VAN DO -  
(VOV) /  
(VOV5)_សប្ដាហ៍ថ្មីត្រូវបានចាប់ផ្តើម និងយើងខ្ញុំបណ្ដាអ្នកនិពន្ធកម្មវិធីផ្សាយ
ជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម មានក្តីសប្បាយរីករាយណាស់ដោយបានជួបជាមួយ
លោកអ្នកនាងក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្ដាប់។ ក្នុងសប្ដាហ៍កន្លងទៅ កាណាល់
ផ្សាយជាភាសាបរទេសជាតិ វិទ្យុសម្លេងវៀតណាមទទួលបាន២០០សំបុត្រនិងការហៅ
ទូរស័ព្ទ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តស្ដាប់ទាំងឡាយដែលបានផ្ញើសំបុត្រ
និងទូរស័ព្ទមកកាន់យើងខ្ញុំ។
ក្នុងនាទី” ប្រអប់សំបុត្រមិត្តអ្នកស្ដាប់”នាពេលនេះ តាមសំណូមពររបស់មិត្តអ្នក
ស្ដាប់បរទេសមួយចំនួន ដែលក្នុងនោះមានមិត្តអ្នកស្ដាប់កម្ពុជា យើងខ្ញុំសូមឧទ្ទេស
នាមអំពីអំបុក ភូមិVong ខ័ណ្ឌ Cau Giay រដ្ឋធានីហាណូយ។ នេះគឺជាមុខម្ហូបដ៏វិសេស
វិសាលរបស់ហាណូយ ក្នុងរដូវស្លឹកឈើជ្រុះម្តងៗ។
|
អំបុក ភូមិVong |
មុននេះ ភូមិ Vong ស្ថិតនៅជាយទីក្រុងហាណូយ ប្រកបមុខរបរកសិកម្មហើយមុខ
របរធ្វើអំបុកបានចាប់ផ្តើមពីនោះមក។ នាបច្ចុប្បន្ន ដោយល្បឿននគរភាវូបនីយកម្ម
ឆាប់រហ័សវាលស្រែរបស់ភូមិ Vong ត្រូវរលាយបាត់ទៅ ប៉ុន្តែប្រជាជនជាច្រើននាក់ក្នុង
ភូមិនៅបន្តរក្សាមុខរបរនេះ។ តាមអ្នកចាស់ជរាក្នុងភូមិថា៖ មុខរបរនេះត្រូវបានចាប់
ផ្តើមពីរឿងនិទានមួយថា៖ក្នុងរដូវស្លឹកឈើជ្រុះមុននេះរាប់ពាន់ឆ្នាំ ដើមស្រូវចាប់ផ្តើម
ចេញកួបានមានភ្លៀងខ្លាំង វាលស្រែទាំងឡាយត្រូវលិចទឹក។ ប្រជាជនភូមិ Vong បាន
ទៅកាត់កួស្រូវនេះមកលិញធ្វើជាអាហារមួយដើម្បីដោះស្រាយការដាច់ស្បៀង។ ហើយផ
លិតផលនេះមានរស់ជាតិពិសេសដោយឡែករបស់ខ្លួន ទាក់ទាញយ៉ាងខ្លាំង បានជាប្រ
ជាជនភូមិVong បានធ្វើអំបុកនេះក្នុងពេលរដូវសន្លឹកឈើជ្រុះមកដល់ម្តងៗ។
ធ្វើកាន់តែច្រើន គឺមានបទពិសោធន៍កាន់តែច្រើន បានជាគ្រាប់អំបុកកាន់
តែមានពណ៌ខៀវស្រស់ ស្ដើង ទន់និងមានក្លិនក្រអូបពីមួយថ្ងៃទៅមួយថ្ងៃ។ អំបុក
ភូមិ Vong បានក្លាយទៅជាកាដូរពេញនិយមទៅកាន់គ្រប់ក្រុមនិងមិត្តភក្តិនៅគ្រប់
ទិសទី។
វាយតំលៃអំពីរស់ជាតិអំបុក Vong លោក Susanto ភ្ញៀវទេសចរមកពីឥណ្ឌូនេស៊ី
បានអោយដឹងថា៖
“ ខ្ញុំបានមើលខ្សែភាពយន្តជាច្រើនឧទ្ទេសនាមអំពីសិល្បះម្ហូបអាហារវៀតណាម
ហើយ ប៉ុន្តែពេលមកដល់ហាណូយ បានមើលផ្ទាល់នឹងភ្នែកដំណើការធ្វើអំបុកនេះ ខ្ញុំ
នៅតែមានការភ្ញាក់ផ្អើល។ ខ្ញុំចូលចិត្តអំបុកនេះណាស់។”
|
អំបុក ភូមិVong |
នៅវៀតណាម តំបន់ណាក៏មានអ្នកចេះធ្វើអំបុកដែរ ប៉ុន្តែអាចទទួលស្គាល់ថា
គ្មានតំបន់ណាអំបុកបានទន់ និងឈ្ងុយឆ្ងាញ់ដូចអំបុក Vong ទេ។ប្រជាជនភូមិ Vong
ធ្វើអំបុកម៉ត់ចត់ណាស់។ លោកស្រី Nguyen Thi Bich ប្រកបមុខរបរអំបុកនេះពីយូរ
ណាស់មកហើយបានអោយដឹងថា៖
“មុនបង្អស់យើងច្រូតស្រូវដំណើបនៅមានទឹកដោះប្រលេះយកគ្រាប់ហើយរែងគ្រាប់
យ៉ាងហ្មត់ចត់ដើម្បីរើសចេញគ្រាប់ស្កក។ រីឯគ្រាប់ល្អត្រូវបានដាក់ក្នុងខ្ទះលីងឲ្យឆ្អិន។
គ្រាប់ស្រូវលីងរួច ហើយទុកឲ្យត្រជាក់និងយកទៅបុករហូតដល់ពេលណាចេញសំបក
ទាំងអស់។ពេលនោះ យើងទទួលបានគ្រាប់អំបុកមានពណ៌ខៀវខ្ចី។គេប្រើប្រាស់ស្លឹក
ឈូកដើម្បីវេចខ្ចប់គ្រាប់អំបុកធ្វើឲ្យម្ហូបនេះក្រអូបឈ្ងុយស្រូវខ្ចីនិងមានរស់ជាតិផ្អែម
ក្រអូបប្រហើររបស់ផ្កាឈូកផង។”
នាបច្ចុប្បន្ន អំបុកគេអាចយកទៅកែច្នៃជាម្ហូបអាហារផ្សេងៗជាច្រើនទៀតដូច
ជាបាយដំណើបអំបុក បង្អែមអំបុក …ជាដើមប៉ុន្តែម្ហូបពេញនិយមនិងពិសេសជាង
គេបំផុតនោះគឺនំអំបុក។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាអស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរកា
ណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan
Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.អំបុក.vn។នាទីប្រអប់មិត្តអ្នក
ស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕
VAN DO
-VOV