អត្ថន័យនឹងរបៀបធ្វើនំផ្លែអាយនិងនំបាញ់ជំនឿកនៅវៀតណាម
BICH NGOC -  
លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសា បរទេស
នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនរបស់ មិត្តអ្នក
ស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន២៧លើពិភពលោក។ក្នុងនោះ កម្មវិធីផ្សាយ
ជាភាសាខ្មែរ ទទួលបានសំបុត្រពីមិត្ត សំណព្វ មិត្តពែង ហុង មិត្តវណ្ណៈពីរាជធានី
ភ្នំពេញ និង មិត្តហូលេង មកពីទីក្រុងហាណូយ។ សូមអគុណមិត្តទាំងអស់ដែល
ផ្ញើរសំបុត្រ និងទូរស័ព្ទមកយើងខ្ញុំ។ក្នុងសំបុត្រផ្ញើរមកកម្មវិធី មិត្ត ហូលេងសរ
សេរថា ៖ មិត្ត មានការងឿងឆ្ងល់ពេលឃើញក្នុងសប្តាហ៍កន្លងទៅ នំផ្លែអាយ
នំបាញ់ជំនឿកត្រូវបានដាក់លក់លើបណ្តាវិថីនៅទីក្រុងហាណូយ ប្រទេស
វៀតណាម។ មិត្តចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីអត្ថន័យ និងររៀបធ្វើនំទាំងពីរប្រ
ភេទនេះ។
|
នំផ្លែអាយនំបាញ់ជំនឿក |
មិត្តហូលេង និងមិត្តអ្នកស្តាប់ជាទីមេត្រី! តាំងពីរយូរណាស់មកហើយ ពេល
ខែទី៣ (តាមច័ន្ទកតិ)មកដល់ម្តងៗ ពេលដែលផ្កាគោចាប់ផ្តើមធ្លាក់ក៏ជាពេលវេលា
ដែលប្រជាជនវៀតណាមត្រៀមរៀបចំឲ្យបុណ្យ ទទួលទានអាហារត្រជាក់(តេត
Han thuc)នំផ្លែអាយនំបាញ់ជំនឿក ពោពេញដោយរសជាតិឆ្ងុយឆ្ងាញ់។ បុណ្យតេត
Han thuc នៅវៀតណាមចាប់ ផ្តើមពីរឿងនិទាន១របស់ចិន។ រឿងបានដំណាលថា
តាំងពីសម័យChun qiu ព្រះ មហាក្សក្រ Tán fan cong ប្រទេស Tán ជួបប្រទះការ
ប៉ះបារត្រូវចាកចេញពីស្រុក កំណើត រស់នៅនារទេសខ្លួន ហើយតាមផ្លូវឥតម្ហូប
អាហរ មានអ្នកបំរើស្មោះត្រង់មួយនាក់មានឈ្មោះ Chia Chư Thuay បានកាត់សាច់
ភ្លៅរបស់ខ្លួនថ្វាយព្រះអង្គTán fan cong ។ ពេលសោយរួមទើបដឹងរឿងព្រះអង្គមាន
ការរំជួលចិត្តយ៉ាងខ្លាំង។ ក្រោយពីទទួលបានជ័យជំនះហើយឡើងសោយរាជ្យ
ព្រះអង្គបានជូនរង្វាន់ឲ្យអ្នកមានគុណូបការៈប៉ុន្តែព្រះអង្គភ្លេច Chia Chư Thuay
ប៉ុន្តែ Chia Chư Thuay គ្មានការអាក់អន់ចិត្តឡើយ នាំអ្នកម្តាយចូលភ្នំរស់នៅលាក់
ខ្លួន។ ពេលក្រោយមកនឹកឃើញព្រះអង្គបានឲ្យ គេអញ្ជើញ Chia Chư Thuay មក
ទទួលសង្វានប៉ុន្តែលោកមិនព្រមវិលត្រឡប់មកវិញឡើយ។ ព្រះ អង្គឲ្យគេដុតព្រៃ ប៉ុន្តែលោកក៏មិនព្រមចេញមុខ ហើយទាំងពីរនាក់ម្តាយនិងកូនត្រូវស្លាប់ក្នុងព្រៃ
ដោយសារភ្លើងឆេះ។ ព្រះអង្គឈឺចិត្ត បានធ្វើវិហារស្ការបូជាហើយបញ្ជាឲ្យប្រជា
ជន ត្រូវតមដុតភ្លើង៣ថ្ងៃនិងទទួលបានតែម្ហូបត្រជាក់ដើម្បីរំលឹកដល់លោកChia
Chư Thuay ។ ចំពោះប្រជាជនវៀតណាម ធ្វើនំអាយនំបាញ់ជំនឿកថ្វាយបុព្វ
បុរសក្នុងបុណ្យ Tet Han thuc គឺសំដៅដាស់រឿនកូនចៅត្រូវដឹងគុណនិងឆ្ពោះទៅ
ប្រភពដើមរបស់ខ្លួន។ ភិក្ខនីសង្ឃ Dam Khue នៅវត្ត Trung Duong ខ័ណ្ឌ Gia Lam
ជាយទីក្រុងហាណូយឲ្យដឹងថា៖
“តាមភាសារវៀតបុរាណ ពាក្យ “Han”មានន័យថា ត្រជាក់ ហើយពាក្យ
“thuc”មានន័យថាទទួលទាន”ដោយហេតុនេះបណ្យតេត Han thuc មានន័យថា ទទួលទានម្ហូបអាហារត្រជាក់។ ក្នុងប៉ុន្មានថ្ងៃនេះនៅវត្តក៏ធ្វើនំអាយនំបាញ់ជំ
នឿកជាច្រើន ដើម្បី ឧបសិករ ឧបសិការលើគ្រប់ទិសទីមកសែនព្រេនរួមគ្នា
ទទួលទាន”។
|
នំផ្លែអាយត្រូវបានញត់ស្នូលស្ករតូច |
បងស្រី Huong, អាយុ៤៩ឆ្នាំអ្នកលក់នំអាយនំបាញ់ជំនឿកលើវិថី Hong Ha
ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ឲ្យដឹងថា៖
“ដើម្បីធ្វើនំអាយនំបាញ់ជំនឿកមុនបង្អស់គឺត្រូវលាយអង្ករតាមរូបមន្តគឺ អង្ក
ដំណើបចំនួន៩ និងអង្កខ្សាយចំនួន១។ បន្ទាប់មកគឺកិនឲ្យម៉ត់ ហើយដាក់ ឲ្យ
ស្ងួតទឹក ដូច្នេះពេលធ្វើនំទើបឆ្ងុយឆ្ងាញ់”
ម្សៅពេលបានសំងួត មូលជាគ្រាប់តូចៗ។ ដើម្បីធ្វើនំផ្លែអាយគឺញត់ស្នូល
ស្ករតូរ ហើយនំបាញ់ជំនឿកត្រូវញត់ស្នូលសណ្តែក។ ពេលស្ងោរឆ្អិនហើយ
បណ្តែតក្នុងទឹក បន្ទាប់ នោះស្រង់ចេញដាក់លើចាន។ ចំពោះនំបាញ់ជំនឿក
ត្រូវធ្វើថែមទឹកស្ករស្រស់ខាងលើ។
លោកអ្នកនាងជាទីមេត្រី!ប្រពៃណីធ្វើនំអាយនំបាញ់ជំនឿកក្នុងបុណ្យ តេត
Han thuc បានឆ្លាក់ចូលក្នុងអារម្មណ៌របស់ប្រជាជនវៀតណាម។ ពេលដែលបុណ្យ
តេតនេះ មកដល់ម្តងៗ គ្រួសារវៀតណាមទាំងអស់បានទិញ ឬជួបជំគ្នាដើម្បី
ធ្វើនំអាយនំបាញ់ជំនឿកដង្វាយបុព្វបុរស។
ខាងលើនេះយើងខ្ញុំបានឧទ្ទេសនាមអំពីបុណ្យ តេត Han thuc និងរបៀបធ្វើ នំផ្លែអាយនំបាញ់ជំនឿកដើម្បីបញ្ចប់កម្មវិធីពេលនេះសូមអញ្ជើញលោកអ្នក
នាងឆ្លើយសំនួរ របស់ខែនេះ ៖តើមិត្តឲ្យដឹងអំពីអត្ថន័យរបស់ទិវា៣០មេសានៅ
វៀតណាម? សំនួរ សូមផ្ញើរមកកម្មវិធីជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម កា
ណាល់ផ្សាយជាភាសាបរទេសលេខ 45Ba Trieu ហាណូយរឬ Email:
vov5khmeryahoo.com.vn។ចំលើយត្រូវនិមួយៗនឹងទទួលបានការដូរពិសេសមួយ
ពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម។
BICH NGOC