(VOVworld)-លោកអ្នកនាងជាទីមេត្រី! សប្ដាហ៍ថ្មីត្រូវបានចាប់ផ្តើម ហើយយើងខ្ញុំ
ជាបណ្ដាអ្នកនិពន្ធកម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម មានក្តីសប្បាយ
រីករាយណាស់ដោយបានជួបជាមួយលោក អ្នកនាងសាជាថ្មីក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នកស្ដាប់។ ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសជាតិវិទ្យុ
សម្លេងវៀតណាមទទួលបានសំបុត្រនិងការហៅទូរស័ព្ទជាច្រើន។ យើងខ្ញុំសូមថ្លែង
អំណរគុណចំពោះមិត្តស្ដាប់ទាំងឡាយដែល បានផ្ញើសំបុត្រនិងងទូរស័ព្ទមកកាន់
យើងខ្ញុំ។
ក្នុងនាទី” ប្រអប់សំបុត្រមិត្តអ្នកស្ដាប់”នាពេលនេះ តាមសំណូមពររបស់មិត្ត
អ្នកស្ដាប់បរទេសមួយចំនួន ដែលក្នុងនោះមានមិត្ត ប៉េង ហុងមកពីរាជធានីភ្នំពេញ
កម្ពុជា យើងខ្ញុំសូមឧទ្ទេសនាមអំពីការស្រឡាញ់វិស័យតារាសាស្រ្តក្នុងមជ្ឈដ្ឋាន យុវវ័យវៀតណាម។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។
|
សមាជិកក្លឹបតារាសាស្រ្តមិនជំនាញទីក្រុងហូជីមិញក្នុងពេលអនុវត្តសកម្មភាពរបស់ខ្លួន |
មិត្តប៉េង ហុងនិងមិត្តអ្នកស្តាប់ជាទីមេត្រី! នៅវៀតណាមបច្ចុប្បន្ន ផ្នែកតារា
សាស្ត្រមិនទាន់មានការអភិវឌ្ឍន៍ទូលំទូលាយនៅឡើយទេ។ មូលដ្ឋានស្រាវជ្រាវ
និងបណ្តុះបណ្តាលសម្រាប់ ផ្នែកនេះក៏ពុំសូវមានច្រើនដែរ។ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗ
នេះ ការស្រឡាញ់វិស័យ តារាសាស្ត្រហាក់បីដូចជាទទួលបានការពេញនិយមខ្លាំង។
សព្វថ្ងៃនៅវៀតណាម ក្លឹបនិងក្រុមអ្នកមានចំណង់ចំណូលចិត្តនឹងវិស័យតារាសាស្ត្រ
បានបង្កើតយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។ អ្នកដែលមានការជក់ចិត្តនឹង
វិស័យនេះបានជួបជុំគ្នានៅតាមក្លឹបនិងក្រុមនានា ពោរពេញទៅដោយអត្ថប្រយោជន៍។
ក្លឹបតារាសាស្ត្រ Hue (Hue Asstronomy-HAC)ចាប់ផ្តើមដំណើរសកម្មភាព ពីឆ្នាំ
២០១៣ដោយមានសមាជិកចំនួន១០នាក់។បន្ទាប់ពីដំណើរការសកម្មភាព បានជាង
៣ឆ្នាំមក រហូតមកដល់ពេលនេះ ក្លឹបមានសមាជិកចំនួនជាង៥០នាក់ជាសិស្សានុ
សិស្ស លើទូទាំងទីក្រុង។ សកម្មភាពរបស់ក្លឹបនេះគឺស្រាវជ្រាវនិងផលិតឧបករណ៍
ដូចជា វ៉ែនតាពង្រីក telescope ម៉ាស៊ីនវិភាគពន្លឺ និងរៀបចំកម្មវិធីទស្សនាតារាសស្រ្ត
និងបាញ់ កាំជ្រួចទឹកជាដើម។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយសកម្មភាពលើ
បណ្តាញ សង្គម facebook ធ្វើឲ្យចំនួនសមាជិកក្លឹបមានការកើនឡើងគួរឲ្យកត់
សម្គាល។ លោក Dang Hoang San ប្រធានក្លឹបបានចែករំលែកថា៖
“នៅក្រុង Hue គឺវិស័យតារាសាស្ត្រមិនសូវមានការរីកចំរើនទេ ដូច្នេះខ្ញុំមាន
បំណងផ្សព្វផ្សាយវិស័យនេះទៅដល់មនុស្សឲ្យបានច្រើន។ អ្នកដែលចូលរួមក្នុង
ក្លឹបនេះ គឺទទួលបានចំណះដឹងជាច្រើនអំពីតារាសាស្ត្រនិងបានចូលរួមវគ្គសិក្សា
ផលិត ឧបករតារាសាស្ត្រហើយការស្រាវជ្រាវតារាសាស្ត្រនេះក៏បានរួមចំណែក
ចូលក្នុង ការស្វែងយល់និងរៀនមុខវិជ្ជា រូបវិទ្យានៅសាលាផងដែរ”។
បង្កើតឡើងនាថ្ងៃទី១៥ឧសភាឆ្នាំ២០១៧ ក្លឹបតារាសាស្រ្តមិនជំនាញទី ក្រុង
ហូជីមិញជាកន្លែងសម្រាប់មិត្តវ័យក្មេងទូទាំងទីក្រុងជួបប្រាស្រ័យក៏ដូចជា ឧទ្ទេស
នាមនូវរូបភាពរបស់សហគមន៍ស្រឡាញ់តារាសាស្ត្រវៀតណាមជាមួយមិត្តភក្តិ
អន្តរជាតិ។ដើម្បីបម្រើសកម្មភាពទស្សនានិងស្វែងយល់អំពីលំហរអាកាស សមា
ជិកក្នុង ក្លឹបបានផលិតដោយខ្លួនឯកវ៉ែនតាមើលតារាសាស្ត្រជាច្រើនប្រភេទ។ ប្រ
ការគួរ ឲ្យកត់សម្គាល់គឺ វ៉ែនតាដែលសមាជិកក្លឹបនេះផលិតមានតម្លៃស្មើនឹង១/៣
នៃវ៉ែន តានាំចូលពីបរទេស។ លោក Dang Tuan Duy ប្រធានក្លឹបបានឲ្យដឹងថា៖
“វ៉ែនតាទាំងអស់នេះបានជួយឲ្យសមាជិកក្នុងក្លឹបរបស់យើងខ្ញុំទស្សនានូវ
លំហរអាកាស ជួយឲ្យយើងខ្ញុំបំពេញការជកចិត្តរបស់ខ្លួន។លើសពីនេះទៅទៀត
ក្លឹបរបស់យើងខ្ញុំក៏បានដំណើរការសកម្មភាពផ្សព្វផ្សាយចំណេះដឹងអំពីវិស័យ
តារាសាស្ត្រ។ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំក៏បានរៀបចំការទស្សនានិងថតរូប
តារាសាស្ត្រទៀតផង។តាមរយៈសកម្មភាពទាំងអស់នេះ យើងខ្ញុំសង្ឃឹមថា នឹង
ប្រមូលផ្តុំបានអ្នកជក់ចិត្តនឹងវិស័យតារាសាស្ត្រកាន់តែខិតជិតចូលគ្នា”។
ដោយចំណង់ចំណូលចិត្តរបស់ខ្លួន មជ្ឈដ្ឋានវ័យក្មេងដែលស្រឡាញ់តារា
សាស្រ្តបាន អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដោយក្តីសង្ឈឹមថា ចំណង់
ចំណូលចិត្តនេះនឹងកាន់តែរីសសសាយក្នុងស្រទាប់វ័យក្មេងវៀតណាម។ ដោយ
ពាក្យស្លោក តារាសាស្ត្រគ្មានគម្លាតនោះ ក្លឹបនិងសាមគម តារាសាស្ត្រជាច្រើន
នៅវៀតណាមមិនត្រឹមតែតភ្ជាប់យុវវ័យរាប់ពាន់នាក់ខិតចូលគ្នា ប៉ុណ្ណោះទេ
ថែមទាំងនាំវិស័យនេះឆ្ពោះទៅមុខទៀតផង។
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំបានធ្វើការឧទ្ទេសនាមទៅ
ដល់ លោកអ្នកនាងនិងមិត្តអ្នកស្តាប់នូវសមាគមតារាសាស្ត្រមិនជំនាញមួយ
ចំនួននៅ វៀតណាម។ សង្ឃឹមថាអស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្ត
ជាមួយព័ត៌មានពោលខាងលើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យ
ដ្ឋាន៖កម្មវិធីផ្សាយ ជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង
វៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.vn។ នាទីប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅ
ត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕