ឧទ្ទេសនាមនូវលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនជាតិថៃ
(VOVworld)- ក្នុងចំណោមសំបុត្រជាច្រើនដែលផ្ញើរមកកាណាល់ផ្សាយជាភា
សា បរទេសពីគ្រប់ទិសទីលើពិភពលោក កម្មវិធីផ្សាយជាភាសា ខ្មែរទទួល បានសំបុត្រនិងទូរស័ព្ទចំនួន៤របស់មិត្តអ្នកស្ដាប់សុខពីសី មកពី ខេត្តកណ្តាល មិត្តអ្នកស្តាប់ឡុង វុទ្ធី មកពីក្រុងភ្នំពេញ មិត្តសុភក្តិនិងមិត្ត លៃចិន្តមកពីក្រុងហា
ណូយ។ លិខិតរបស់មិត្តអ្នកស្តាប់ជាការលើកទឹកចិត្ត សម្រប់យើងខ្ញុំ។ ក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូម ធ្វើការឧទ្ទេសនាមនូវលក្ខណៈ វប្បធម៌វិសេសវិសាលរបស់ជនជាតិថៃ។
|
ស្តង់ទំនិញរបស់នារីជនជាតិថៃដែលបានតាំងនៅផ្សារណាត់ផ្សព្វ
ផ្សាយម្ហូបអាហារតំបន់ពិសេស |
លោកអ្នកនាងជាទីមេត្រី! នាប៉ុន្មានថ្ងៃនេះនៅទីក្រុងហាណូយនិទាឃៈរដូវ កំពុងខិតជិតមកដល់លើគ្រប់ទិសទី។ រួមជាមួយបរិយាកាសនោះ សកម្មភាព អំណរឆ្នាំថ្មីក៏បានប្រព្រឹត្តទៅនៅទីកន្លែងជាច្រើន។ ពិសេសផ្សារ ណាត់ផ្សព្វ ផ្សាយម្ហូបអាហារពិសេសក្នុងតំបន់ដោយប្រព្រឹត្តទៅសកម្មភាព ជាច្រើនបាន ទាក់ទាញការយកចិត្តទុកដាក់របស់ទស្សនិកជនជាតិនិងអន្តរ ជាតិមកទស្សនា។ នៅបណ្តាផ្សារណាត់នេះ ប្រជាជនទីក្រុង មានឱកាសជួបប្រាស្រ័យ និងស្វែង យល់នូវលក្ខណៈវិសេសវិសាលរបស់ជន ជាតិនិមួយៗដែលមិនធ្លាប់ស្គាល់ដល់។ ប្រការគួរឲ្យកត់សម្គាល់គឺ លក្ខណៈវិសេសវិសាលរបស់ជនជាតិថៃនៅខេត្ត Son
La ដែលបានឧទ្ទេស នាមនៅសារមន្ទីនារីវៀតណាម។នៅទីនេះនារីជនជាតិ ថៃដ៏ស្រស់ស្អាតបានឧទ្ទេស នាមជាមួយប្រជាជនរដ្ឋធានីលក្ខណៈវិសេស វិសាល របស់ជនជាតិខ្លួន។ លោកស្រី Quang Thi Vin ប្រធានសម្ព័ន្ធសមាគមនារីទីក្រុង
Son La បានឲ្យ ដឹងថា៖
“យើងខ្ញុំមកជាមួយផ្សារណាត់នេះក្នុងបំណងផ្សព្វផ្សាយនូវម្ហូបអាហារដែល
ជា និមិត្តរូបរបស់ជនជាតិថៃដូចជាត្រីទឹកជ្រោះ មាន់ចំការនិងគ្រឿងទេស គឺសុទ្ធតែជារបស់ធម្មជាតិ ដែលធានាសុខភាពសម្រាប់ជនចាស់ជរានិងកុមា។
ទស្សនិកជន នឹងបានភ្លក់ម្ហូបដោយនារីថៃចំអិនទៀត។នារីថៃក៏បានសម្តែង របាំរបស់ខ្លួនទៀតផង។នេះជាឱកាសដែលប្រជាជនរដ្ឋធានីបានស្គាល់ដល់ វប្បធម៌ថៃថែមទៀត”។
ក្រៅពីម្ហូបអាហារ របាំរបស់ជនថៃក៏បន្សល់ទុកនូវចំណាប់អារម្មណ៍ ក្នុង ដួងចិត្តភ្ញៀវទេសចរផងដែរ។ លោកស្រី Pham Thi Hien នៅខ័ណ្ឌ Hai Ba Trung ក្រុងហាណូយបានចែករំលែកថា៖
“ជនជាតិថៃនៅភាគ ពាយព្យមានលក្ខណៈវិសេសវិសាលដោយឡែក។ ខ្ញុំ បានស្គាល់ថារបាំ Xoe ត្រូវបានចាត់ទុកជានិមិត្តរូបរបស់ជនជាតិថៃ ដូចនេះ នារីថៃសម្តែងនៅទីនេះជួយឲ្យប្រជាជនរដ្ឋធានីមានឱកាសទស្សនានិងយល់
ច្បាស់នូវរបាំ Xoe របស់ជនជាតិថៃ”។
អាចនិយាយបានថា លក្ខណៈវប្បធម៌របស់ជនជាតិថៃបានទាក់ទាញទស្ស
និក ជនរាប់ពាន់នាក់មកទស្សនាខេត្ត Son La នាំមកនូវទស្សនទាន ជ្រាលជ្រៅ និងចំណាប់អារម្មណ៍យ៉ាងល្អប្រសើរអំពីជនជាតិថៃ ក៏ដូចជា លក្ខណៈវិសេស វិសាលក្នុងទំនៀមទម្លាប់របស់ជនជាតិនេះ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តចំពោះ រាល់ព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ បើមានឱកាសមិត្តគួរទស្សនា
ខេត្ត Son La ដើម្បីស្គាល់លក្ខណៈពិសេសរបស់ជនជាតិថៃ។ យើងខ្ញុំសង្ឈឹម នឹងទទួលបានលិខិតរបស់លោកអ្នកនៅអាស័យស្ថាន កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូម
ជួបអស់ ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕