ឧទ្ទេសនាមអំពីពិធីបុណ្យ Cap sac របស់ជនជាតិ Dao

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបាន ជួបឡើងវិញ ជាមួយមិត្តអ្នកស្តាប់ក្នុបនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។ តាម រយៈសំបុត្រ នីមួយៗ យើងខ្ញុំសុទ្ធតែទទួលបាននូវមនោសញ្ជេតនារបស់មិត្តអ្នកស្តាប់ផ្ញើមកកម្មវិធី ផ្សាយសម្លេងជាភាសាខ្មែរ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្ត គឺម ចន្ថា រឹទ្ធ បានស្នើឲ្យកម្ម វិធី ធ្វើការឧទ្ទេសនាមអំពីពិធីបុណ្យ Cap sac ជាពិធីបុណ្យទទួលស្គាល់បុរសពេញវ័យរបស់ជនជាតិ Dao ដែលកម្មវិធីធ្លាប់ និយាយដល់នៅក្នុងនាទីប្រអប់សំបុត្រមុននេះ។ ដើម្បីឆ្លើយតបនឹងសំណូមពររបស់មិត្ត គីម ចន្ថា រឹទ្ធ យើងខ្ញុំសូមធ្វើការឧទ្ទេសនាមអំពីពិធីបុណ្យ Cap sac របស់ជនជាតិ Dao នៅភូមិ Nam Dam ស្រុក Quan Ba ខេត្ត Ha Giang សូមអញ្ជើញប្រិយមិត្តទាំងអស់ តាមដានស្តាប់។

ជនជាតិ Dao នៅភូមិ Nam Dam ស្រុក Quan Ba ខេត្ត Ha Giang នៅ តែអភិរក្សនិងរក្សានូវទំនៀមទម្លាប់ប្រពៃណីជាច្រើន ក្នុងនោះមានពិធីបុណ្យ  Cap sac។ ពិធី បុណ្យនេះជាពិធីបុណ្យពិសេសនៅទីនេះ ព្រោះ អ្នកភូមិស្រុកគេមានទស្សនទានថា អ្នកដែលឆ្លងកាត់ពិធីបុណ្យ Cap sac ទើបយល់ដឹងពីជីវិត ឆ្ពោះទៅសម្មភាពមនុស្ស ធម៌។ ពោលគឺ ពិធីបុណ្យ Cap sac គឺសម្រាប់យុវជនក្នុងភូមិ ដោយបញ្ជាក់ថា កម្លោះ នោះពេញវ័យហើយ។ លោក Ly A Thang ភូមិ Nam Dam បានឲ្យដឹងថា៖

        “ជនជាតិ Dao យើងខ្ញុំត្រូវឆ្លងកាត់ពិធីបុណ្យ Cap sac ទើបក្លាយទៅជាបុរស ពេញវ័យ។ ចំពោះយើងខ្ញុំវិញ បុរសប្រសិនបើមិនទាន់ឆ្លងកាត់ពិធីបុណ្យ Cap sac នោះទេ គឺទោះបីជាបុរសនោះចាស់ហើយក៏ដោយ ក៏នៅតែត្រូវចាត់ទុកជាក្មេងដដែល។ ហើយអ្នក ដែលឆ្លងកាត់ពិធីបុណ្យ Cap sac ទោះជានៅវ័យអាយុតិចក៏ត្រូវបានចាត់ទុកថា ពេញ វ័យ ហើយបានចូលរួមកិច្ចការនានារបស់ភូមិប៉ុណ្ណោះទេ ថែមទាំងជួយគ្រូសែនទៀតផង។ យើងខ្ញុំ ក៏មានទស្សនៈទានថា ត្រូវឆ្លងកាត់ពិធីបុណ្យ Cap sac ពេលលាចាកលោកទៅ ព្រលឹង ទើបបានជួបជុំជីដូនជីតា”។

ឧទ្ទេសនាមអំពីពិធីបុណ្យ Cap sac របស់ជនជាតិ Dao - ảnh 1 ទិដ្ឋភាពនៃពិធី

          ពិធីបុណ្យ Cap sac តែងតែបានរៀបចំឡើងនាខែវិច្ឆកា ខែធ្នូនិងខែមករាជារៀង រាល់ឆ្នាំ។ ចូលរួមក្នុងពីធីរួមមាន អ្នកត្រូវបាន Cap sac, គ្រូសែន អ្នកសូត្រកំណាព្យ នារី ច្រៀងចម្រៀង សាច់ញាត្តិសណ្តានរបស់អ្នកបាន Cap sac អ្នកជួយការងារផ្សេងៗនិង ប្រជាជនក្នុងភូមិ។ ពេលធ្វើពិធី គ្រូសែនត្រូវធ្វើពិធីជាច្រើនដែលក្នុងនោះមានទាំងពិធី អំណរគុណជីដូនជីតានិងទេវតាផងដែរ។

        មិត្តគីម ចន្ថារឹទ្ធនិងមិត្តអ្នកស្តាប់ជាទីមេត្រី! ពិធីបុណ្យ Cap sac ជាពិធីបុណ្យ ដ៏ វិសេសវិសាលនិងបានមរតកពីជំនាន់មួយទៅជំនាន់មួយក្នុងសហគមន៍ជនជាតិ Dao។ តាមរយៈពិធីបុណ្យនេះ ទាំងអ្នកបាន  Cap sac និងអ្នកចូលរួម តែងតែយល់ច្បាស់អំពី ប្រវត្តិសាស្ត្រដើមនៃរឿងរ៉ាវដែលគ្រូសែនសូត្រក្នុងពិធី។ តាមនោះ លើកកម្ពស់មនសិ ការរក្សានូវទំនៀមទម្លាប់ដ៏ល្អប្រសើរបស់ជនជាតិ Dao។

លោកអ្នកនាងជាទីមេត្រី! ខាងលើនេះ យើងខ្ញុំទើបនឹងបានឧទ្ទេសនាមដល់លោកអ្នក នាង នូវពិធីបុណ្យ Cap sac របស់ជនជាតិ Dao។ យើងខ្ញុំសង្ឃឹមថានឹងទទួលបានមតិ រួមចំណែករបស់លោកអ្នកផ្ញើមកកម្មវិធី។  ប្រិយមិត្តអាចផ្ញើសំបុត្រមកយើងខ្ញុំតាម អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការផ្សាយកិច្ចការបរទេស វិទ្យុ សម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ