ឧទ្ទេសនាមអំពីផ្សារសម្រាប់ជនបរទេសនៅកណ្តាលទីក្រុងហាណូយ
(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនមកពីប្រទេសនិង តំបន់ដែនដីទូទាំងពិភព លោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៣ មកពីមិត្ត ឆាយ សុភារ៉ា និងមិត្ត មំសុខជាមកពីរាជធានីភ្នំពេញនិងមិត្ត លីហេងមកពីខេត្តកណ្តាលប្រទេស កម្ពុជា។ សូមអរគុណមិត្តទាំងអស់ដែលផ្ញើរសំបុត្រ មកយើងខ្ញុំ។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីផ្សារសម្រាប់ជនបរទេសនៅកណ្តាលទីក្រុងហាណូយ។
បរិយាកាសលក់ឥវ៉ាន់នៅផ្សារ (រូបថតៈ laodong) |
ស្ថិតនៅក្បែរសាលាភូមិ Quang Ba (ខ័ណ្ឌ Tay Ho ហាណូយ) ផ្សារសម្រាប់ជនបរទេសដែលប្រជាជននៅទីនេះមានទម្លាប់ហៅថា ផ្សារ Tay បានបើកពីម៉ោង៩ដល់ម៉ោង១២ថ្ងៃត្រង់រៀងរាល់ថ្ងៃសោរិ៍្ត។ ត្រូវបានហៅថាផ្សារ ប៉ុន្តែ នេះគ្រាន់តែជាធ្លាតូចមួយមានទទឹង២០ម៉ែត្រការ៉េរបស់លោក Patrice Gautier ដែលជាអ្នកបង្កើតឡើងផ្សារនេះតែប៉ុណ្ណោះ។ ពីដើមឡើយ ផ្សារមានស្តង់ទំនិញតែ៥ប៉ុណ្ណោះ ប៉ុន្តែ រហូតមកដល់ពេលនេះ មានទៅដល់ជាង២០ស្តង់ទំនិញហើយ។ អតិថិជនមកដល់ទី នេះគឺទទួលបានការរាក់ទាក់រួសរាយពីអ្នកលក់ គេបានជ្រើសរើសប្រដាប់ប្រដា ដោយខ្លួនឯងនិងតម្លៃក៏បានបិទស្រាប់។ អ្នកស្រី Hai Ha នាយិកាទទួលបន្ទុក Maketting របស់ក្រុមហ៊ុនភាគហ៊ុនធម្មជាតិវៀតណាម អង្គភាពគ្រប់គ្រងផ្សារនេះបាន ឲ្យដឹងថា៖
“ផ្សារនេះត្រូវបានបង្កើតនាចុងឆ្នាំ២០១០ ដោយផ្អែកតាមរូបភាពផ្សារកសិផល របស់ជនបារាំង ដោយសារ លោក Patrice Gautier ជាជនបារាំងមួយរូប។គោលបំ ណងរបស់លោកពេលបើកផ្សារនេះ គឺ ដើម្បីឧទ្ទេសនាមផលិតផលរបស់ប្រទេសនានា ។ ផ្សារនេះត្រូវបានយើងខ្ញុំរក្សាជារៀងរាល់សប្តាហ៍។ ដើមឡើយ ស្តង់ទំនិញបង្ហាញ នៅទីនេះភាគច្រើនដោយមិត្តភក្តិរបស់លោក Gautier យកមកលក់ និងផ្លាស់ប្តូរប្រដាប់ប្រដាចាស់ ហើយអ្នកដទែស្គាល់ហើយគេក៏មកដែរ។ អតិថិជនភាគច្រើនគឺជន បរទេស ប៉ុន្តែឥឡូវនេះក៏មានជនវៀតណាមមកដែរដោយសារពួកគេមានចំណាប់អារម្ម ជាមួយផ្សារ”។
មុខទំនិញដែលបានលក់នៅផ្សារគឺសម្បូរបែបណស់។ មាននុំច្រើនប្រទេសមាន រស់ជាតិបារាំង ជប៉ុននិងកូរ៉េខាងត្បូង ដែលបានធ្វើនៅផ្សារឬបានធ្វើស្រាប់ហើយយក មកលក់នៅទីនេះ។ រួមជាមួយនុំគឺមានហាងលក់ប្រដាប់ប្រដា handmade ដូចជា គំនូរ រូបចម្លាក់តូច ផ្កាឬវត្ថុអនុស្សាវរីយ៍ច្រើនប្រភេទ។ចំណុចពិសេស គឺប្រដាប់ប្រដានៅទី នេះគឺមិនដូចគ្នានោះទេ។ លោក Hoang Anh និស្សិតមួយរូបនិងជាម្ចាស់ហាង handmade មួយនៅផ្សារបានសំណេះសំណាលថា៖
“ខ្ញុំចូលចិត្តបរិយាកាសនៅផ្សារនេះណាស់ មុខទំនិញដែលខ្ញុំលក់ដូចជាផ្កាធ្វើពី ក្រណាត់ គំនូរខ្មុក ឬរូបចម្លាក់ថ្ម ដែលទាំងអស់នេះគឺខ្ញុំធ្វើពីដៃ។ ខ្ញុំចាប់អារម្មណ៍នឹង ផ្សារនេះដោយសារទាំងអ្នកលក់និងអ្នកទិញជាជនបរទេសផងនិងជនវៀតណាមផង។ មានពេលខ្លះមកផ្សារនេះខ្ញុំមិនលក់បានអ្វីមួយទេ ប៉ុន្តែខ្ញុំនៅសប្បាយដោយសារខ្លួន មានឱកាសអនុវត្តភាសាអង់គ្លេស។ តាំងពីចូលរួមផ្សារនេះ ខ្ញុំដូចជានិយាយភាសាអង់ គ្លេសស្ទាត់ជាង”។
ក្រៅពីហាងលក់ឥវ៉ាន់ handmade ហាងលក់ Fast food និងបន្លែស្អាតក៏ទាក់ ទាញភ្ញៀវជាច្រើនដែរ។ បន្លែលក់នៅទីនេះសុទ្ធតែជាបន្លែត្រូវបានពិនិត្យអនាម័យសុវត្ថ ភាពម្ហូបអាហារ។ ជាពិសេស ជនបរទេសមកទីនេះមិនយកចិត្តទុកដាក់លើចំណេញ ទេ គេចាត់ទុកថាមកទីនេះដើម្បីជួបប្រាស្រ័យផងដែរ។ ប្រហែលជាដូច្នេះ បរិយាកាស នៅទីនេះពេលណាក៏អូអរសប្បាយដែរ។
លោកអ្នកនាងជាទីមេត្រីៗ ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមជាមួយមិត្ត អ្នកស្តាប់អំពីបរិយាកាសនៅផ្សារមួយសម្រាប់ជនបរទេសនៅកណ្តាលទីក្រុងហាណូយ។ សង្ឈឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn៕