អំបុក - ម្ហូបអាហារវិសេសវិសាលនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ

(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រចំនួន២១១មកពីប្រទេសនិងតំបន់ដែនដីចំនួន
៤០។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣មកពីប្រិយមិត្ត
អ្នកស្ដាប់នៅកម្ពុជា។នាពេលកន្លងទៅ យើងខ្ញុំទទួលបានសំណូមពរជាច្រើនរបស់
មិត្តអ្នកស្ដាប់ដែលចង់ស្វែងយល់អំពីម្ហូបអាហារដ៏ពិសេសដោយឡែកនៃរដូវស្លឹក
ឈើជ្រុះក្រុងហាណូយ។ហេតុនេះហើយ ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្ដាប់ពេល
នេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីអំបុក - ម្ហូបអាហារដ៏ឆ្ងុយ
ឆ្ងាញ់មួយដែលបានជិតស្និទ្ធិជាមួយប្រជាជនទីក្រុងហាណូយតាំងពីយូរលង់មក
ហើយ។
អំបុក - ម្ហូបអាហារវិសេសវិសាលនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ - ảnh 1
អំបុកហាណូយ

ទីក្រុងហាណូយមានម្ហូបអាហារពិសេសដោយឡែកជាច្រើន ប៉ុន្តែមិនមានម្ហូបអា
ហារណាដែលពោរពេញទៅដោយលក្ខណៈជនបទដូចជាម្ហូបអាហារអំបុកនេះ
ឡើយ។អំបុក ត្រូវបានធ្វើអំពីស្រូវដំណើបខ្ចីដែលមានរដូវចំនួនពីរក្នុងមួយឆ្នាំប៉ុន្តែ
អំបុក ឆ្ងាញ់បំផុតគឺធ្វើអំពីរដូវស្រូវចាប់ពីខែទី៧ដល់ខែទី១០តាមច័ន្ទគតិ។នេះជា
មូលហេតុដែលម្ហូបដ៏សាមញ្ញនៃជនបទនេះត្រូវបានផ្សាភ្ជាប់ជាមួយរដូវស្លឹកឈើ
ជ្រុះនៅទីក្រុងហាណូយ។ប៉ុន្តែដំណើរការធ្វើអំបុក គឺមានភាពស្មុគស្មាញណាស់៖
មុនបង្អស់គេច្យូត ស្រូវដំណើបប្រលេះយកគ្រាប់ហើយរែងគ្រាប់យ៉ាងហ្មត់ចត់
ដើម្បីចោលគ្រាប់ស្កក។រីឯគ្រាប់ល្អត្រូវបានដាក់ក្នុងខ្ទះលីងឲ្យឆ្អិនបន្តិច។គ្រាប់ស្រូវ
លីងរួចរាល់ទុកឲ្យត្រជាក់ ហើយយកទៅបុករហូតដល់ពេលណារបកសំបកទាំង
អស់។ពេលនោះ យើងទទួលបានគ្រាប់ អំបុក មានពណ៌ខៀវខ្ចី។គេប្រើប្រាស់ស្លឹក
ឈូកដើម្បី ខ្ចប់គ្រាប់ អំបុក ធ្វើឲ្យម្ហូបនេះមានទាំងក្រអូបឈ្ងុយឈ្ងប់របស់ស្រូវខ្ចី
ផង ទាំងរស់ជាតិផ្អែមក្រអូបប្រហើររបស់ផ្កាឈូកទៀតផង។លោក Ngoc Ha ពល
រដ្ឋមួយនាក់ដែល បានកើតនិងរីកលូតលាស់ឡើងនៅទីក្រុងហាណូយបានឲ្យដឹង
ថា៖
“នៅពេលខ្ញុំតូចនោះគឺពាក្យ “អំបុក” ខ្ញុំមិនសូវយល់ច្បាស់ឡើយ។ពេលនោះ ខ្ញុំគិត
ថា វាជាបាយដំណើបខៀវ។ហើយខ្ញុំចូលចិត្តទទួលទានបាយដំណើបខៀវនោះ
យ៉ាងខ្លាំងនៅពេលរដូវស្លឹកឈើជ្រុះមកដល់។ដោយសាររស់ជាតិរបស់វាពិសេស
ណាស់ ទន់ផង ក្រអូបផង។អំបុក មិនត្រឹមតែជាម្ហូបអាហារនៃទីក្រុងហាណូយ
ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអត្ថន័យខាងស្មារតី បង្ហាញពីផ្នែកមួយដ៏វិសេស
វិសាលរបស់ក្រុងហាណូយទៀងផង”។

គេអាចប្រើប្រាស់ អំបុក ដើម្បីកែឆ្នៃម្ហូបអាហារផ្សេងៗជាច្រើន ដូចជាបាយដំណើប
អំបុក បង្អែម អំបុក ការ៉េម អំបុក ជាដើម ប៉ុន្តែម្ហូបពេញនិយមនិងពិសេសជាងគេ
បំផុតនោះគឺនំ អំបុក។គ្រាប់ អំបុក ត្រូវបានកែឆ្នៃក្លាយទៅជាសំបកនំទន់ដែល
គ្រប់ដណ្ដប់ស្នូលនំធ្វើអំពីសណ្ដែងខៀវនិងដូងស្រស់។លោកស្រី Nguyen Thi Hiep
ម្ចាស់ហាងនំ អំបុក នៅវិថី Hang Than ទីក្រុងហាណូយបានឲ្យដឹងថា៖
“លើទីផ្សារពេលនេះមានប្រភេទនំជាច្រើនដែលបាននាំចូលពីបរទេស ប៉ុន្តែន អំបុក
នៅតែទទួលបានការនិយមចូលចិត្តរបស់អតិថិជន ដោយសារវាមានលក្ខណៈ
វិសេសវិសាលរបស់ប្រជាជាតិ ជាពិសេសគឺមានអត្តសញ្ញាណជាច្រើននៃទីក្រុង
ហាណូយ។ហតុនេះហើយ នំ អំបុក ត្រូវបានប្រើប្រាស់ក្នុងឱកាសជាច្រើនដូចជា
ពិធីភ្ជាប់ពាក្យ ធ្វើអំណោយជូនមិត្តភក្តិនៅឆ្ងាយ ឬថ្វាយឡើងវត្ត”។
អំបុក - ម្ហូបអាហារវិសេសវិសាលនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ - ảnh 2
នំអំបុក

ប្រសិនបើមិត្តមានឱកាសមកទស្សនាទីក្រុងហាណូយនារដូវស្លឹកឈើជ្រុះ កុំភ្លេច
ស្វែងរកហាងលក់ អំបុក មួយដើម្បីយល់បន្ថែមអំពីលក្ខណៈសាញ្ញាតែវិសេស
វិសាលនៃវប្បធម៌ចំណីអាហារនៃទីក្រុងហាណូយ។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ
។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.អំបុក. vn។នាទី
ប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្ត
នាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ