(VOVworld) - នាសប្តាហ៍កន្លងទៅ ក្នុងចំណោមសំបុត្រចំនួន២១២ដែលបានផ្ញើរ
មកកាណាល់ផ្សាយជាភាសាបរទេសពីគ្រប់ទិសទីលើពិភពលោក កម្មវិធីផ្សាយជា
ភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២របស់មិត្តសុខ ហេងនិងមិត្ត រតនា
នៅកម្ពុជា។ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរ
របស់មិត្តសុខ ហេងនៅរាជធានីភ្នំពេញ ដែលបានស្នើរឲ្យកម្មវិធី ផ្សាយជាភាសា
ខ្មែរឧទ្ទេសនាមអំពីដូរតន្រ្តីព្រះរាជទ្រព្យក្រុង Hue ហើយចង់ដឹង ថាប្រភេទដូរតន្ត្រី
នេះត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីដោយអង្គការ UNESCO ចាប់ពីពេល
ណា?
ដូរតន្រ្តីព្រះរាជទ្រព្យជាប្រភេទដូរតន្ត្រីមានលក្ខណៈផ្លូវការហើយត្រូវបានចាត់ទុក
ជាដូរតន្ត្រីជាតិនិងសំដែងក្នុងពិធីបុណ្យនានារបស់ព្រះរាជវង្ស។រាជវង្សសក្ដិភូម
វៀតណាមមុននេះ សុទ្ធតែគោរពនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវដូរតន្ត្រីព្រះរាជទ្រព្យ
ហើយប្រភេទដូរតន្ត្រីនេះបានក្លាយទៅជានិមិត្តរូបនៃភាពគងវង្ស និងភាពសម្បូរ
រុងរឿងនៃរាជវង្ស។
|
កម្មវិធីសំដែងដូរតន្ត្រីព្រះរាជទ្រព្យ |
តាមឯកសារប្រវត្តិសាស្ត្រ ដូរតន្រ្តីព្រះរាជទ្រព្យបានកើតនារាជ្ជកាល Ly (ចាប់ពី
ឆ្នាំ ១០១០ដល់ឆ្នាំ១២២៥) ហើយអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានារាជ្ជកាល Le (ចាប់ពីឆ្នាំ
១៤២៧ដល់ឆ្នាំ១៧៨៨) ដោយការចាត់តាំងយ៉ាងតឹងរឹងជាទីបំផុត។ដូរតន្រ្តីព្រះ
រាជទ្រព្យ ត្រូវបានសំដែងក្នុងពិធីសែនព្រេននិងពិធីបុណ្យធំៗជារៀងរាល់ឆ្នាំដូច
ជា ពិធី បុណ្យ Nam Giao (ជាពិធីបុណ្យនាដើមរដូវផ្ការីក) ពិធីបុណ្យ Tich Dien (ជា
ពិធី បុណ្យច្រត់ព្រះនង្គ័ល) ទិវាប្រសូត្រព្រះមហាក្សត្រនិងព្រះមហាក្សត្រយានី។
ក្រៅពីនោះ ដូរតន្ត្រីព្រះរាជទ្រព្យនៅបានប្រើប្រាស់ក្នុងឱកាសពិសេសដូចជាពិធី
បុណ្យអភិសេក ពិធីបុណ្យចូលទីវង្គត់របស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រយានី
និង ពិធីទទួលឯកអគ្គរដ្ឋទូតជាដើម។ដូរតន្រ្តីព្រះរាជទ្រព្យគឺជាភស្តុតាងមួយដ៏
វិសេសវិសាលនៃការច្នៃប្រឌិតវប្បធម៌ពិសេសរបស់ប្រជាជាតិវៀតណាម។ក្រោយ
ពីឆ្នាំ ១៩៧៥មក រដ្ឋាភិបាល ក្រសួងវប្បធម៌ព័ត៌មាននិងថ្នាក់ដឹកនាំខេត្ត Thua
Thien Hue បាននាំចេញគោលជំហរនិងសេចក្ដីសំរេចជាច្រើនដើម្បីអភិរក្សប្រភេទ
វប្ប ធម៌វិសេសវិសាលនេះ។នាខែមិនា ឆ្នាំ១៩៩៤ អង្គការ UNESCO បានសហ
ការ ជាមួយក្រសួងវប្បធម៌ព័ត៌មាន គណៈកម្មាធិការប្រជាជនខេត្តនិងមជ្ឈ
មណ្ឌលអភិ រក្សកេរ្តិ៍ដំណែលអតីតរដ្ឋធានី Hue រៀបចំសន្និសីទអន្តរជាតិជាច្រើន
ស្ដីអំពីកិច្ច ការពារនិងថែរក្សាវប្បធម៌អរូបីនៃតំបន់Hue។គំរោងការណ៍បណ្ដុះ
បណ្ដាលដូរ តន្ត្រីព្រះរាជទ្រព្យដំបូងនៅវៀតណាមត្រូវបានបង្កើតឡើងនិងដាក់
ឲ្យដំណើរការនៅមហាវិទ្យាល័យសិល្បៈ Hue។នាថ្ងៃទី៧ វិច្ចិកា ឆ្នាំ២០០៣
ដូរតន្ត្រីព្រះរាជ ទ្រព្យវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាស្នាដៃអរូបី
និងដំណាលតាមមាត់របស់ មនុស្សលោក។លោក Lu Huu Ngoc ចៅរបស់លោក
Lu Huu Thi ដែលជា តន្រ្តីករមួយរូបក្នុងចំណោមតន្រ្តីករចុងក្រោយនៃរាជ្ជកាល
Nguyen បានឲ្យដឹងថា៖
“ដូរតន្រ្តីព្រះរាជទ្រព្យក្រុង Hue ត្រូវបានទទួលស្គាល់ជាតំលៃវប្បធម៌អរូបីរបស់
ពិភពលោក នោះគឺកិត្តិយសចំពោះគ្រួសារយើងខ្ញុំ។នាបច្ចុប្បន្ន ខ្ញុំត្រូវបាន
បង្រៀនយ៉ាងគ្រប់គ្រាន់នូវបទភ្លេងដែលជីតាខ្ញុំបន្សល់ទុកមក។បំណងប្រាថ្នា
របស់ខ្ញុំគឺទទួលយកនិងពង្រីកប្រភេទដូរតន្ត្រីព្រះរាជទ្រព្យនេះ អភិរក្សរាល់
តំលៃដែលជីដូនជីតាបន្សល់ទុកមក”។
|
ដូរតន្រ្តីព្រះរាជទ្រព្យក្លាយទៅជាតំលៃវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មិត្តភក្តិអន្តរជាតិ |
ដោយមានតំលៃលេចធ្លោ ដូរតន្ត្រីព្រះរាជទ្រព្យវៀតណាមនឹងបន្តត្រូវបានថែរក្សា
និងអភិរក្សប្រកបដោយប្រសិទ្ធិភាព ហើយរួមចំណែកជាមួយប្រភេទបេតិកភ័ណ្ឌ
វប្បធម៌និងធម្មជាតិផ្សេងៗទៀតនៅវៀតណាមក្នុងការអះអាងនូវកិត្យានុភាព
របស់ប្រជាជាតិនៅក្នុងតំបន់និងលើពិភពលោក។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba
Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួប
អស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ៕