលិតផលពីភូមិរបរនានា និងពិធីបុណ្យប្រជាប្រិយ ពោពេញទៅដោយ
អត្តសញ្ញាណជាតិផងដែរ។

អតីត  រាជវាំងហ្វេ - ảnh 3
អតីតរាជវាំងហ្វេ

លោកអ្នកនាងជាទីមេត្រី! ​​​

សង្ឃឹមថាអស់លោកអ្នកនាងនិង​ប្រិយមិត្តពេញចិត្តជាមួយព័ត៌មាន​ពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធី​ផ្សាយជាភាសាខ្មែរកា
ណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥វិថីBa Trieu ខ័ណ្ឌHoan​ 
Kiemរដ្ឋធានីហាណូយឬ email៖​vov5khmer@yahoo.អំបុក.vn។នាទីប្រអប់មិត្តអ្នក
ស្ដាប់របស់យើងខ្ញុំសូម បញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ