BICH NGOC -  
|
ផ្កាដីស្អាតឆើតឆាយ |
“ចំឡែក ស្អាតនិងគួរឲ្យចាប់អារម្មណ៌មែន។ ហេតុអីមិត្តអាចច្របាច់បាន ដើមផ្ការល្អស្អាតម្លេះ។ ប្រសិនជាគ្រាន់តែគយគន់នោះ ពិបាកស្មានថា ដើមផ្កា
ឆើត ឆាយទាំងនេះ ត្រូវបានធ្វើពីដីសោះ ។ ខ្ញុំមានអារម្មណ៌ជក់ចិត្តនឹងប្រភេទ
ផ្កានេះហើយ។ ពិតជាអស្ចារ្យមែនទែន”!
នោះជាការពិនិត្យអំពីផ្កាដី របស់មិត្ត រដ្ឋា និស្សិតកម្ពុជាមួយរូបដែលកំពុងសិក្សា
នៅទីក្រុងហាណូយរបស់វៀតណាម។ លោក អ្នកនាងជាទីមេត្រី! តាំងពីមុនមក យើង
ត្រូវស្គាល់ប្រភេទដីសម្រាប់ច្របាច់ស្មូនចេញបានថូផ្ការ ឬចាន កូនចានស្អាត។ ដោយ
ហេតុនេះមានមានមនុស្សជាច្រើនងឿងឆ្ងល់នៅពេលបានឃើញដើមផ្ការដីដ៏ទន់ជ្រាយ មានព័ណ៌ឆើតឆាយស្អាត ពិសេសគឺទុកបានរយៈពេលវែងផង។ ផ្កាដីមានប្រភពដើម
ពីប្រទេសជប៉ុន នឹងត្រូវបានច្របាច់ធ្វើរូបផ្សេងៗដោយ ដីទន់ដែលក៏បាននាំចូលពី
ជប៉ុនដែរ។ និយាយអំពីប្រភេទសិល្បៈនេះបងស្រី Huong Lan ម្ចាស់ហាងផ្កាដី១ នៅ
ខ័ណ្ឌTay Ho ទីក្រុងហាណូយចែករំលេកថា៖
“ពេលនៅជានិស្សិតខ្ញុំធ្លាប់ធ្វើការឲ្យហាងផ្កាដី១នៅ Cau Giay ហើយខ្ញុំ
បាន ជក់ចិត្តចំពោះផ្ការគ្រប់ព័ណ៌ចំរុះនេះណាស់។ខ្ញុំសូមឲ្យ ម្ចាស់ហាងជួយ
បង្រៀនខ្ញុំអំពីរបៀបធ្វើ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានស្រាវជ្រាវ និងរៀនតាម
បណ្តាញអ៊ីធើណែត ផងដែរ។ ច្របាច់ស្មូនផ្ការក៏ជាសិល្បៈ១។ ដើម្បីធ្វើឲ្យផ្កា
ដីនេះដូចផ្ការមែនទែន តាំងពីព័ណ៌ដល់រូបរាងនិងត្របកផ្កា លំអងផ្ការ គឺត្រូវធ្វើដោយផ្ចិតផ្ចង់លំអិត មានការច្នៃប្រឌិត និងមានការយកចិត្តទុក
ដាក់ផងដែរ”។
|
ផ្កាដីចម្រុះព័ណ៌ |
លោកអ្នកនាងជាទីមេត្រី! ដើម្បីចេញរូបរាងវណ្ណកម្មផ្កាដី១នោះ ត្រូវឆ្លងកាត់ ដំណាក់កាលច្រើន។ ដីបានធ្វើឲ្យទន់ បន្ទាប់មកត្រូវបានដាក់ចូលក្នុងម៉ាស៊ីនកិន
១ហើយដាក់ចូលក្នុងចាក់ពុម្ព។។អាស្រ័យទៅលើប្រភេទផ្កានីមួយៗនឹងមាន គំរូ
ពុម្ភដោយឡែក។ ផ្កាដីត្រូវបានធ្វើសិប្បកម្មពីដីប្រភេទពិសេស១ អាចស្ងួតដោយ ខ្លួនឯងនិងទុកបានរយៈពេលវែង។ អ្នកធ្វើភាគច្រើនគឺប្រើកូនដៃច្របាច់លុញដើម្បី
ធ្វើប្រភេទផ្កានីមួយៗ។ ពិបាកដូច្នេះ ប៉ុន្តែសោភ័ណ្ឌភាពល្អស្អាតរបស់ផ្កាដីនេះបាន
ទាក់ទាញមិត្ត រដ្ឋា ហើយមិត្តចង់ឧ្ទេសនាមប្រភេទផ្កាដីនេះនៅកម្ពុជា។ មិត្តរដ្ឋានិយា
ថា៖
“ប្អូនបានស្គាល់ផ្កាដីនេះដោយសារប្អូនទទួលបានកាដូថ្ងៃខួបកំណើត។ ប្អូននឹងនាំនៅកម្ពុជាដើម្បីឧទ្ទេសនាមជាមួយមិត្តភក្តិ។ ផ្កាដីស្អាតផង និងទុក
បានរយៈពេលវែងផង។ ប្អូនចូលចិត្តណាស់"។
លោកអ្នកនាងជាទីមេត្រី! ដោយមានលក្ខណៈស្អាត ដូចផ្កាពិតៗ តម្លៃ ថោក ផ្កាដីកំពុងទាក់ទាញបានការពេញនិយមរបស់អ្នកចូលចិត្តផ្កាទាំងក្នុងនិងក្រៅប្រ
ទេស។ សង្ឈឹមថា មិត្តទាំងអស់នឹងបានគយគន់ដើមផ្កាដីព័ណ៌ចម្រុះនេះនៅ
ប្រទេសកម្ពុជារបស់មិត្តក្នុងថ្ងៃមួយជិតៗនេះ។ ប្រសិនជាមិត្តអ្នកស្តាប់យក ចិត្ត
ទុកដាក់ដល់ប្រធានបទនេះ សូមផ្ញើសំបុត្រមក កម្មវិធីផ្សាយជាភាសាខ្មែរនៃកា
ណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ ៤៥ Ba Trieu HaNoi ឬEmail:VOV5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើង
វិញនៅទំព័រ Websitewww.vovworld.vn៕
BICH NGOC