ឧទ្ទេសនាមអំពី នំពារ Nuong នំពារ Deo
VAN DO -  
Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុ សំ
លេងវៀតណាម ទទួលបាន សំបុត្រ នឹងទូរសព្ទចំនួន២០៨របស់មិត្តអ្នកស្តាប់មក
ពីប្រទេសចំនួន៣០លើសកលលោក។ក្នុងនោះកម្មវិធីផ្សាយ ជាភាសាខ្មែរទទួល
បានសំបុត្រពីមិត្ត៖ ជាក្រូច នេតបារ៉ុម ថោងបូរ៉ាន់ ផាន់សីហា… នៅកម្ពុជា។និង
លោក Nguyen Van Den នៅខេត្ត Dong Nai (វៀតណាម)។ សូមអរគុណអស់លោក
អ្នកនាងដែលបានផ្ញើសំបុត្រ និងហៅទូរស័ព្ទដល់កម្មវិធីយើងខ្ញុំ។
លោកអ្នកនាងជាទីមេត្រី!
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ តាមសំណូមពររបស់មិតជាក្រូច
យើងខ្ញុំសូមឧទ្ទេសនាមអំពី នំពារ Nuong នំពារ Deo ជាបណ្ដាប្រភេទនំដែលមិនអាច
ខ្វះបាន ក្នុងឱកាសបុណ្យតេត Trung Thu មកម្ដងៗ។
|
នំពារ Nuong នំពារ Deo (internet) |
មិត្តជាក្រូច និងលោកអ្នកនាងជាទីមេត្រី!
តាមទំនៀមទំលាប់ប្រជាជនវៀតណាម បុណ្យតេតTrung Thu ( ប្រព្រឹត្តទៅនៅ
ថ្ងៃកើតពេញបូណ៍មីខែទី៨ តាមច័ន្ទគតិ) ។ ក្នុងឱកាសនេះដែរ គេចាត់ចែងម្ហូបអាហារ
សែនជីដូន ជីតា និង រៀបចំស្ពកនំនេក ផ្លែឈើដាក់នៅទីធ្លាដើម្បីផ្អៀងផ្អែងមើព្រះច័ន្ទ។
តេត Trung Thu ជាឱកាសដើម្បីមនុស្សគ្រប់រូបជួបប្រាស្រ័យជាមួយសាច់ញាត្តិមិត្តភ័ក្តសម្ដែងការយកចិត្តទុកដាក់ជាមួយគ្នា ពិសេសគឺចំពោះកុមារ។ ក្នុងឱកាសនេះដែរ មនុស្សពេញវ័យ គឺផឹកស្រារ តែ ផ្អៀងផ្អែងមើលព្រះច័ន្ទ កុមារនាំគ្នាដង្ហែរចង្កៀងគោម
ទៅមើលសសម្ដែងលោតម៉ុងសាយ ច្រៀងបទចម្រៀង ក្នុងថ្ងៃបុណ្យ តេតTrung Thu
…។ល។ មានប្រភេទនំចំនួនពីរដែលមិនអាចខ្វះបានក្នុងពិធីបុណ្យតេតTrung Thu របស់ប្រជាជនវៀតណាម នោះគឺ នំពារ Nuong និងនំពារ Deo។
នំទាំងពីរប្រភេទនេះ មានពីរផ្នែក៖ ផ្នែកសំបកនំ និងផ្នែកស្នូលនំ។ ផ្នែកសំបក់ នំ ត្រូវបានធ្វើពីអង្ករដំណើប។ អង្ករត្រូវបានលីង ហើយយកទៅកិនអោយម៉ត់ចត់ និង
ច្របាច់ លាយជាមួយទឹកស្ករស និងដាក់លាយបន្ថែមទឹកប្រេងផ្កាក្រូចថ្លុងក្រអូបឈ្ងុយ ឈ្ងប់ទៀតផង។ ដំណើការទាំងនោះ ត្រូវបានធ្វើដោយជាងមាន “ប៉ិនប្រសប់”ជាអ្នក
រ៉ាប់រង។ និងផ្នែកស្នូលនំ ត្រូវបានមេជាងធ្វើ ដូចជា៖ ធ្វើដំណាប់ឃ្លោក ដំណាប់ឈូក
សណ្ដែកបាយ ចាក់ស្នូលនំ …ជាដើម។ នំមានរស់ជាតិឆ្ងាញ់ផ្អែមល្ហែម ក្រអូប និងមាន
រូបរាងដូចជាផ្កា មាន៨ ឬ ១០ត្របក។ បងស្រី Thu Hang អ្នកលក់នំ Trung Thu របស់
ក្រុមហ៊ុន kinh Do បានអោយដឹងថា៖
“មុននោះ ស្នូលនំ ធម្មតាមានជាក់ពងទាប្រៃ។ ពង់ទាប្រៃជានិមិត្តរូបអោយព្រះច័ន្ទ
គ្រប់ប្រការ។ រស់ជាតិប្រៃរបស់ ពងប្រៃលាយជាមួយរស់ជាតិផ្អែមរបស់ សារធាតុផ្សេងៗ
ទៀត ធ្វើអោយយើងមានអារម្មណ៏ថា៖ ក្នុងជីវភាពរស់នៅ ទោះបីជា មានទុក្ខ លំបាក
យ៉ាង ណាក្ដី ប៉ុន្តែនៅមានមនុស្សនៅក្បែរយើង ការពារ ថែទាំយើង និងប្រគល់អោយយើង នូវភាពផ្អែមល្ហែមក្នុងជីវភាពរស់នៅ។ ”
មិតជាក្រូច និងលោកអ្នកនាងជាទីមេត្រី!
ប្រសិនបើមានឱកាស សូមអញ្ចើញមិត្តមកទស្សនាវៀតណាម ក្នុងប៉ុន្មានថ្ងៃសរទ រដូវ ខែទី៨ តាមច័ន្ទគតិ។ មិត្តនឹងបាន រួមជាមួយយើងខ្ញុំផ្អៀងផ្អែងមើលព្រះច័ន្ទ ផឹក
ទឹកតែ ពិសារនំពារប្រពៃណីចំនួនពីរប្រភេទនេះរបស់វៀតណាមនេះ ទៀតផង។
មិត្តជាក្រូច និង លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រនឹងមតិចូលរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
VAN DO