ឧទ្ទេសនាមអំពីចំណីអាហារនៅផ្សាររាត្រីក្រុងហាណូយ
លោកអ្នកនាងជាទីមេត្រី! សប្តាហ៍ថ្មីបានចាប់ផ្តើមហើយយើងខ្ញុំមានក្តីសប្បាយរីក
រាយដែលបានជួបជាមួយមិត្តអ្នកស្តាប់ក្នុងកម្មវិធី “ប្រអប់សំបុត្រមិត្តអ្នកស្តាប់” នា
ពេលនេះ។ ក្នុងសប្តាហ៍កន្លងទៅ កាណាលផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀត
ណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២១៧ពីប្រទេសនិងតំបន់ដែលដីទូទាំង
ពិភពលោក។ ក្នុងកម្មវិធីប្រអប់សំបុត្រនាសប្តាហ៍នេះ យើងខ្ញុំសូមធ្វើការឧទេ្ទសនាម
ជាមួយមិត្តអ្នកស្តាប់អំពីចំណីអាហារនៅផ្សាររាត្រីក្រុងហាណូយ។សូមអញ្ជើញអស់
លោកអ្នកនាងតាមដានស្តាប់។
ផ្សាររាត្រីវិថីបុរាណហាណូយបានបើកពីម៉ោង៦យប់រហូតដល់ម៉ោង២៣
រៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅវិថីបុរាណដើរថ្មើរជើង ដែលអូសបន្លាយជិត៣គីឡូម៉ែត្រ។ ចាប់ពីវិថី Hang Dao ជាប់ជាមួយទីលាន Dong Kinh Nghia Thuc
ឆ្លងកាត់វិថី Hang Ngang, Hang Dao ហើយបញ្ចប់នៅមុខផ្សារ Dong Xuan ។ នៅយប់
ទាំង៣ថ្ងៃចុងសប្តាហ៍នោះ ទីនេះបានក្លាយទៅជាមណ្ឌលលក់ដូយ៉ាងអូអររបស់
ទីក្រុងហាណូយ។ មកកំសាន្តនៅផ្សាររាត្រី ក្រៅពីស្វែងយល់អំពីវិថី បុរាណហា
ណូយមួយដែលជិតស្និទ្ធរបស់ប្រជាជននោះ លោកអ្នកអាចលង់ខ្លួនក្នុង បរិយាកាស
ចំណីអាហារគួរឲ្យទាក់ទាញទៀត។ ជាពិសេស វិថីចំណីអាហារ Hang Buom បាន
ក្លាយទៅជាទីមកដល់សម្រាប់អ្នកនិយមចូលចិត្តម្ហូបអាហាតាមដងវិថី និយាយរួម
និងភ្ញៀវអន្តរជាតិនិយាយដោយឡែក។ ជាលើកដំបូងមកលេងវិថីដើរថ្មើរជើង
ហាណូយ អ្នកស្រី Nguyen Thuy Hoa មកពីខេត្ត Ninh Binh ភាគខាងជើងវៀត
ណាមមានការភ្ញាក់ផ្អើលយ៉ាងក្រៃលែង៖
“ចៃដន្យណាស់ដែលនាងខ្ញុំនិងកូនបុរសបានទស្សនាក្នុងបរិយាកាសសម្បូរទៅ
ដោយសកម្មភាពដូច្នេះដែរ។ ចំណីអាហារនៅទីនេះសមរម្យណាស់! នាងខ្ញុំនិងកូន
ប្រុសបានពិសារសាកល្បងម្ហូបច្រើនមុខ។ ទីនេះធ្វើឲ្យខ្ញុំអាឡោះអាល័យអំពីកុមារ
ភាព ជាមួយនឹងស្ករ ពោតចៀនបង្គា ព្រមទាំងនុំ Que ទៀតផង”។
|
បាញ់ Xeo ជប៉ុនលក់នៅវិថី Hang Buom |
ដោយមានស្តង់ទំនិញជាង៤០ ប៉ុន្តែចំណីអាហារនៅវិធី Hang Buom នេះគឺ
សម្បូរបែបណាស់ ដែលពោរពេញទៅដោយពីមុខម្ហូបប្រពៃណីវៀតណាមទៅដល់
ចំណីអាហារពីទ្វីបអាស៊ី-អឺរ៉ុប។ ស្តង់ទំនិញលក់ដូនៅទីនេះមានលក្ខណៈតូចដូច្នេះ
ម្ហូបលក់នៅទីនេះតែងតែជាប្រភេទម្ហូបអាចដើរបណ្តើនិងពិសារបណ្តើរ។ ជាពិសេស
នៅទីនេះ ទស្សនិកជនអាចជ្រើសរើសមុខម្ហូបមានលក្ខណៈពិសេសរបស់វៀតណាម
ដូចជា ប៉ាតេខ្យល់ ឬបាយដំណើមបក្ស៊ីជាដើម ទៅដល់ម្ហូបកូរ៉េខាងត្បូងដូចជាបាយ
មូល ឬ នុំអង្ករហឹរTteokbokki ។ លោក Thang ម្ចាស់ហាង fast food កូរ៉េខាងត្បូង
បានឲ្យដឹងថា៖
“យើងខ្ញុំឃើញថា បើកហាងនៅវិថីចំណីអាហារនេះអាចមានឱកាសផ្សព្វផ្សាយ
អំពីហាងរបស់ខ្លួនហើយមុខសញ្ញាដែលយើងខ្ញុំឆ្ពោះទៅគឺមិត្តវ័យក្មេង បន្ទាប់មកគឺ
ភ្ញៀវទេសចរបរទេសដែលមានចំណងចំណូលចិត្តសាកពិសាររស់ជាតិអាហាររបស់
កូរ៉េខាងត្បូង”។
ក្រៅពីរស់ជាតិអាហារដូចជាមីត្រជាក់របស់កូរ៉េខាងត្បូង នុំ Xeo របស់ជប៉ុននោះ
ពិតណាស់ថាមិនអាចខ្វះបានទេចំណីប្រចាំដែលបានមជ្ឈដ្ឋានវ័យក្មេងពេញនិយម
ដូចជា ដំឡូងបារាំងចៀន។ ប្រសិនបើមិនចង់សាកម្ហូបនោះ បង្អែមច្រើនមុខ ឬទឹក
ក្រឡុកនឹងជាជម្រើសសម្រាប់ការដើរផងនិងកំសាន្តផង។ ម្ហូបបានលក់នៅទី នេះមានតម្លៃពី២ម៉ឺនដុងឡើងសម្រាប់មួយចំណែក។
លោកអ្នកនាងជាទីមេត្រី! កំសាន្តនាចុងសប្តាហ៍ដោយគ្មានសម្លេងអូអររបស់
រថយន្ត គ្មានផ្សេងហ៊ុយ ហើយដើរតាមដងផ្លូវរួមជាមួយក្រុមគ្រួសារ មិត្តភក្តិ សម្រប
ខ្លួនចូលក្នុងបរិយាកាសចំណីអាហាពហុបែប ស្តាប់បទភ្លេង និងទទួលយកជីវភាព
រស់នៅរបស់ប្រជាជននៅវិថីបុរាណហាណូយ នឹងជាសកម្មភាពពោរពេញទៅដោយ
អត្ថន័យសម្រាប់មនុស្សគ្រប់រូបពេលមកដល់ទីក្រុងហាណូយម្តងៗ។
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំសូមធ្វើការឧទ្ទេសនាមជាមួយ
មិត្តអ្នកស្តាប់អំពីចំណីអាហារនៅផ្សាររាត្រីក្រុងហាណូយ។ សង្ឃឹមថា អស់លោក
អ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មាននេះ។រាល់សំណួររបស់ប្រិយមិត្ត
សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសា
បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធា
នីហាណូយឬ email៖ vov5khmer@yahoo.com. Vn៕