ឧទ្ទេសនាមអំពីផ្សាផ្ការាត្រី Quang Ba នៅទីក្រុងហាណូយ

(VOVworld)-ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសជាតិ វិទ្យុ
សម្លេងវៀត ណាមទទួលបានសំបុត្រចំនួន១៦៥ពីប្រទេសនិងតំបន់ដែនដីចំនួន
៣៥ ក្នុងនោះកម្មវិធីផ្សាយ សម្លេងជាភាសាខែ្មរទទួលបានសំបុត្រចំនួន៣មកពី
មិត្ត ប៊ុតវ៉ាន់ ដេត សុជាតិពីខេត្ត​កំពង់ ឆ្នាំងនិងមិត្តសែងរដ្ឋានាពីក្រុងភ្នុំពេញ។
អរគុណមិត្តទាំងអស់បានរួមដំណើរជាមួយយើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រ
របស់មិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមជាមួយ មិត្តអ្នកស្តាប់
អំពីផ្សារផ្ការាត្រី  Quang Ba សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។

ឧទ្ទេសនាមអំពីផ្សាផ្ការាត្រី Quang Ba នៅទីក្រុងហាណូយ - ảnh 1
ទិដ្ឋភាពលក់ដូរផ្កានៅផ្សារផ្ការាត្រី Quang Ba


        ស្ថិតតាមដងវិថី Nghi Tam នៃឃុំ Quang An  ខ័ណ្ឌ Tay Ho ក្រុងហាណូយ​
ផ្សារផ្កា Quang Ba មានលក្ខណៈខុសដោយឡែកពីផ្សារដទៃដោយសារផ្សារនេះ
បើកតែនៅ ពេលយប់ហើយលក់មុខទំនិញតែមួយមុខគត់ នោះគឺផ្កា។ចំពោះជន
ហាណូយវិញ​ផ្សារផ្ការាត្រី Quang Ba មិនត្រឹមតែជាផ្សារលក់ដុំផ្កាស្រស់សម្រាប់
រដ្ឋធានីហាណូយប៉ុណ្ណោះទេ ថែមទាំង ជាកន្លែងរក្សានូវលក្ខណៈស្រស់ស្អាតនៃ
វប្បធម៌និងជាទីមកដល់អស្ចារ្យសម្រាប់ទស្សនាសោ ភ័ណ្ឌភាពរបស់ផ្កាគ្រប់ប្រ
ភេទ។ ផ្កានៅទីនេះគឺសម្បូរបែបណាស់។ ក្រៅពីប្រភេទផ្កាធម្មតា ដូចជា ផ្កា
កុលាប ផ្កាដាលីយ៉ា (Hoa thuoc duoc) ផ្កាទុយលីប នៅមានប្រភេទផ្កាមានឈ្មោះ
ពីលោកខាងលិច ដូចជាផ្កាអ័រគីដេDenbrobium អ័រគីដេ Mokara ឬផ្កា Salem។
ទាំងអស់នេះ បានបង្កើតនូវគំនូចម្រុះព័រណ៌គួរឲ្យទាក់ទាញណាស់។ អ្នកស្រី
Hang អ្នកលក់ផ្កាម្នាក់នៅ ផ្សារផ្កា Quang Ba បានឲ្យដឹងថា៖

        “ផ្សារនេះបានបើកពេញឆ្នាំ។ នៅវេលាម៉ោង១២យប់ផ្សារចាប់ផ្តើមលក់
 ប៉ុន្តែដល់ម៉ោង៣ភ្លឺទើប មានមនុស្សច្រើន។​ជាពិសេនៅឱកាសពិធីបុណ្យនានា
ដូចជា បុណ្យសង្សា បុណ្យនារីអន្តរ ជាតិ ឬនៅប៉ុន្មានថ្ងៃជិតដល់ចូលឆ្នាំថ្មី ផ្សារ
បានលក់តាំងពីម៉ោង៨ដល់៩យប់ម្លេះ។ ភ្ញៀវមក ផ្សារមិនត្រឹមតែជាអ្នកមក
ទិញលក់រាយប៉ុណ្ណោះ ថែមទាំងជាមិត្តវ័យក្មេងហាណូយនិងខេត្ត ជុំវិញមកទស្ស
នានិងទិញផ្កាទៀតផង”។

        បានសំណេះសំណាលជាមួយអ្នកលក់ផ្កានៅផ្សារផ្កា​Quang Ba នេះ គេឲ្យដឹង
ថា គ្មាន អ្នកណាចាំថាផ្សារនេះបានចាប់បដិសន្ធិពីកាលណាឡើយ គ្រាន់តែដឹងថា
ផ្សារនេះមានតាំងពីយូរ ណាំស់មកហើយ។ នាបច្ចុប្បន្ន ផ្កាដែលបានលក់នៅផ្សារ
គឺមកពីច្រើនកន្លែង ជិតគឺភូមិផ្កា Nghi Tam, Nhat Tan និង Tay Tuu ឆ្ងាយបន្តិចគឺពី
ស្រុក Dong Anh ខេត្ត Vinh Phuc។​មាន ប្រភេទផ្កាខ្លះបាននាំចូលពី Sa Pa ពី Da Lat
ហើយថែមទាំងមានផ្កាបាននាំចូលពីបរទេសទៀត ផង។ ផ្កាលក់នៅទីនេះគឺចងជា
បាច់ដែលមាន៥០ទៅដល់១០០ទង។​ហើយតម្លៃក៏ខុសគ្នា តិចតួចដែរ។​នៅថ្ងៃធម្ម
តា ផ្កាកុលាបមួយបាច់មានតម្លៃ៩ម៉ឺនដុងឬ ផ្កា Don គឺក្នុងតម្លៃ៧ ម៉ឺនដុង ថ្លៃជាង
គឺផ្កា លីលីគឺមានតម្លៃ ១៥ពាន់ដុង១ទង។ ប៉ុន្តែនៅឱកាសពីធីបុណ្យគឺផ្កាបានឡើង
ថ្លៃតិចតួច។ អ្នកស្រី Diep Anh អ្នកទិញផ្កាម្នាក់បានឲ្យដឹងថា៖

        “នៅពេលដែលគ្រួសារមានបុណ្យទាន ខ្ញុំតែងតែមកទីនេះទិញផ្កា។​ផ្កានៅផ្សារ
នេះថោកផងហើយស្រស់ស្អាតទៀត។ ទោះបីជាទីនេះជាផ្សារលក់រាយក៏ដោយប៉ុន្តែ
ផ្កាតែងតែបាន ជ្រើសស្អាត។​ជាពិសេស ខ្ញុំចាប់អារម្មណ៍ណាស់ពេលមកផ្សារនេះ
ពេលយប់ជ្រៅ ​ដែលបានទស្សនាផ្កាគ្រប់ប្រភេទ ហើយមានប្រភេទផ្កាខ្លះខ្ញុំមិនបាន
ឃើញទេ ដូចជាផ្កា ស្បៃរឿងព័រណ៍ខៀវមួយទងនេះ”។

        ប្រហែលជាគ្មានទីណាក្នុងក្រុងហាណូយអាចទិញផ្កាបានថោកដូចនៅផ្សារ
ផ្ការាត្រី Quang Ba ឡើយ។នេះជាមូលហេតុដែលទោះបីជាផ្សារនេះលក់ពេលយប់
ជ្រៅក៏ដោយក៏ផ្សារ​នៅតែទាក់ទាញម្ចាស់ហាងលក់ផ្ការាយឬអ្នកអ្នកតាមដងវិថី
មកដើម្បីទិញបានតម្លៃដើម។

        លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបនឹងធ្វើការឧទ្ទេសនាម
ជាមួយអស់ លោកអ្នកនាងអំពីផ្សារផ្ការាត្រី Quang Ba។ បើចង់ដឹងព័ត៌មានបន្ថែម
 មិត្តអាចផ្ញើសំបត្រមក យើងខ្ញុំតាមអាស្រ័យដ្ឋាន កម្មវិធីផ្សាយសម្លេងជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសា បរទេសជាតិ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី
Ba Trieu រដ្ឋធានីហាណូយ ឬ Email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់
សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំសូមបញ្ចប់ នៅត្រឹមនេះ។ អស់លោកអ្នកនាង
អាចស្តាប់កម្មវិធីនេះឡើងវិញនៅទំព័រវែប www.vovworld.vn។សូមគោរពលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ