ឧទ្ទេសនាមអំពីច្រៀង Xoan Phu Tho-បេតិកភណ្ឌវប្បធម៌អរូបីតំណាង មនុស្សលោក
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភា សាបរទេសជាតិទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនពីប្រទេសនិងតំបន់ ដែនដីលើទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ ពីមមិត្តប៊ុន សារឿន និងមិត្ត ហ៊ុង គន្ធាមកពីរាជធានីភ្នំពេញ(កម្ពុជា) និងមិត្ត ធារ៉ាមកពីទីក្រុងហាណូយ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តធារ៉ាបានឲ្យដឹងថា តាមរយៈប្រពន្ធផ្សព្វផ្សាយ មិត្តបានដឹងថា ចំរៀង Xoan Phú Tho បានដក ចេញពីបញ្ជីរាយនាមបេតិកភណ្ឌត្រូវការការពារចាំបាច់ មិត្តសូមឲ្យកម្មវិធីឧទ្ទេស នាមជាក់លាក់បន្ថែមអំពីបញ្ហានេះ។ ឆ្លើយតបនឹងសំណូមពររបស់មិត្តធារ៉ា ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្តាប់សប្តាហ៍នេះ យើងខ្ញុំសូមធ្វើការបកស្រាយ បញ្ហាដែលមិត្តយកចិត្តទុកដាក់។
មិត្តធារ៉ានិងមិត្តអ្នកស្តាប់ជាទីមេត្រី!
នៅវេលាម៉ោង១០និង៥២នាទីតាមម៉ោងតំបន់ ត្រូវនឹងម៉ោង៨និង៥២នាទី តាមម៉ោងវៀតណាម ថ្ងៃទី៨ធ្នូឆ្នាំ២០១៧ នៅក្នុងសម័យប្រជុំគណៈកម្មាធិការ អន្តររដ្ឋាភិបាលអនុសញ្ញា២០០៣ស្តីពីការពារបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១២នៅទីក្រុង Jejiu ប្រទេសកូរ៉េខាងត្បូង ចម្រៀង Xoan Phu Tho ត្រូវបានដកចេញជាផ្លូវការចេញពីបញ្ជីរាយនាមបេតិកភណ្ឌត្រូវការការពារជាចាំបាច់ ព្រម ទាំងបានចុះឈ្មោះក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្ស លោក។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គណៈកម្មាធិការអន្តររដ្ឋាភិបាលបាន ដកបេតិកភណ្ឌមួយចេញពីបញ្ជីរាយនាមការពារបន្ទាន់និងចុះឈ្មោះជាផ្លូវការ ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌តំណាងមនុស្សលោក។
ជាបេតិកភណ្ឌស្ថិតក្នុងចំណោមប្រភេទសិល្បៈសម្តែង ចម្រៀង Xoan របស់ខេត្ត Phu Tho មានទាំងរាំ ច្រៀង វាយស្គរផងដែរ។ ច្រៀង Xoan គឺភ្ជាប់ ជាមួយទំនៀមទម្លាប់បូជាបណ្តាស្តេច Hung។ ជាប្រភេទសម្តែងតាមសហគមន៍ ចម្រៀង Xoan គឺរក្សាការយល់ដឹងអំពីវប្បធម៌ ការតភ្ជាប់សហគមន៍និងការគោ រពគ្នាទៅវិញទៅមក។
ចម្រៀង Xoan លែងត្រូវការកិច្ចការពារចាំបាច់ទៀតឡើយព្រោះរាល់ការខិតខំប្រឹងប្រែង របស់សហគមន៍ ក្នុងតំបន់និងរដ្ឋាភិបាល ដែលបានស្តារឡើងវិញនូវលទ្ធភាពគង់វង្សនៃប្រភេទសិល្បៈនេះ តាំងពីត្រូវបានកត់ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌ អរូបីត្រូវកិច្ចការពារចាំបាច់កាលពីឆ្នាំ២០១១មក។ សាស្ត្រាចារ្យរង បណ្ឌិត Do Van Tru អគ្គលេខាធិការសមាគមបេតិកភណ្ឌវប្បធម៌វៀតណាមបានឲ្យដឹងថា៖
“ខណៈដែលបានទទួលស្គាល់ជាបេតិកភណ្ឌត្រូវការកិច្ចការពារចាំបាច់ ពីឆ្នាំ២០១១មក គឺថ្នាក់ដឹកនាំខេត្ត Phu Tho និងសហគមន៍នៅទីនេះ មានការប្តេជ្ញាយ៉ាងខ្លាំង ហើយរដ្ឋាភិបាលក៏មានការយកចិត្តទុកដាក់ពិសេសដល់ បេតិកភណ្ឌនេះ ហើយនេះក៏ជាបេតិកភណ្ឌតែមួយកត់ដែលបានរដ្ឋាភិបាល អនុម័តនូវកម្មវិធីធ្វើសកម្មភាព។ ប្រការនេះបានពិភពលោកវាយតម្លៃខ្ពស់។ តាំងពីមុនមក នេះជាលើកដំបូងហើយដែល UNESCO ទទួលស្គាល់និងផ្លាស់ប្តូរនូវ បេតិកភណ្ឌពីបញ្ជីឈ្មោះនេះទៅបញ្ជីឈ្មោះមួយទៀត។ អត្ថន័យគឺធំធេង ណាស់”។
ខេត្ត Phu Tho បានប្រកាសចម្រៀង Xoan ចេញពីស្ថានភាពត្រូវការការ ពារបន្ទាន់ពីឆ្នាំ២០១៥ ប៉ុន្តែដើម្បីបញ្ចុះបណ្ចូលអ្នកជំនាញការរបស់ UNESCO ពុំមែនជាបញ្ហាងាយស្រួលទេ។ តាមសិល្បៈការិនី Nguyen Thi Lịch ថា មុននេះគឺ ត្រូវកិច្ចការពារចាំបាច់មែន ប៉ុន្តែឥឡូវនេះ ខេត្ត Phu Tho បានបើកថ្នាក់បង្រៀន ចម្រៀង Xoan ច្រើនកន្លែង។ សិល្បៈការិនី Nguyen Thi Lịch ចែករំលែកថា៖
“យើងខ្ញុំជឿជាក់ថា ចម្រៀង Xoan Phu Tho នឹងត្រូវបានគេទទួលស្គាល់ជាច្រើន ហើយជានិច្ចកាលទន្ទឹងរងចាំ។ ខណៈដែលបានដឹងថា ចម្រៀង Xoan បានគេ ដកចេញពីស្ថានភាពត្រូវការពារបន្ទាន់នោះ គឺយើងខ្ញុំត្រេកអរសប្បាយរីករាយ ក្រៃលេង”។
សំដៅពង្រឹងនិងពង្រីកប្រភេទសិល្បៈនេះ មន្ទីវប្បធម៌ កីឡានិងទេសចរ ណ៍ខេត្ត Phu Tho បានលើកកំពស់ទំព័រវែបចម្រៀង Xoan ទាំងភាសារវៀត ណាមផងនិងទាំងភាសាអង់គ្លេសផង ថែមទាំងផលិតកម្មវិធីចម្រៀង Xoan ដើម្បី សហគមន៍ស្គាល់អំពីតម្លៃនៃបទចម្រៀង Xoan។
លោកអ្នកនាងជាទីមេត្រី! កម្មវិធីប្រអបសំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំ សូមបញ្ចប់នៅត្រឹមនេះ។ ព័ត៌មានបន្ថែមសូមសំបុត្រនិង comment មកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរនៃវិទ្យុសម្លេង វៀតណាមឬ email : vov5khmer@gmail.com។ មិត្តអាចស្តាប់កម្មវិធីឡើង វិញនៅគេហទំព័រ www.vovworld.vn៕