ឧទ្ទេសនាមអំពីគំនូរប្រជាប្រិយ Dong Ho
(VOVwolrd)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសាខ្មែរនៃ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៩០មកពីប្រទេសនិង
តំបន់ដែនដី ចំនួន៣៦ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន
៤របស់មិត្ត ស្រី លីន មិត្ត ប៊ុលថុនមកពីខេត្ត តាខ្មៅ មិត្តឆៃសុជាតិមកពីភ្នំពេញ
និងមិត្តចាន៉ធីតាមកពីក្រុងហាណូយ។ អរគុណដែលមិត្តអ្នកស្តាប់ជាទីស្រឡាញ់
បានរួមដំ ណើរជាមួយកម្មវិធីផ្សាយសម្លេងរបស់យើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រ
នាសប្តាហ៍ នេះ តាមសំណូមពររបស់មិត្ត ចាន់ធីតា យើងខ្ញុំសូមឧទ្ទេសនាមត្រួសៗ
អំពី គំនូរ ប្រជាប្រិយ Dong Ho ។
|
ផ្ទាំងគំនូរប្្រជាប្រិយ Dong Ho |
មិត្តចាន់ធីតានិងមិត្តអ្នកស្តាប់ជាទីមេត្រី!
គំនូរប្រជាប្រិយ Dong Ho ជាប្រភេទគំនូរចម្លាក់លើឈើដែលស្ថិតក្នុងអំបូរ មុខរបរសប្បកម្មប្រពៃណី។ គំនូរនេះត្រូវបានប្រជាជនភូមិ Dong Ho ឃុំ Song Ho
ស្រុក Thuan Thanh ខេត្ត Bac Ninh ច្នៃប្រឌិតនិងអភិវឌ្ឍន៍រាប់រយឆ្នាំកន្លងទៅ ដែល
រហូតមកដល់បច្ចុប្បន្ននៅរក្សាបាននូវតម្លៃអំពីប្រវត្តិសាស្ត្រ វប្បធម៌និង សិល្បៈដ៏
វិសេសវិសាល។ នេះជាប្រភេទគំនូរបានផ្សាភ្ជាប់និងសម្តែងនូវសង្គម កសិកម្មដ៏
រស់រវើករបស់ប្រជាជនវៀតណាម រួមទាំងសម្តែងនូវទំនៀមទម្លាប់និងជីវ ភាពរស់
នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ផ្អែកទៅលើខ្លឹមសារជាក់ស្តែង គំនូរប្រជា
ប្រិយ Dong Hoត្រូវបានបែងចែកជា៧ប្រភេទ នោះគឺគំនូរសម្រាប់ សែន គំនូរជូន
ពរគ្នា គំនូរប្រវត្តិសាស្ត្រ គំនូរឿង គំនូរសុភាសិត គំនូរទិដ្ឋភាពធម្ម ជាតិនិងគំនូរ
ឆ្លុះបញ្ចាំងនូវជីវភាពរស់នៅប្រចាំថ្ងៃ។ ពេលដែលបានសួរអំពីវត្ថុធាតុ សម្រាប់ធ្វើ
ឡើងគំនូរនេះ លោក Nguyen Dang Che សិប្បករល្បីឈ្មោះម្នាក់ នៃប្រភេទគំនូរប្រ
ជាប្រិយ Dong Ho បានឲ្យដឹងថា៖
“វត្ថុធាតុដើមសម្រាប់ធ្វើគំនូរ ទាំងក្រដាស់និងព័ណ៌គឺសុទ្ធតែយកពីធម្មជាតិ។ផ្ទាំង
គំនូរធ្វើពីក្រដាស់ Do ដែលក្រដាស់នេះក៏បានធ្វើពីសំបក់ដើម do ហើយត្រូវបាន ប៉ាតដោយសំបកគ្រំសមុទ្រ។ ចំពោះព័ណ៌វិញ ព័ណ៌ខ្មៅគឺធ្វើពីផេះស្លឹកឬស្សី ព័ណ៌ខៀវធ្វើពីសំបកស្លឹកដើម Tram ព័ណ៌លឿងធ្វើពីផ្កា Hoe ព័ណ៌ក្រហមធ្វើពី
សំបក និងឬសដើមVang ហើយព័ណ៌សរគឺធ្វើពីសំបកគ្រំសមុទ្រ។ព័ណ៌នីមួយៗ ត្រូវបានលាយជាមួយម្សៅដំណើបមុននឹងផ្តិតដើម្បីបង្កើតជាបាយម៉ាន មួយស្រ
ទាប់ធ្វើឲ្យគំនូរស្អាតជាងពេលបានហាលស្ងួត”។
ដូច្នេះអាចនិយាយបានថា ដើម្បីផលិតឡើងគំនូប្រជាប្រិយ Dong Ho មួយ
នោះ សិប្បករម្នាក់ៗត្រូវចំណាយកម្លាំងនិងពេលវេលាជាច្រើន ក៏ដូចជាទាមទារ នូវបច្ចេកទេសសិប្បកម្មយ៉ាងប៉ិនប្រសប់និងហ្មត់ចត់។ គំនូរបានផលិតឡើង ដោយរបៀបលាបព័ណ៌រទៅលើឈើពុម្ភ ដែលព័ណ៌មួយនៅពុម្ភមួយបន្ទាប់នោះ ផ្តិតទៅលើក្រដាស់គំនូរ។បន្ទាប់នោះគំនូរបានហាលថ្ងៃឲ្យស្ងួត។ ដោយតម្លៃពិ
សេស អំពីវប្បធម៌នោះ មុខរបរផលិតគំនូប្រជាប្រិយ Dong Ho ត្រូវបានទទួល
ស្គាល់ជា បេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងកំពុងបានរៀបចំសំណុំឯកសារ
សម្រាប់ដាក់ ជូនអង្គការ UNESCO ដើម្បីពិចារណាជាបេតិកភ័ណ្ឌវប្បធម៌អរូបី
ត្រូវការពារបន្ទាន់។
មិត្តចានធីតានិងមិត្តអ្នកស្តាប់ជាទីមេត្រី!
តាមរយៈព័ត៌មានដែលយើងខ្ញុំទើបរៀបរាប់ខាងលើ សង្ឃឹមថាមិត្តនឹងយល់ បានខ្លះៗអំពីប្រភេទគំនូរប្រជាប្រិយ Dong HO ជាប្រភេទសិល្បៈវិសេសដោយឡែក របស់វៀតណាម។ ប្រសិនបើមានឱកាសទៅទស្សនា ខេត្ត Bac Ninh មិត្តនិងក្រុម គ្រួសារកុំរំលងទស្សនាស្វែងយល់និងទិញគំនូរធ្វើជាអនុស្សាវរីយ៍។ ជាពិសេស
មកដល់ទីនេះ មិត្តនឹងយល់អំពីកម្លាំងរស់របស់ប្រភេទគំនូរនេះនិងយល់ច្បាស់ថា ហេតុអ្វីមនុស្សគ្រប់រូបពេញនិយមប្រភេទគំនូរប្រជាប្រិយ Dong Ho នេះ។ បើចង់
ដឹងព័ត៌មានបន្ថែម មិត្តអាចផ្ញើរសំបុត្រមកអាស័យដ្ឋាន កម្មវិធីផ្សាយ ជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo. com.vn៕