ឧទ្ទេសនាមអំពីចាប៉ីសាយដៀវរបស់វៀតណាម
BICH NGOC -  
(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៨៥ ពីប្រទេសចំនួន៣១។ ក្នុង លិខិត មិត្តអ្នកស្តាប់សុទ្ធតែសម្តែងនូវមនោសញ្ចេតនានិងកាគាំទ្រ ចំពោះ VOV5។ ទន្ទឹមនឹង
នោះ មិត្តអ្នកស្តាប់មួយចំនួនចង់ស្វែងយល់ពីភូមិសាស្រ្ត និង អំពីមុខម្ហូបអាហារពេញ
និយមមួយចំនួនរបស់ជនហាណូយ។ល។ សូមអគុណលោកអ្នកនាងដែលបានយក
ចិត្តទុកដាក់និងស្រឡាញ់ VOV។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើង
ខ្ញុំសូមឧទ្ទេសនាមអំពី ចាប៉ីសាយដៀវរបស់វៀតណាមតាមសំណូមពររបស់មិត្តវង់សុខុមពីភ្នុំពេញកម្ពុជា។
មិត្តវង់សុខមនិងមិត្តអ្នកស្តាប់ជាទីមេត្រី!
ចាប៉ីសាយដៀវ របស់វៀតណាមជាប្រភេទចាបីដែលមានតែខ្សែតែមួយ ចំណុះ
ក្រុមខ្សែដេញ។ ចាប៉ីសាយដៀវមានដើមកំណើតពីតំបន់ ជនបទភាគខាងជើងវៀត
ណាម។ប្រជាកសិករវៀតណាមបានប្រើប្រាស់ចាប៉ីសាយដៀវដើម្បីសម្តែងក្តីសប្បាយ
រីករាយនិងការព្រួយចិត្តរបស់ខ្លួនក្នុង ជីវភាពរស់នៅប្រចំាថ្ងៃ។ សម្លេងដ៏លន្លង់លន្លោច គួរឲ្យជក់ចិត្តរបស់ ចាប៉ីសាយដៀវត្រូវបាន ប្រើដើម្បីសម្តែងបទចំរៀងរូមែនទិក ឬរឿងប្រជាប្រិយរស់រវឹក និងពេលខ្លះសម្តែងនូវអារម្មណ៌របស់អ្នកលេងចាបីផងដែរ។
មានលក្ខណៈប្រហាក់ប្រហែលនិងចាបីដងវែងរបស់កម្ពុជា ចាប៉ីសាយដៀវ
ត្រូវបានធ្វើពី ឬស្ស៊ីនិងចាប៉ីឈឺ។ ចាបីមានខ្លួនវែង ខាងក្បាលចាបីតូចជាង ខាង
កន្ទុយចាបី ចាបីមានប្រវែងពី ៩៥cmដល់១១០cm និងកម្ពស់ពី ១៣cm ដល់១៥
cm។ មិត្តអ្នកស្តាប់ទាំងឡាយដឹងទេ លក្ខណៈពិសេសរបស់ចាប៉ីសាយដៀវ គឺជា របៀបដេញឲ្យបង្កើតសម្លេងចម្លែកនិងជក់ចិត្តរណ្តំដែលគ្មានឧបករណ៌តន្ត្រៃ ណា
មានឡើយ។សម្លេងរបស់ចាបីត្រូវបានចាត់ទុកដូចជាសម្លេងច្រៀងរបស់មនុស្ស និងបង្កប់ទៅដោយអត្ថន័យនៃពាក្យពេជ ។
|
អតីតប្រធានាធិបតីអាមេរិក Bushដេញចាប៉ីសាយដៀវក្នុង
ឱកាសកិច្ចប្រជុំ APEC នៅទីក្រុងហាណូយនាឆ្នាំ ២០០៦
(រូបថតៈ Internet) |
តាមរយៈរលកធាតុអាកាស នៃវិទ្យុសម្លេងវៀតណាម មិត្តអ្នកស្តាប់លើទូទាំង
ប្រទេស វៀតណាមបានជក់ចិត្តចំពោះសម្លេងចាប៉ីសាយដៀវ ដែលសម្តែងដោយ
សិល្បៈករ Manh Thang, Duc Nhuan ជាមួយនឹងបទចម្រៀងល្បីៗដូចជា “បំពេកូន”
របស់ ណាមបូ ឬ ផ្កាក្រអូប មេអំពៅហោះហើជំវិញ ជា Quan ho Bac Ninhជាដើម។
សព្វថ្ងៃ ចាប៉ីសាយដៀវ មានការសក្រិដ្ឋជាងដើម្បីក្លាយទៅជាតំណាងជាគំរូនៃ លក្ខណៈវប្បធម៌ពិសេសវៀតណាមក្នុងការធ្វើសមាហរណកម្មវប្បធម៌ពិភពលោក។ ជនបរទេសស្តាប់ចាប៉ីសាយដៀវនិងប្រមើលឃើញមាននូវចរិតលក្ខណៈ របស់ជន
វៀតណាម ដូចជាកវីបានរំាង Meray សរសេថា "ចាប៉ីសាយដៀវ មានលក្ខណៈដូច ជាមនុស្សវៀតណាម ទោះបីជាក្រក៏ដោយប៉ុន្តែពោពេញទៅដោយមនោសញ្ចេតនា”
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តនឹងព័ត៌មាន
ពោលខាងលើ។នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ របស់យើងខ្ញុំពេលនេះចប់តែ
ប៉ុណ្ណេះ។ រាល់សំបុត្រនិងការរួមមតិសូមផ្ញើ៖មកកម្មវិធីផ្សាយជាភាសាខ្មែរនៃ
កាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu –
ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
BICH NGOC